Thứ Hai, Tháng Mười Hai 6, 2021
អាចនិយាយបានថាសម្រាប់វិស័យកម្សាន្តថៃពិតជាទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ខ្លាំងស្ទើរតែគ្រប់ទិសទី ជាមួយនឹងតារាស្រីៗរូបស្រស់ស្អាត តារាប្រុសៗរូបសង្ហា ពិសេសថែមទាំងមានសមត្ថភាព ជំនាញសម្តែងបានយ៉ាងល្អឥតខ្ចោះតែម្តង។ ដោយឡែកងាកមកមើលតារាប្រុសៗទាំងនេះវិញម្តង ក្រៅពីជោគជ័យជាមួយការសម្តែងរឿងភាគ ខ្សែភាពយន្ត តារាថៃទាំងនេះក៏ជោគជ័យខ្លាំង និងកើបលុយមិនស្ទើរផងដែរ ជាមួយការថតផ្សាយពាណិជ្ជកម្មលើម៉ាកសម្លៀកបំពាក់ និងម៉ាកផលិតផលផ្សេងៗទាំងក្នុងប្រទេសថៃ និងបណ្តាប្រទេសធំៗមួយចំនួនទៀតផងដែរ៕ ១. Nadech Kugimiya ២. Mark Prin ៣. Pope Thanawat ៤. Mario Maurer ៥. James Jirayu
តារាចម្រៀងបែប K-Pop Lisa ដែល​មានឈាមជ័រជាជនជាតិថៃបាននឹង​កំពុង​ទទួល​បាន​ប្រជាប្រិយ​ភាពខ្លាំង​សម្រាប់​ជនជាតិថៃនិងតាមបណ្ដាប្រទេសនានាក្នុងសកលលោក។ ទន្នឹមនឹងភាពល្បីល្បាញនេះផងដែរ តាម​ការចុះផ្សាយ​របស់ ​thaiupdate.info បានសរសេរថា​ មានកំពូលតារាសម្រៀង និងសម្ដែងថៃប្រុសចំនួន ៥ ដួងដែលកំពុង​នឹង​តាម​ដាន Lisa នៅលើទំព័រ IG ផ្លូវការរបស់នាង។ មានចង់ដឹង​ថា​ តារាប្រុសរូបណាខ្លះអត់?​ តោះ​ទៅតាមដាន​ទាំងអស់​គ្នា៖ ១. Boy Pakorn ២. Great Sapol ៣. James Jirayu ៤. Pon Nawasch ៥. Nine Naphat
ក្រៅពីបណ្តាញសង្គម Facebook និង Instagram សង្កេតឃើញថាតារាថៃជាច្រើនក៏បានប្រើប្រាស់ Weibo ដើម្បីចែករំលែករូបភាព និងសកម្មភាពផ្សេងៗទៅកាន់អ្នកគាំទ្រ ក៏ដូចជាមហាជនគ្រប់ទិសទីផងដែរ។ ដោយឡែកសម្រាប់បណ្តាញសង្គមមួយនេះនៅក្នុងប្រទេសកម្ពុជាហាក់មិនសូវមានអ្នកប្រើប្រាស់ច្រើនប៉ុន្មានឡើយ។ ចុះចង់ដឹងទេថា សម្រាប់តារាថៃរូបណាខ្លះដែលមានអ្នកតាមដានច្រើនជាងគេនៅក្នុងបណ្តាញសង្គម Weibo នេះ? ១. Mike D’ Angelo (៩ លានជាងនាក់) ២. Baifern Pimchanok (៥លាន ៩សែន ៨ម៉ឺន) ៣. Nune Woranuch (៤លាន ៦ម៉ឺននាក់) ៤. Pchy Witwisit (៣លាន ៤សែន ៧ម៉ឺននាក់) ៥. Aom Sushar (៣លាន ២សែន ៦ម៉ឺននាក់) ៦. Bie Thassapak...
តាមរយៈសារព័ត៌មានថៃបានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា ទោះបីជាប្រទេសថៃនៅមានភាពវឹកវរជាមួយស្ថានភាពជំងឺកូវីដ១៩ ក៏ពិតមែន ក៏ប៉ុន្ដែសម្រាប់កំពូលតារាស្រីថៃ Bella Ranee ឯណេះវិញហាក់បីដូចជារាសីឡើងស្រឺតៗតែម្ដង។ នាងគឺជាកំពូលតារាស្រីថៃ ដែលស្រវាបានតម្លៃខ្លួនថ្លៃជាងគេនៅអំឡុងឆ្នាំ២០២០នេះ ទាំងភាពយន្ដ និងរឿងភាគទូរទស្សន៍។ នាងទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ឆ្នាំថ្មីនេះ តម្លៃខ្លួនរបស់នាងឡើងដល់ទៅ ១០០លានបាតហើយ។ ខណៈបង្ហាញវត្តមានក្នុងថ្ងៃសម្ពោធក្រុមហ៊ុនមួយ កំពូលតារាស្រីថៃរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា « ខ្ញុំពិតជាសប្បាយចិត្ត ដែលមានអ្នកគាំទ្រផ្ដល់កម្លាំងចិត្ត ហើយជំរុញឱ្យខ្ញុំក្លាយជាតារាឯកស្រី ១០០លានបាត ទាំងប្រទេសថៃកំពុងតែស្ថិតក្នុងស្ថានភាពរាតត្បាលនៃជំងឺកូវីដ១៩។ ទោះបីយ៉ាងណា ពិតគ្មានការរំខានចំពោះការបំពេញការងាររបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនជួបបញ្ហាវិបត្តិសេដ្ឋកិច្ចដែរ ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលជាកម្លាំងចិត្តតែមួយរបស់ខ្ញុំ ធ្វើឱ្យភាយន្ដខ្នាតធំ និងរឿងភាគ ទទួលបានការគាំទ្រហួសពីការរំពឹងទុក»។ តារាស្រីរូបនេះបានបន្ដថា «ពីដើមឆ្នាំថ្មីនេះតទៅ ការងាររបស់នាងខ្ញុំគឺពេញណែនតែម្ដង សឹងតែថា រកពេលសម្រាកគ្មានចន្លោះថ្ងៃទេ។ មានទាំងការងារសម្ដែងរឿងភាគ ភាពយន្ដ...
ថ្មីៗនេះ តារាសម្ដែងស្រី Wawwa Nicha (วาววา ณิชารีย์) កំពុងតែត្រូវមហាជនចាប់អារម្មណ៍ផង និងស្អប់ផង តាមរយៈការសម្ដែងជាតួ នីម ក្នុងរឿង រយល្បិចមាយា(ร้อยเล่ห์มารยา)។ ការសម្តែង​ជាតួ​ប្អូនស្រីដ៏ពិសពុល​តា​មឈ្នានីសជីវិតបងស្រីដ៏​ល្អ សម្តែង​ដោយ​ Bella បាន​ធ្វើឱ្យ​ Wawwa Nicha មើល​ទៅ​ពិតជាមនុស្ស​អាក្រក់​គួរឱ្យស្អប់​យ៉ាង​ខ្លាំង។ តែអ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ នៅពីក្រោយ​របាំង​មុខពិសពុល​ក្នុង​រឿង Wawwa Nicha ជាតារា​មួយរូប​ដែល​មានការតស៊ូ​យ៉ាង​ខ្លាំង​ក្នុងឆាកជីវិត​ដើម្បីយកឈ្នះការលំបាក​រហូតក្លាយជាតារាល្បីឈ្មោះ​មួយរូប​។ ជីវិតរបស់ Wawwa Nicha បានផ្លាស់ប្ដូរទាំងស្រុង ក្រោយពីកើតហេតុការណ៍ស្លុតចិត្ត ម្ដាយត្រូវគេតាម​បាញ់រហូត​ក្លាយ​ជាជន​ពិការ​តាំង​ពី​នាង​នៅ​ជាក្មេងស្រីអាយុ១៥ ឆ្នាំ​។ នាងជានារីម្នាក់រឹងមាំ ហ៊ានក្រោកតស៊ូជាមួយជិវិត រកស៊ីចិញ្ចឹមបងប្អូនទាំងពីតូចមកម្លេះ។ Wawwa Nicha បាននិយាយពីជីវិតមុនចូលសិល្បៈទាំងមិននឹកស្មានថាបានប្រឡូកឡើយ ព្រោះកាលពីនៅក្មេងតូច នាងជាក្មេងក្រីក្រម្នាក់រស់នៅជាមួយម្ដាយ។ ឪពុកនាងមានប្រពន្ធថ្មី...
ជឿថាមានមិត្តៗយុវវ័យជាច្រើន ពិតជាបានស្គាល់តារាសម្តែងវ័យក្មេងរបស់ថៃលោក Nick Kunatip តាមរយៈរឿងថៃបែបកំប្លែងៗ ដែលធ្វើឲ្យគ្រប់គ្នាសើចចុកពោះដូចជារឿង ព្រះតេជគុណជេស 4G  តៃកុងឡានផ្តាច់ព្រលឹង 888 និងរឿងបែបកំប្លែងៗជាច្រើនទៀត ដែលចាក់បញ្ចាំងក្នុងរោងភាពយន្តនៅប្រទេសកម្ពុជា។ យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតស្នេហារបស់តារាវ័យក្មេងម្នាក់នេះវិញ គេសង្កេតឃើញថា Nick Kunatip ពិតជាមានភាពផ្អែមល្ហែម ជាមួយនឹងគូស្នេហ៍ថ្មីរបស់លោកគឺនាង Dusayarin ខ្លាំងណាស់ ក្រោយពេលបែកគ្នាជាមួយនឹងតារាស្រីនាង Menlon ដែលមានវ័យច្រើនជាងលោកគួរសមដែរ។ Nick Kunatip និងគូស្នេហ៍ថ្មីនាង Dusayarin ដែលមានវ័យប្រហាក់ប្រហែលគ្នា ពិតជាមានភាពស្និតស្នាល ពួកគេទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល ជាពិសេសគ្រប់រូបភាពដែលពួកគេបានបង្ហោះចែកជូនដល់ហ្វេនៗគឺពិតជាមានភាពស្អិតរមួតមែនទែន៕
រឿងភាគកូរ៉េ "Start Up" មានទាំងអស់ ១៦ភាគ ដែលទើបបានបញ្ចប់ការបញ្ចាំងនាពេលថ្មីៗនេះ។ រឿងនេះជាប្រភេទរឿងស្នេហារ៉ូមែនទិក កំប្លែងសើច និងលាយបញ្ចូលពីគំនិត​ក្នុងការ​ធ្វើ​ជំនួញ។ អ្នកដែលបានទស្សនារឿងនេះហើយ អាចនិយាយបានថា នឹងមានកម្លាំងចិត្ត ឬក្ដីស្រមៃ​ ចង់បើកមុខជំនួញ ឬបង្កើតក្រុមហ៊ុនជារបស់ខ្លួនឯង។ ជាក់ស្ដែងនៅពេលដែលរឿងភាគកូរ៉េមួយនេះល្បីខ្លាំង ស្រាប់តែគេឃើញនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា​ បានណែនាំដល់ប្រជាជនថៃទាំងអស់ឱ្យមើលរឿងនេះ ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសថៃ។ តាមរយៈសារព័ត៌មានថៃ ដែលបានចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានចុះផ្សាយថា "នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃទី៨ ខែធ្នូ ប្រាប់ឱ្យប្រជាពលរដ្ឋថៃមើលរឿងភាគកូរ៉េ "Start Up" ព្រោះរឿងនេះបានជម្រុញការលើកទឹកចិត្តផ្នែកធ្វើជំនួញ និងដើម្បីភាពរីកចម្រើននៃផ្នែកសេដ្ឋកិច្ចប្រទេសថៃ នាពេលអនាគត"។ សូមជម្រាបដែរថា រឿងភាគ...
នៅក្នុងឧស្សាហកម្មវិស័យសិល្បៈរបស់ប្រទេសថៃមួយនេះ ពិតជាមានភាពល្បីល្បាញទាំងនៅក្នុងប្រទេសនិងតំបន់អាស៊ីយើងផងដែរ។ ដោយសារតែទេព្យកោសល្យការសម្តែងរបស់ពួកគេនោះ បានធ្វើឱ្យមានសន្ទុះការគាំទ្រជាខ្លាំង។ ជាក់ស្តែង មានតារាសម្តែងនិងតារាចម្រៀងជាច្រើនក៏បានធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីល្បីៗជាច្រើនរួចមកហើយ។ ដោយឡែកនៅពេលនេះពួកគេក៏បានជាប់ឈ្មោះក្នុងបញ្ជី ’’Forbes Asia’s 100 Digitals Star’’ ផងដែរ។ កំពូលតារាទាំង ៥ ដួងនេះហើយ ដែលបានជាប់ឈ្មោះក្នុងបញ្ជី Forbes Asia’s 100 Digitals Star ៖ ១.​ Yaya Urassaya តារាសម្តែងស្រី Yaya Urassaya រូបនេះ ឆ្នាំនេះនាងមានអាយុ២៧ឆ្នាំហើយ។ Yaya Urassaya គឺជាតារាសម្តែងស្រីមួយរូបដែលមានភាពល្បីល្បាញជាខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស។ គណនី Instagramផ្ទាល់ខ្លួនរបស់នាងនៅពេលនេះក៏មាន Followers ចំនួន ១០,៣៨១,៦១៥ ផងដែរ។ ២. Mai Davika តារាសម្តែងស្រី Mai Davika វ័យ​២៨ឆ្នាំរូបនេះ...
ចាប់តាំងពីរដូវធ្លាក់ខ្យល់ឈានចូល និងអាកាសធាតុចាប់ផ្តើមចុះត្រជាក់ គេសង្កេតឃើញថា មានតារាថៃជាច្រើន បានដឹងដៃគូស្នេហ៍ ទៅដើរលេង នៅខេត្តឈៀងម៉ៃ នៃតំបន់សួនច្បារផ្កា ដែលកំពុងមានប្រជាប្រិយបំផុតក្នុងខេត្តនេះ។ ជាក់ស្តែង នៅលើគណនី របស់តារាសម្តែងស្រី Taew Natapohn នៅក្នុង Instagram បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលបានផ្តិតចេញ ពីទេសភាព ដ៏ស្រស់ស្អាត ក្នុងសួនច្បារផ្កា​ ដែលកំពុងរីកសុះសាយ ដែលបានធ្វើឲ្យរូបភាពមួយសន្លឹកៗ របស់តារាស្រីរូបនេះ កំពុងចាយរាង កាន់តែទាក់ទាញទ្វេដង។ អ្វីដែលពិសេសនោះ Taew Natapohn ក៏បានឆ្លៀតបង្ហោះរូបភាព ជាមួយគូស្នេហ៍ហាយសូរបស់នាង លោក Pranai បានកាន់ដៃ​យ៉ាងផ្អែមល្ហែមផងដែរ នៅកណ្តាលសួនផ្កាពណ៌ក្រហម ដែលមើលទៅ ពិតជាឡូយខ្លាំង បូករួមនឹងទេសភាព ថែមទាំងសម្រស់ដ៏ស្រស់ស្អាត និង ភាពស្រស់់សង្ហាអ្នកទាំងពីរ...
មានរូបសម្រស់ស្រស់ស្អាតនិងបណ្តាញទំនាក់ទំនងសង្គមដែលមានចំនួនអ្នកតាមដានយ៉ាងច្រើនអ្នកសរសេរប្លុកទេសចរណ៍ស្រី (travel blogger) គឺ Pigkaploy បច្ចុប្បន្នជាឈ្មោះដែលយុវវ័យកំពុងចូលចិត្ត។ មិនត្រឹមតែត្រូវបានគេស្គាល់ជាមួយការចែករំលែកបទពិសោធន៍ក្នុងការធ្វើដំណើរកម្សាន្ដប៉ុណ្ណោះទេ Pigkaploy ក៏ត្រូវបានគេតាម “ប្រមាញ់” ព្រោះសម្រស់របស់នាងដូចជាតារាស្រីលីហ្សា (BlackPink) ផងដែរ។ Pigkaploy - អ្នកសរសេរប្លុកទេសចរណ៍ស្រីមកពីប្រទេសថៃមានចំនួនអ្នកតាមដានយ៉ាងច្រើន Pigkaploy មិនជា​ការ​ចម្លែក​ចំពោះយុវជនថៃទៀតហើយ។ បច្ចុប្បន្ន 9x ដ៏ស្រស់ស្អាតមានទំព័រផ្ទាល់ខ្លួននៅលើ Instagram ដែលមានអ្នកតាមដានជាង ៤៥០,០០០ នាក់។ ដោយមានចំណង់ចំណូលចិត្តក្នុងការថតរូបនិងធ្វើដំណើរកម្សាន្ត Instagram ផ្ទាល់ខ្លួនរបស់ Pigkaploy បានក្លាយជាគេហទំព័រមួយក្នុងចំណោម review  ដំណើរកម្សាន្តដ៏ល្បីល្បាញបំផុតនៅប្រទេសថៃ។ ទោះបីជាមានអាយុត្រឹមតែ ២៣ ឆ្នាំក៏ដោយក៏ Pigkaploy បានទៅលេងនៅតំបន់ជាច្រើននៃពិភពលោក។ ក្រៅពីទីតាំងដែលធ្លាប់ស្គាល់ដូចជាឥណ្ឌា នេប៉ាល់ ជប៉ុន កូរ៉េ ......
- Advertisement -