Thứ Hai, Tháng Sáu 14, 2021
យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ន តារាស្រីក្នុងពិភពសិល្បៈ មួយរយៈចុងក្រោយនេះ តារាខ្លះបានសាងសុភមង្គលជាមួយគូជីវិត និងបានសម្រាកបុត្រជាហូហែរ តែបើនិយាយពីសម្រស់របស់ពួកគេវិញ នៅតែមានស្រស់ស្អាតសោភា ពោលគឺថា មិនចាញ់កាលពួកគេមិនទាន់មានបុត្រនោះទេ។ ជាក់ស្តែង នៅលើបណ្តាញសង្គម អ៉ីនស្តារក្រាម របស់តារាស្រី សិទ្ធី នីកា បានបង្ហោះរូបជាមួយ តារាចម្រៀងស្រីតូចច្រឡឹង ពេជ្រ សូលីកា​ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបលេចធ្លោរបស់ពួកគេ ដោយម្នាក់ពណ៌ខ្មៅ រីឯម្នាក់ទៀតពណ៌លឿង អមដោយការផាត់មុខបែបស្រាលៗ រំលេចស្នាមញញឹមមានមន្តស្នេហ៍របស់អ្នកទាំងពីររៀងៗខ្លួន។ យ៉ាងណាមិញ រូបថតមួយសន្លឹកនេះ បានធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់អ្នកទាំងពីរ ដែលមិនសាកសមជា អ្នកម្ដាយកូនមួយនោះទេ ក៏ព្រោះតែបន្ទាប់ពីអ្នកម៉ាក់សម័យថ្មីទាំងពីរដួងនេះ សម្រាលកូនហើយ សម្រស់របស់ពួកគេ មិនមានការប្រែប្រួលបន្តិចណាសោះឡើយ គឹនៅតែមានភាពស្រស់ស្អាត និងកាន់តែលេងខ្លួន ខ្ញង់ៗ លេចធ្លោជាងមុនទៀតផង៕
កំពូលតារាចម្រៀងជួរមុខ កញ្ញា មាស សុខសោភាគឺជាតារាស្រីដែលមានរូបសម្រស់ស្រស់ត្រកាល មានសំនៀង​ផ្អែម​ស្រទន់ ហើយកញ្ញាក៏អាចច្រៀងបានស្ទើរតែគ្រប់ទំរង់ទាំងអស់នៃបទចំរៀង មិនថាបទញាក់ មនោសញ្ចេតនា រាំវង់ រឺបទ​ប្រពៃណី​នោះទេ​ គឺកញ្ញាអាចច្រៀងបានទាំងអស់។ បន្ទាប់ពីផ្ដាច់កុងត្រាជាមួយផលិតកម្មធំមួយនៅស្រុករួចមក គេសង្កេតឃើញថា មាស សុខសោភា បានធ្វើជា​អ្នកចម្រៀងឯករាជ ដោយពុំបានចុះកុងត្រាច្រៀងឲ្យផលិតកម្មណានោះឡើយ ស្របគ្នានោះដែលបន្ទាប់​ពីបញ្ចប់​កុងត្រា គេឃើញ​កញ្ញាចេញបទចំរៀងជាហូរហែរ ដូចជាបទ សុំទោសខ្លួនឯង បទឈប់ឆ្ងល់ បទម្ដងទៀត ហើយនឹងបទយំ​ប៉ុន្មានដងទៀត ដោយបទទាំងអស់នោះទទួលបានគាំទ្រជាខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រ។ ក្រឡែកមកមើលនៅល្ងាចនេះផងដែល ដែលត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ កញ្ញា មាស សុខសោភា បាន​បញ្ចេញ​បទថ្មីមួយបទទៀតបែបញាក់ ដែលច្រៀងរួមគ្នាជាមួយលោក Samuri Champs & Seann ដែលបទនេះជាបទ​ដែល​ផលិត​ឡើងរួមគ្នារវាងកញ្ញានឹងលោក Samuri Champs & Seann។ បទនេះស្ដាប់ហើយមានអារម្មណ៍ថា​ប្លែក​ជាង​បទរាល់ៗដងដែលកញ្ញាបានច្រើង៕ ចង់ដឹងថាតើបទចម្រៀងនោះមានអត្ថន័យ និងខ្លឹមសារយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=2ZVb9xK8OOQ&feature=emb_logo
បន្ទាប់ពីបានចុះកុងត្រាក្លាយជាសិល្បការិនីប្រចាំផលិតកម្មសាស្រ្តា (Sastra Film) កាលពីចុងឆ្នាំ២០២០ កន្លងទៅ កញ្ញា ចិនចិន តារាសម្តែងស្រីរូបស្រស់ជាកូនកាត់បីសាសន៍ បាន​សាង​ភាពល្បីល្បាញ​យ៉ាង​ខ្លាំងតាមរយៈការគ្រងតំណែងជាតួឯកស្រី នីសា ក្នុងរឿង "វាសនានាងហង្ស"។ តារាស្រីញញឹមស្រស់រូបនេះ បានបង្ហាញទេពកោសល្យសម្តែងពីរខុសប្លែកពីគ្នាក្នុងរឿងតែមួយ ជាតួមនុស្សស្រីចរិតឈ្លើយ កោងកាច ពូកែវាយតប់នៅភាគដំបូងៗ ​ រួចក៏ប្តូរមកជាមនុស្សស្រីគួរឱ្យស្រលាញ់ ចេះតស៊ូក្នុងជីវិត​សាងភាពជោគជ័យ​សារជាថ្មី​ រហូតធ្វើឱ្យហ្វេនៗស្រលាញ់ពេញចិត្តយ៉ាងខ្លាំង និងទន្ទឹងរង់ចាំទស្សនាខ្សែរឿងជីវិត "វាសនានាងហង្ស" Season II បន្តទៀត។ ឈានចូលដល់ឆ្នាំ២០២១ នេះភ្លាម ស្រីស្អាត ចិនចិន ​ក៏​បានប្រកាសត្រៀមកាដូឆ្នាំថ្មីជាពិសេសទៅកាន់ហ្វេនៗ​ជាទីស្រលាញ់ ដែលតែងតែគាំទ្រ​ការ​សម្តែង​របស់​នាងរហូត​មកថា "ឆ្នាំថ្មីនេះ ខ្ញុំមានគម្រោងថ្មី​ៗជាច្រើន​ត្រៀមជាពិសេស​សម្រាប់​ហ្វេនៗជាទីស្រលាញ់ទាំងអស់។ ក្នុងនោះ ខ្ញុំនឹងវិល​ត្រលប់មកជួបទស្សនិកជនសារជាថ្មីជាមួយនឹងរឿង "វាសនានាងហង្ស" Season II បន្តសាច់រឿងស្នេហា​រវាង...
ដូចមហាជននិងហ្វេនៗបានស្គាល់មកហើយ តារាចម្រៀងស្រីល្បីឈ្មោះ អេនណា រិតា (Ena Rita) គឺជាសិល្បការិនីប្រចាំផលិតកម្ម Sastra Music កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺតាមរយៈបទចម្រៀង "អ្នកក្រោយច្បាស់លាស់" ដែលមានអ្នកចូលទស្សនាដល់ជិត ៣លានដងទៅហើយត្រឹមរយៈពេលមួយខែ។ គួរឱ្យដឹងដែរថា តារាស្រីវ័យ១៩ឆ្នាំរូបនេះ បានធ្វើឱ្យហ្វេនអ្នកគាំទ្រលង់ស្ដាប់បទចម្រៀងជាច្រើនបទរបស់កញ្ញា ក្នុងនោះបទចម្រៀងរបស់កញ្ញានៅក្នុងផលិតកម្មសាស្រ្តា (Sastra Music) មានការពេញនិយមស្តាប់រហូតដល់ជាងមួយលានដង ដូចជាបទ "អ្នកក្រោយច្បាស់លាស់" បទ "ខ្លាចអារម្មណ៍លេងសើច" បទ"ឆ្លៀតឱកាស" និងបទ "ខ្លាចភាពងងឹត" ជាដើម។ កញ្ញាមិនត្រឹមតែអាចចម្រៀងបទចម្រៀងបានពីរោះៗនោះទេ កញ្ញាថែមទាំងមានទេពកោសល្យអាចនិពន្ធមេឡូឌីបទចម្រៀង និងមានសមត្ថភាពលេងឧបករណ៍តន្ត្រីហ្គីតាយ៉ាងស្ទាត់ជំនាញបានថែមទៀតផង៕ https://www.youtube.com/watch?v=tZNpH3nEI1U&feature=emb_logo
កំពូលតារាចម្រៀង ព្រាប សុវត្ថិ បើទោះបីបានផ្លាស់ប្តូរទ្រនំចាកចេញពីផលិតកម្មហង្សមាស ទៅកាន់ផលិតកម្ម Galaxy Navatra យ៉ាងណាក្តីក៏លោកនៅតែអាចថែរក្សាតំណែងជាកំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជាបានយ៉ាងល្អ។ លោក ព្រាប សុវត្ថិ ហាក់ទទួលបានបទចម្រៀងច្រើនជាងនៅក្នុងផលិតកម្មចាស់ ខណៈដែលបទចម្រៀងរបស់លោកមួយចំនួនក៏ទទួលបានការគាំទ្រ និងការចូលទស្សនាច្រើនគួរសមដូចជាបទ “ពេលណាជួបគេម្តងទៀត” “មនុស្សល្អៗទៅណាអស់?” “ភូមិខ្ញុំ Update” “បងស្រណោះឆ្នាំទៅ” “កង់បី” “រាំរំលែកទុក្ខខ្លួនឯង” និងបទជាច្រើនទៀតផងដែរ។ ដោយឡែកកាលពីម្សិលមិញនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទក្នុងអត្ថន័យឆ្លើយតបទៅកញ្ញា តន់ ចន្ទសីម៉ា មានចំណងជើងថា “មនុស្សចាស់នឹកកូនក្មេង” ដែលមើលទៅលោកពិតជាប៉ិនប្រសប់ក្នុងការប្រើប្រាស់សម្លេងថ្នម និងសម្តែងចូលអារម្មណ៍បានយ៉ាងល្អដើម្បីឱ្យត្រដមត្រសងទៅនឹងបទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា “កូនក្មេងនឹកមនុស្សចាស់”៕ https://www.youtube.com/watch?v=wYkvAQt9DdQ&feature=emb_logo
លោក ដួង វីរៈសិទ្ធ គឺជាកំពូលតារាចម្រៀងសំនៀងផ្អែម ដែលទស្សនិចជនភាគច្រើនបានស្គាល់រូបលោកតាមរយៈបទចម្រៀងពីរោះៗជាច្រើនហូរហែដូចជា «បទចិញ្ចៀនផ្កាស្មៅ» »បទរំដួលក្រចេះ» «បទអ្នកស្រែចាំអូន» និង បទចំរៀងរណ្តំចិត្តជាច្រើនទៀត។ អតីតបេក្ខជនកម្មវិធី I AM A SINGER រូបនេះត្រូវបានមហាជនទទួលស្គាល់នូវសម្ថភាពច្រៀងរបស់លោកតាមរយៈចម្រៀងបែបមនោសញ្ចេតនា សំឡេងពីរោះស្រទន់ ថ្នមលើកដាក់ ដែលធ្វើឲ្យអ្នកស្ដាប់ ចង់ស្ដាប់ម្ដងហើយចង់ស្ដាប់ម្ដងទៀតមិនជិនណាយសោះឡើយ។ ថ្មីៗនេះគេឃើញលោកបញ្ចេញបទថ្មីមួយបទទៀតបែបមនោសញ្ចេតនាស្រុកស្រែ រៀបរាប់ពីខេត្តបាត់ដំបងទាំងមូលតែម្ដង ហើយនោះមានចំណងជើងថា «បាត់ដំបងជំរុំស្នេហ៍» ដែលជាស្នាដៃនិពន្ធទំនុកច្រៀង ដោយ កវី ងួន ប៉ាច នឹងនិពន្ធបទភ្លេងនិងសម្រួលតន្ត្រីដោយ លោកគ្រូ ម៉ម មិថុនា៕ ចង់ដឹងថាបទនេះ ពីរោះរណ្តំចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=OpiDad8L7ts&feature=emb_logo
ម្ចាស់ពានរង្វាន់ Cambodia Got’s Talent រដូវកាលទី១ យឿន ពិសី បានធ្វើឲ្យមហាជនគ្រប់គ្នាកោតសរសើរទៅលើសមត្ថភាពទាំងច្រៀង និងលេងភ្លេងដោយសារទឹកដមសំនៀងរបស់គេពិតជាពីរោះ និងលន្លង់លន្លោចដក់ជាប់ក្នុងចិត្តទស្សនិកជនគ្រប់មជ្ឈដ្ឋានតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីជាតារាវ័យក្មេងរូបនេះមានបញ្ហាភ្នែកក៏ពិតមែន តែរូបគេបានសាងភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈផងដែរ ខណៈថ្មីៗនេះក៏សាមីខ្លួនបង្ហាញពីជីវិតឯកជនដោយមានគូស្នេហ៍ប្រចាំចិត្តរួចហើយដែរដែលជាកូនស្រីអ្នកភ្នំពេញទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនេះរឿងរ៉ាវស្នេហ៍របស់ យឿន ពិសី ក៏កាន់តែខិតជិតច្បាស់លាស់ហើយដោយរូបគេបានដឹកដៃគ្នាទៅថត Pre-wedding ត្រៀមរៀបការនៅខែក្រោយហើយ នេះបើយោងតាមការបញ្ជាក់ពីសំណាក់សំអាងការមួយ។ ប្រភពក៏បានឲ្យដឹងថា យឿន ពិសី និងអនាគតភរិយាត្រៀមចូលរោងការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះហើយ៕ https://www.facebook.com/watch/?v=2790319181232812
កុមារី រ៉ន ចាន់ឌីន ដែលមហាជនភាគច្រើនបានស្គាល់រូបប្អូនតាមរយៈការចូលរួមប្រឡងក្នុងកម្មវិធីកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ ពេលនេះបានសម្រេចចិត្តក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មហង្សមាសហើយ ក្រោយបញ្ចប់ការប្រឡងប្រជែងអស់រយៈពេលជាង ០៣ឆ្នាំ មកនេះ។ កុមារី រ៉ន ចាន់ឌីន ធ្លាប់ទទួលបានការគាំទ្រមិនធម្មតា នៅពេលដែលប្អូនក្លាយជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ហើយមានឱកាសច្រៀងនូវបទចម្រៀងបុរាណនៅលើឆាកប្រឡងប្រជែងដ៏ធំមួយនេះ។ យ៉ាងណាមិញ អ្នកគាំទ្ររបស់ប្អូនតែងតែចោទនូវសំណួរជាច្រើនទៅកាន់ផលិតកម្មហង្សមាស ខណៈដែលមិនផ្តល់ឱកាសឱ្យប្អូនក្លាយជាតារាចម្រៀងសោះឡើយ ស្របពេលដែលកុមាររួមជំនាន់ជាច្រើនមានឱកាសដូចជា ពេជ្រ ថៃ ឡុង លីងគ័ង្គ សុខ សុជាតា និង ឃុយ ម៉ីហៀង ជាដើម។ ក្នុងនោះផងដែរបទចម្រៀងដំបូងរបស់កុមារី រ៉ន ចាន់ឌីន នៅក្នុងផលិតកម្មយក្សប្រចាំប្រទេសកម្ពុជាមួយនេះមានចំណងជើងថា “ស្រុកស្រែខែវស្សា” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោកគ្រូ សុំ សារឿន និងនិពន្ធបទភ្លេងដោយលោកគ្រូ ញូង សារិន៕ https://www.youtube.com/watch?v=1xmpNumPLS0&feature=emb_logo
ជឿថា រូបភាពប៉ុន្មានសន្លឹកនេះនឹងធ្វើឱ្យហ្វេនៗលាន់មាត់សរសើរពីការរៀបចំខ្លួនរបស់កញ្ញា ចិនចិន ដែលជាតួសម្ដែងស្រីក្នុងរឿង «វាសនានាងហង្ស» និងជាសិល្បការិនីប្រចាំផលិតកម្មសាស្ត្រា (Sastra Film)។ ព្រោះតែមានទ្រេមុខស្អាត តារាស្រីរូបនេះត្រូវបានគេដឹងថា ជាកូនកាត់បីសាសន៍ ដែលអាចនិយាយបានច្រើនភាសា។ រីឯការរៀបចំខ្លួនវិញ គឺលេងស្ទាយចេញមកត្រូវចិត្តយុវវ័យខ្លាំងមែនទែន។ រូបភាពនេះត្រូវបានថតនិងបញ្ចេញដោយ Facebook ឈ្មោះ Dusty Dusty។ ជាក់ស្ដែងថ្មីៗនេះ ចិនចិន បានតែងខ្លួនបែបយុវវ័យសម័យថ្មី ថតរូបជាច្រើនសន្លឹកមកបង្ហាញហ្វេនៗ តាមរយៈការថតស្ទាយញ៉ាំកាហ្វេ អានសៀវភៅ និងដើរលេងបែបកម្សាន្ដសប្បាយនាដើមសប្ដាហ៍ ដែលមើលទៅកញ្ញា ចិនចិន ហាក់បីដូចជារីករាយនៅក្នុងជីវិតយ៉ាងខ្លាំង។ តារាស្រីស្អាត ចិនចិន បានបង្ហាញការស្លៀកពាក់មាន ខោខៅប៊យជើងធំ អាវចាក់អំបោះដៃធំ ពាក់ស្បែកជើងប៉ាត់តា អង្គុយញ៉ាំកាហ្វេ និងអានសៀវភៅនៅក្នុងហាង មើលទៅពិត​ជា​រ៉ូមែនទិចនារដូវធ្លាក់ខ្យល់នេះណាស់។ មួយស្ទាយទៀតបែបសិចស៊ីបន្ដិចវិញម្ដង កញ្ញា...
ជឿជាក់ថាប្រិយមិត្តទាំងអស់គ្នាដែលនិយមស្តាប់នូវបទចម្រៀងថ្មីៗរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាពេញ ចិត្តស្តូកជាមួយនឹងបទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ក្នុងផលិតកម្មរស្មីហង្សមាស ទាំងបទភ្លេង និងទំនុក ច្រៀង គឺចាក់ដោតចំបេះដូងអ្នកស្តាប់ជាយុវវ័យតែម្តង ។ អ្វីដែលកាន់តែពិសេសនោះគឺ ការប្រើបច្ចេកទេសនៃសម្លេងរបស់លោក ខេមរៈ សិរីមន្ត ក្នុងបទនេះពិតជាឡូយប្លែកខុសពី សព្វមួយដង ស្តាប់ហើយស្មានថាជាសម្លេងរបស់បុរសនៅវ័យជំទង់ ពោលគឺសំឡេងរបស់លោកពិតជា អាចពត់ពែនបត់បែនបានគ្រប់ទំរង់បទតែម្តង។ ជាក់ស្តែងបទចម្រៀង «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ជាប្រភេទបទចម្រៀងបែបយុវវ័យចំ ដោយលោក ខេមរៈ សិរីមន្ត បានប្រើបច្ចេកទេសច្រៀងបានយ៉ាងពិរោះរណ្តំចិត្តធ្វើឱ្យអ្នកគាំទ្រលន្លង់លន្លោចអារម្មណ៍តាមមិនតិចទេនៅក្នុង OFFICIAL AUDIO។ ហើយជាទូទៅរាល់បទចម្រៀងថ្មីៗរបស់លោក សិរីមន្ត ដែលបានចេញក្នុងផលិតកម្មរស្មី ខេមរៈ ហង្សមាស គឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិក ជាពិសេសបើក្រឡេកមើលចំនួនអ្នកគាំទ្រដែលចុច ស្តាប់នៅលើយូធូបនោះគឺសុទ្ធតែរាប់លានដងតែម្តង។ ពិសេសបទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ក៏ដូចគ្នាផងដែរ ទោះទើបនឹងចេញបានប៉ុន្មានថ្ងៃទេ...