Thứ Hai, Tháng Mười Hai 6, 2021
រយៈពេលពីរឆ្នាំហើយ ចាប់តាំងពីកុមារា សាលិក ដែលអាចនិយាយបាន ១៦ ភាសា ទទួលបានការជួយយ៉ាងច្រើន​​​ពី​មនុស្សជាច្រើន តាមរយៈវីដេអូខ្លីមួយ។ កាលពីគាត់មានអាយុ ១៤ ឆ្នាំ សាលិកបានលក់វត្ថុអនុស្សាវរីយ៍​នៅតាម​តបន់​ប្រសាទ និង តាមដងវិថី​នានា​​ក្នុងខេត្តសៀមរាបបរទេសកម្ពុជា។ ជាកន្លែងដែលគាត់ត្រូវ​ដាក់រទេះដាក់​លក់​អីវ៉ាន់វត្ថុ​អនុស្សាវរីយ៍​ដល់ភ្ញៀវ​ទេសចរ​ដើម្បី​​ជួយដល់ឪពុកម្តាយ​របស់​គាត់​។ ផ្ទះរបស់សាលិក គឺនៅជិត និងប្រាសាទអង្គរវត្ត ហើយគាត់មានពេលវេលាទៅសាលារៀនកន្លះថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែគាត់​ចូលចិត្ត​រៀន ហើយសុបិនចង់បន្តការសិក្សារបស់គាត់នៅឯបរទេសនៅដើម្បីដោះស្រាយជីវភាពក្រីក្រ​​ និងបំណុល។ វាជារឿងមិនអាចទៅរួចទេដែលវាហាក់ដូចជានៅឆ្នាំ ២០១៨ ក្មេងជំទង់នេះបានប្តូរទៅរៀននៅ​វិទ្យាល័យមួយនៅ​ប្រទេស​​ចិនកាលពីឆ្នាំមុន ដែលគាត់ជាជនជាតិខ្មែរតែម្នាក់គត់នៅសាលាភាសាចិនក្នុងខេត្ត Zhejiang។ សាលិកបាននិយាយថា៖ «នៅពេលខ្ញុំនៅសៀមរាបយើងមិនមានជីវភាពធូរធារទេ។ ខ្ញុំអាចរៀនបានតែ​នៅសាលា​ប៉ុណ្ណោះ។ ហើយបន្ទាប់ពីរៀនខ្ញុំបានជួយម្តាយរបស់ខ្ញុំឱ្យលក់របស់របរ។ ហើយខ្ញុំស្ទើរតែគ្មានពេល​លេងជាមួយ​មិត្តភក្តិ​របស់ខ្ញុំទេ។ សព្វថ្ងៃនេះមានការសិក្សាជាច្រើនទៀត។ បន្ទាប់ពីចូលរៀននៅសាលាខ្ញុំអាចរៀនខ្លួនឯង​បាន អំឡុង​ពេល​ទំនេរ​របស់ខ្ញុំ»៕
លោក Nipsey Hussle ជាតារាចម្រៀងរ៉េបអាមេរិកាំងដ៏ល្បីល្បាញម្នាក់។ កាលពីខែមីនា ឆ្នាំ ២០១៨ តារារូបនេះត្រូវបានស្លាប់ ដោយសារគេលួចបាញ់ប្រហារ។ ទោះបីជាលោកទទួលមរណភាពទៅហើយក្ដី ប៉ុន្តែបទពិសោធន៍ជីវិតក្នុងនាមជាតារាចម្រៀងរ៉េបរបស់លោកបានបន្សល់ទុកនូវមេរៀនល្អៗមួយចំនួនដែលអ្នកសិល្បៈដទៃគួររៀនសូត្រតាម។ ១. រៀនសូត្រជានិច្ច លោក Nipsey Hussle ជាមនុស្សចូលចិត្តរៀនសូត្រ អានសៀវភៅ ដោយផ្ដោតទៅលើការធ្វើយ៉ាងណាឲ្យខ្លួនអភិវឌ្ឍជានិច្ច។ ជីវិតជោគជ័យរបស់លោក ក្រៅពីមានទេពកោសល្យល្អពីកំណើត តារារ៉េបរូបនេះពូកែរៀនសិក្សាបន្ថែម និងស្ដាប់ដំបូន្មានអ្នកជុំវិញខ្លួន។ ២. មិនប្រកាន់ខ្លួន តារាស្បែកខ្មៅរូបនេះតែងតែដាក់កាយដាក់ចិត្តព្រមធ្វើកិច្ចការសឹងតែគ្រប់យ៉ាងដោយមិនប្រកាន់ខ្លួន។ មនុស្សមិនតិចទេដែលក្រោយជោគជ័យបន្ដិច រួចចាប់ផ្ដើមរើសអើងការងារតូចតាចថាមិនសមនឹងខ្លួន។ ផ្ទុយទៅវិញ Nipsey Hussle តាំងពីចាប់ផ្ដើមដំបូងលោកសម្អាតស្ទូឌីយោ យកសំរាមទៅចោល និងសង់កន្លែងថតចម្រៀងដោយខ្លួនឯ ហើយទម្លាប់នេះលោកនៅតែរក្សាទុកមិនព្រមបោះចោលរហូតជោគជ័យខ្លាំង ។ ៣. ជោគជ័យ ជាការរត់ប្រណាំង
ក្នុងស្ថានភាពជាច្រើននៃជីវិត ពំនោល ១០ យ៉ាង​របស់ជនជាតិ ជ្វីស ខាងក្រោមនេះ ពិតជា​ការពិត​ហើយ វាអាចជួយឱ្យយើងអាចស្វែងរកបាន​គោល​ដៅអ្វីដែលចង់ធ្វើ។ ១. ទឹកថ្លាមួយកែវ ព្រោះ​តែ​មួយ​តំណក់​ទឹក​កខ្វក់ធ្វើ​ឲ្យ​ល្អក់​បាន ប៉ុន្តែទឹកល្អក់មួយកែវមិន​ដោយ​សារទឹក​ថ្លាមួយ​តំណក់អាចក្លាយ​ជា​ទឹក​បរិសុទ្ធបាននោះទេ។ ២. នៅ​លើលោក​នេះមានរបស់បីយ៉ាងដែលមនុស្សដទៃទៀតមិនអាចយកពីយើងបាន៖ ទី ១ ជាអាហារដែលបរិភោគក្នុងក្រពះ ទី ២ គឺឧត្តមគតិដែលលាក់ក្នុងបេះដូង និងទី ៣ គឺសៀវភៅដែលត្រូវបានព្រីនចូលខួរក្បាល។ ៣. ប្រសិនបើអ្នកគ្រាន់តែរង់ចាំ អ្វីៗ​ដែល​កើតឡើង​ក្រោយ​ពី​នោះអាចមានន័យថាអ្នកនឹងចាស់ទៅហើយ។ ៤. លើលោកនេះគ្មានភាពខុសគ្នារវាងសោកនាដកម្ មនិងបិយកម្ម (សុភមង្គល) ទេ ប្រសិនបើអ្នកអាចដើរចេញពីសោកនាដកម្ម​បាន វាគឺជាបិយកម្ម។ ប្រសិនបើអ្នកកប់​ខ្លួន​ក្នុង​បិយកម្មជារៀងរហូត វាគឺជាសោកនាដកម្ម។ ៥. បើមិនបានអានសៀវភៅ ធ្វើដំណើររាប់ពាន់យោជន៍ក៏ដោយ អ្នកគ្រាន់តែជាអ្នករត់សំបុត្រប៉ុណ្ណោះ។ ៦. នៅពេលអ្នកជិតខាងលេងព្យាណូនៅម៉ោង ២ យប់កុំខឹង។ អ្នកអាចរងចាំរហូតដល់ម៉ោង ៤...
- Advertisement -