Thứ Sáu, Tháng Một 28, 2022
យោងតាម IMDb និង Forbes បង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់តារាសម្តែងទូរទស្សន៍ Davika Hoorne បាន​ឡើងដល់ ៥.៥ លានដុល្លារនៅក្នុង​វ័យ ​២៨ ឆ្នាំ។ តារាថៃដ៏ស្រស់ប្រិមប្រិយ រូបនេះ អាចរកប្រាក់បានតាម​រយៈការសម្តែងកុនធំនិងរឿងភាគ​ទូរទស្សន៍ក្នុងប្រទេសកំណើតខ្លួនតែប៉ុណ្ណោះ។ IMDb បានធ្វើការប៉ាន់ស្មាននេះ តាមរយៈ​តម្លៃ​នៃ​ទូរទស្សន៍ដែល​កុងត្រា​ជាមួយនាង​ព្រមទំាង​ប្រភពចំណូលពី​ការ​ធ្វើជាអ្នក​ផ្សាយម៉ាកយីហោក្នុងប្រទេស​ថៃ។ ទោះយ៉ាងណា IMDb ទទួលស្គាល់ថា តួលេខខាងលើមិនទាន់ត្រូវ ១០០% ដោយសារគេពុំមាន​​ព័ត៌មានគ្រប់គ្រាន់អំពីប្រភេទ​រថយន្ដដែល​នាង​មាន និងទំហំ​ប្រាក់ខែ ក៏​ដូចជាតម្លៃខ្លួន​នាពេលថ្មៗនេះនៅឡើយ។ ដាវីកា ហ័រណេ ដែលគេហៅតាមថៃថា ម៉ៃដាវីកា  កើតថ្ងៃទី ១៦ ខែឧសភាឆ្នាំ ១៩៩២ ជាតារាសម្តែងនិងជាតារា​ម៉ូ​ឌែល​​ថៃ កូនកាន់ប៊ែលហ្សីក ។ តារារូបនេះ ទើប​បានទទួលកិត្តិនាមពីខ្សែភាពយន្តរបស់នាងនាឆ្នាំ ​២០១០  ក្នុងឱកាស​ដំបូង​សម្តែង​ជាតួឯកស្រីនាង​ណាត...
ចិន ជា​ប្រទេស​ដែល​មាន​វប្បធម៌ ទំនៀមទម្លាប់​ដ៏​ចំណាស់​មួយ​របស់ពិភពលោក។ ជនជាតិ​ចិន​សម័យ​ដើម មាន​ចំណេះដឹងទូលាយ និងសម្បូរទៅដោយអ្នកប្រាជ្ញ។ ប្រជាជន​ប្រទេស​នេះ មាន​សាស្ត្រា​ស្លឹករឹត​ដែល​មាន​អាយុកាលជាង ៣៥០០ ឆ្នាំ​ដែល​បន្សល់​ទុក​ដល់​កូនចៅ​ខ្លួន​ជំនាន់​ក្រោយ។ សាស្ត្រា​ទាំងនោះមានសុភាសិតល្អៗ ទុកអប់រំ ទូន្មានប្រជាជនចិន និង​ត្រូវ​បាន​ទទួលស្គាល់​ពី​ជនជាតិ​ដទៃ​នៅ​ពាសពេញពិភពលោកផងដែរ។ សុភាសិតចិនទាំង ៥ ខាងក្រោមនេះអាចជះឥទ្ធិពលដល់ជីវិតនិងអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុនបាន៖ ១. “សុភមង្គល​មួយ​អាច​បំបែក​ទុក្ខ​ព្រួយ​ឲ្យ​ខ្ចាត់ខ្ចាយ​រាប់ពាន់​បំណែក” ធម្មតា ជីវិត​យើងរមែង​ទទួល​ភាពសោកសៅច្រើន​ជាងសុភមង្គល។ ប៉ុន្តែ​សុភមង្គល​តែងតែ​មាន​អនុភាព​ខ្លាំង​ជាង​ភាព​សោកសៅ ហើយ​ពេល​ដែល​យើង​រីករាយ វា​នាំ​ឲ្យ​យើង​អាច​ឆ្លង​កាត់​នូវ​ទុក្ខ​ព្រួយ​រាប់ពាន់​បាន។ ២. “អ្នកមិនអាចហាមសត្វស្លាបមិនឲ្យហើរពីលើក្បាលបាននោះទេ ប៉ុន្តែ​អ្នក​អាច​ហាម​វា​មិន​ឲ្យ​ធ្វើ​សំបុក​លើ​សក់​របស់​អ្នក” ទោះបី​យើង​ខំប្រឹងចៀសយ៉ាងណាក៏ដោយ រឿងសោកសៅមួយចំនួនក្នុងជីវិត ពិតជា​មិន​អាច​ចៀសវាង​បាន​នោះ​ទេ ។ បែបនេះ​ក៏​មិនមែន​មានន័យថា យើង​គួរ​បណ្ដោយ​ឲ្យ​ទុក្ខសោក​គ្រប​សង្កត់​ឡើយ ហើយ​ត្រូវ​រៀន​បណ្ដោយ​រឿង​ខ្លះ​ឲ្យ​រសាត់​ទៅ​តាម​ពេល​វេលា​ចុះ។ ៣. “មនុស្ស​លះបង់​មនសិការ​របស់​ខ្លួន​ដើម្បី​មហិច្ឆតា សុខចិត្ត​ដុត​ផ្ទះ​យក​ផេះ​មួយ​ក្ដាប់” ប្រសិនបើមាន​មហិច្ឆតា​ដែល​ក្បត់​ពី​មនសិការ អ្នក​នោះ​នឹង​ងងឹត​ងងុល​រក​គោលដៅ​មិន​ឃើញ ហើយ​ក៏​នឹង​មិន​ទទួល​បាន​អ្វី​ទាំងអស់។ សតិសម្បជញ្ញៈ​របស់​មនុស្ស​រមែង​ជួយ គេ​ឲ្យ​មើលឃើញអ្វីល្អ អ្វីមិនល្អ។ ប៉ុន្តែ​បើមិនស្មោះត្រង់​សូម្បី​តែ​សតិ​សម្បជញ្ញៈ​របស់​ខ្លួន ចុងក្រោយ​បុគ្គល​នោះ​សុខចិត្ត​ធ្វើ​គ្រប់យ៉ាង​បំផ្លាញ​អ្នកដទៃ​ឲ្យតែគេបានសុខ។ ៤. “ បើ​អ្នក​ជាមនុស្សរារែកមិនអាចធ្វើអ្វីបាន អ្នកមិនគួររំខានដល់អ្នកដទៃ​ដែល​កំពុង​ផុសផុល​ឡើយ” ។ ប្រសិនបើបោះបង់ បានសេចក្ដីថា អ្នកមិនបានព្យាយាមឲ្យអស់ពីចិត្តឡើយ ហើយ​នោះ​អាច​មក​ពី​អ្នក​រមែងគិតអវិជ្ជមានផងដែរ។...
ពេល​ខ្លះ​យើង​ឆ្ងល់​ថា ម្ដេច​នារី​រូប​មិន​ស្អាត​ហើយ​រាង​មិន​ស្រលូន មិន​ស មិន​មាន​មុខ V Shape បែរ​ជា​មាន​សុភមង្គល​ជាង​នារី​ស្គម​ស្ដើង​រាង Gold ស្លៀកពាក់​អាឡេហ្គិន​ទៅ​វិញ? ព្រោះ​ពេល​ខ្លះ មនុស្ស​ដែល​គិតគូរ​តែ​សម្បក​ក្រៅ មិន​សាង​ផ្នែក​ខាង​ក្នុង​បេះដូង បានជា​មិន​ស្គាល់​សុភមង្គល​ពេញ​មួយ​ជីវិត​ខ្លួន។ សុភមង្គល​បាន​មក​ពី​សកម្មភាព​ផ្ទាល់ខ្លួន​របស់​មនុស្ស​ស្រី​ម្នាក់ៗ​ហើយ​ខាងក្រោម​នេះ​​ជា​វិធី​ខ្លះ​ដែល​ស្ត្រី​ឆ្លាតៗ និយម​ធ្វើ ដើម្បី​ទទួល​បាន​សុភមង្គល និង​ការ​ពេញចិត្ត​ក្នុង​ជីវិត​រស់នៅ៖ បង្កើត​គោលបំណង​ក្នុង​ជីវិត​ជាក់លាក់ ជា​ញឹកញយ​យើង​ចាប់​បាន​ការងារ​របស់​យើង​រាល់ថ្ងៃ ហើយ​ទាំងនោះ​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​យើង​រស់។ មនុស្ស​ត្រូវ​ធ្វើការ មិន​អាច​គេង​ដល់​ម៉ោង​១១ទើបក្រោក​ ហើយ​ឆ្លុះ​កញ្ចក់​រង់ចាំ​មនុស្ស​ប្រុស​មក​ផ្ដល់​សុភមង្គល​ឲ្យ​នោះ​ទេ។ គួរ​ក្លាយ​ជា​មនុស្ស​ស្រី​មាន​តម្លៃ​ម្នាក់ ដែល​រវល់​ខ្លាំង​ជាង​ការ​ទៅ​ដើរ​តត្រុក​តាមដាន​មនុស្ស​ប្រុស។ មនុស្ស​ស្រី​ពេញ​ដោយ​សុភមង្គល​ គេ​គ្មាន​ពេល​ដើរ​តាម​មនុស្ស​ប្រុស​ទេ។ ការងារ​ប្រចាំថ្ងៃ​និង​សមិទ្ធផល​របស់​គេ ក៏​មិនចាញ់​មនុស្ស​ប្រុស​ដែរ។ ប្រកួតប្រជែង​នឹង​ខ្លួនឯង ការ​ប្រកួតប្រជែង​ខ្លួនឯង គឺ​ជា​វិធី​មួយ​ដើម្បី​បង្កើន​ភាព​សិច​ស៊ី។ កុំ​ជឿ​គេ​ថា មនុស្ស​ស្រី​រឹងមាំ​អភ័ព្វ​ស្នេហ៍ មិន​ពិត​ទេ ព្រោះ​ពេល​ខ្លះ​ពួកគេ​អាច​រស់​ដោយ​មិន​បាច់​មាន​មនុស្ស​ប្រុស​ផង ឬ​មាន​ក៏​បាន​មិន​មាន​ក៏​មិន​អី។ ឥឡូវ​មនុស្ស​ប្រុស​តែង​ប្រជែង​គ្នា ស្វែងរក​មនុស្ស​ស្រី​ប្រភេទ​នេះ មក​ឈរ​ក្បែរ​គេ​ក្នុង​សង្គម។ ត្រូវ​ដឹង​ថា មនុស្ស​ប្រុស​ពេល​ខ្លះ​ទន់ខ្សោយ​បំផុត​ក្នុង​ឧបសគ្គ​ជីវិត គេ​ត្រូវ​ការ​មនុស្ស​ស្រី​ម្នាក់​រឹងមាំ​មក​ឆ្លង​កាត់​ជាមួយគ្នា ពុំ​មែន​កូន​ក្មេង​ស្អាត​ម្នាក់ ដែល​ដួលរេល​ជាមួយ​គេ​ទេ។...
ក្នុងប្រពៃណីជនជាតិ ពណ៌មិនចេះតែរើសមកប្រើតាមការស្រឡាញ់ ឬតាមចិត្តចង់បានឡើយ។ ប្រជាជនដ៏ចំណាស់នេះមានជំនឿរាប់សិបឆ្នាំមកហើយ ពីអត្ថន័យនៃពណ៌នីមួយៗ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។ ចំពោះវប្បធម៌ចិន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពណ៌សំណាងបំផុតមាន ៣ សំខាន់ៗ ដែលត្រូវបានចាត់ទុកជាពណ៌នាំលាភជ័យក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុងឱកាសពិសេសៗ។ ក្រហម – សុភមង្គល ជោគជ័យ និងសំណាងល្អ ពណ៌ក្រហមតំណាងឱ្យភ្លើង និងជាពណ៌ដែលពេញនិយមបំផុតនៅក្នុងប្រទេសចិន។ វាក៏ជាពណ៌របស់ជាតិសាសន៍តំណាងឱ្យសុភមង្គល សម្រស់ ភាពរឹងមាំ លាភ ជោគជ័យ ព្រមទាំងសំណាងល្អ។ ពណ៌នេះពេញនិយមក្នុងចំណោមប្រជនជាតិចិន ហើយត្រូវបានគេប្រើជាទូទៅក្នុងពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់ៗ និងពិធីមង្គលការជាដើម។ ក្នុងឱកាសបុណ្យចូលឆ្នាំចិន គេរមែងប្រើអំពូលភ្លើងពណ៌ក្រហមតុបតែងហាង និងគេហដ្ឋានជានិច្ច។ រីឯតួអក្សរក្រហម  “Xi” (មានន័យថា សុភមង្គល) គេប្រើបិទភ្ជាប់នៅនឹងរបងចូលផ្ទះ និងលើមាត់ទ្វារ។ ដោយឡែកមនុស្សម្នារមែងស្លៀកពាក់ពណ៌ក្រហម រីឯអាំងប៉ាវក៏ប្រើស្រោមពណ៌ក្រហមផងដែរ ដើម្បីហៅភ័ព្វព្រេងល្អៗចូលជាមួយខ្លួននិងគ្រួសារ។ លឿង –...
ការអោយអាំងប៉ាវ សម្រាប់កូនចៅចិន ឬអ្នកជាប់ខ្សែស្រឡាយចិនគឺជាទំនៀមទម្លាប់ដែលគេយល់ឃើញថា ជាការជូនសំណាងល្អដល់អ្នកដែលត្រូវបានគេអោយ និងអ្នកដែលអោយគេ។ ការអោយអាំងប៉ាវក៏ត្រូវមានលក្ខខណ្ឌដែរ មិនមែនចេះតែអោយៗទេណា ឥលូវមកដឹងថា តើត្រូវដាក់លុយដែលមានតួលេខប៉ុន្មានខ្លះ នៅក្នុងអាំងប៉ាវដើម្បីមានលាភសំណាងហេងៗ ។ សម្រាប់លេខលុយដែលមានហុងស៊ុយល្អ គឺមានលេខ ២២២, ៦៦៦, ៩៩៩ (លេខខាងចុង) ។ សម្រាប់អត្ថន័យរបស់វានោះគឺ ២២២ មានតែ២នាក់ គ្មានជនទី៣ រីឯ ៩៩៩ ជូនពរអោយគូរស្វាមី មានស្នេហាឋិតឋេរ យូរអង្វែង។ ចំពោះការអោយអាំងប៉ាវ គឺតម្រូវសម្រាប់កូនចៅដែលមិនទាន់ចេះរកស៊ី មិនទាន់មានគ្រួសារ ម៉ែឳ យាយតា ត្រូវអោយអាំងប៉ាវ ខណៈកូនចៅដែលចេញរកស៊ី ត្រូវអោយអាំងប៉ាវ យាយតា ម៉ែឳវិញ ចំណាំ៖ លុយដែលត្រូវអោយក្នុងអាំងប៉ាវ ជាលុយគូ ប៉ុន្តែត្រូវតមលេខ៤...
ធម្មតា​យើង​យល់ថា ជាការចាំបាច់ណាស់ដែលគួរ​ធ្វើអ្វីមួយនៅចុងសប្តាហ៍ជាលក្ខណៈកម្សាន្ត ព្រោះ​ស្អែក​រវល់​ទៀតហើយ។ ប៉ុន្តែយោងការសិក្សា​មួយ​របស់ CNBC មាន​ហេតុផល​មួយចំនួន​ដែលមនុស្ស​ជាច្រើន​និយម​ចំណាយ​ថ្ងៃអាទិត្យ​នៅផ្ទះជាជាងចេញក្រៅ។ ពួកគេ​រីករាយជាមួយភាព​ផ្ទាល់ខ្លួន ការចាកចេញពីជីវិតអ៊ូអរ អាចធ្វើបាននៅថ្ងៃសម្រាក។ នៅផ្ទះ​អានសៀវភៅ​ធ្វើសមាធិ ជាអ្វី​ដែលមនុស្ស​ជាច្រើន​យល់ថា​មានសុភមង្គលណាស់។ ពួកគេអាចចំណាយ​ពេល​ដាំ​កូនឈើ ស្រោចផ្កា និង​បោចស្មៅ តែងលំអផ្ទះ​យ៉ាង​ស្រស់ស្រាយ។ គេងបាន​ឆ្អែត មើលកុន ញ៉ាំ​អាហារ​បណ្តើរដូចកាលពីក្មេង យើង​ជាស្តេចនៅផ្ទះ​យើង​ហេតុអ្វីចាំបាច់ចេញក្រៅ? មានទីឯណា សុវត្ថិភាព​និងផាសុកភាពដូចនៅលើគ្រែក្នុងបន្ទប់យើងទៀត?មើលភាពយន្ត​ថ្ងៃសៅរ៍និង​ថ្ងៃអាទិត្យ​ពេល​ព្រឹក​គឺសប្បាយស្រស់ស្រាយ​ណាស់ សាកទើបដឹង។ ពួកគេសន្សំប្រាក់ រាល់​ការចេញទៅក្រៅគឺ​ចំណាយប្រាក់។ មិនថា ភេសជ្ជៈ ជំនិះ សាំង ឬសំបុត្រ​កុន។ល។ សុទ្ធតែថ្លៃ​ហើយខ្ពស់ជាងថ្ងៃធម្មតា។ ឧបមា​យើង​សន្សំមួយសប្តាហ៍បាន១០ដុល្លារ មួយឆ្នាំនឹងបាន​៥២០ដុល្លារ​សម្រាប់​ហោះ​ទៅបរទេសដោយងាយ។ គេងនៅផ្ទះនិយាយទូរសព្ទ ឆែកអត្ថបទ​ល្អៗ ឬ​រៀបចំខោអាវសម្រាប់ថ្ងៃចន្ទ ធ្វើឱ្យមាន​អារម្មណ៍​រៀបរយ ពេញមួយ​សប្តាហ៍​ទៀតផង។ ពួកគេចូល​ចិត្ត​ធ្វើឱ្យថ្ងៃសម្រាកក្លាយជាការសម្រាកពិតៗ ការគេងឱ្យបានច្រើនជួយ​ដល់ ស្បែក​នឹងមានថាមពលបន្ថែមសម្រាប់ការវាយលុកការងារ។ បើមិនគេង​សងនៅថ្ងៃ​សម្រាក​អង្កាល់បានគេងគ្រប់នឹងគេ? ចំណាយពេលជាមួយមនុស្ស​ជិតស្និទ្ធ ម្តាយឪពុក បងប្អូនយើង គួរញាំបាយជុំគ្នាថ្ងៃនេះឯង​បើយើងចេញទៅបាត់ទៀត ធ្វើម៉េចគ្រួសារ​អាច​ជុំ​គ្នា​សប្បាយក្អាកក្អាយបាន?​ នៅពេលដែល​យើង​បាន​ស្នាក់នៅផ្ទះ ស្លៀកពាក់មាន​សេរីភាព សុខភាពផ្លូវចិត្តនិងកាយ ពិតជា ល្អប្រសើរជាងមុន សម្រាប់ការ​សម្រុកការងារនៅសប្តាហ៍ថ្មី៕
ទីបំផុត នៅតែប៉ុន្មានថ្ងៃទៀតទេ ឆ្នាំ២០២០ ដែលគ្រប់គ្នាគិតថាជាឆ្នាំមិនល្អ នឹង​ឈានចូលដល់ទីបញ្ចប់ហើយ។ ឆ្លងផុតថ្ងៃចូលឆ្នាំសកល ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នឹងនាំមកនូវក្តីសង្ឃឹមថ្មីដល់​គ្រប់គ្នាថា​អាច​នាំយករឿងរ៉ាវអាក្រក់ៗ​ចេញផុតពីជីវិត ជាពិសេ​សគឺជម្ងឺកូវីត​១៩ ដែលជាជម្ងឺ​រាតត្បាតទូទាំងពិភពលោក បង្កជាផលប៉ះពាល់​ដល់គ្រប់ផ្នែក​ក្នុងសង្គម។ ​ចុះអ្នកវិញ តើអ្នកបានត្រៀមខ្លួន​យ៉ាងណាខ្លះដើម្បីចាប់ផ្តើមឆ្នាំថ្មី ឆ្នាំ២០២១ ប្រកបដោយភាពជោគជ័យ? ការចាប់ផ្តើមថ្មីដោយឆាប់រហ័ស ពេលវេលាឈប់សម្រាកចុងឆ្នាំ ​ប្រហែលជាពេលវេលាមិនល្អនោះទេសម្រាប់ការចាប់ផ្តើមថ្មី ​មិនថា​ជាការផ្លាស់ប្តូរ​តំណែងថ្មីក្នុងក្រុមហ៊ុនចាស់ ប្ញដាក់ពាក្យស្វែងរកការងារថ្មីនៅក្រុមហ៊ុនថ្មី។ តែនៅពេលដែលសន្លឹកប្រតិទិនបានចាប់ផ្តើមឈានចូលដល់ឆ្នាំ២០២១ ភ្លាម ឱកាសជាច្រើនក៏ចាប់ផ្តើមបើកទូលាយ​។ ជាធម្មតាខែមករា និងខែកុម្ភៈ គឺជាខែដ៏ពេញនិយមជាងគេសម្រាប់ការផ្លាស់ប្តូរការងារ។ ក្រុមហ៊ុន​ភាគច្រើន​បានកំណត់គោលដៅឆ្នាំថ្មី​ និងត្រៀមបង្ហាញជាផ្លូវការនៅដើមឆ្នាំ។ ដូច្នេះអ្នកអាចយក​ឱកាសនៃ​ខែមករា និងខែកុម្ភៈ ក្នុងការស្វែងរកសកម្មភាព​ថ្មីៗ​ដើម្បីផ្លាស់ប្តូរ​ការងាររបស់អ្នក​ បើទោះបីជាការផ្លាស់ប្តូរតំណែងក្នុងក្រុមហ៊ុនចាស់ ប្ញដាក់ពាក្យស្វែងរកការងារនៅក្រុមហ៊ុនថ្មីក៏ដោយ។ ជាមួយគ្នានេះ អ្នកអាច​យកពេលវេលាក្នុង​​ចុងឆ្នាំ២០២០ នេះ ក្នុងការរៀបចំ​ខ្លួនឱ្យរួចរាល់ ដើម្បីត្រៀមចាប់យកឱកាសថ្មី​ឱ្យបានលឿនបំផុតនៅ​ដើមឆ្នាំ២០២១។ រក្សាភាពបត់បែន ជាការពិតណាស់ នេះជារឿងដ៏សប្បាយរីករាយមួយ...
ជាការពិត សម្រស់របស់មនុស្សយើងមិនអាចនៅឋិតថេររហូតឡើយ ប៉ុន្តែអ្នកខ្លះ ស្រស់ស្អាតតាំងពីក្មេងរហូតដល់ចាស់ ប៉ុន្តែអ្នកខ្លះទៀត កាលពីក្មេងមិនសូវស្អាតទេ ដល់ធំឡើង ឬអាយុច្រើន បែរជារឹតតែស្អាតទៅវិញ។យ៉ាងណាមិញ ការធ្វើតេស្តបែបចិត្តសាស្ត្រនេះ គឺអាចប្រាប់អ្នកឱ្យដឹងបានផងដែរថា អ្នកមានសម្រស់ស្រស់ស្អាតនៅអាយុប៉ុន្មាន ដោយគ្រាន់តែជ្រើសរើសយកចិញ្ចៀនមួយដែលអ្នកពេញចិត្ត ហើយយើងទៅមើលចម្លើយទាំងអស់គ្នា! ក. បើអ្នកជ្រើសរើសយកចិញ្ចៀននៅលេខរៀងទៅ១ គឺអក្សរ ក នោះមានន័យថា អ្នកមានរូបសម្រស់ស្រស់ស្អាត តាំងពីអាយុ ១២ - ១៦ឆ្នាំមកម្ល៉េះ ពេលនោះ អ្នកកំពុងតែពេញរូបពេញរាង សម្រស់ក៏កាន់តែស្រស់ស្អាត ហើយជីវិតក៏មានភាពស្រស់ថ្លាដែរ។ មានមនុស្សជាច្រើនបានលង់នឹងសម្រស់ ដែលមន្តស្នេហ៍បំផុតរបស់អ្នកនៅពេលនោះ ពេលនោះ គឺជាពេលដែលអ្នកមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។ ប៉ុន្តែ នៅពេលដែលអ្នកមានអាយុកាន់តែច្រើន សម្រស់របស់អ្នក ក៏បែរជារសាត់ទៅតាមពេលវេលាអស់ទៅវិញ។ យ៉ាងណាមិញ ប្ដូរនឹងការបាត់បង់សម្រស់បន្តិចម្ដងៗ តែអ្នកទទួលបានមកវិញនូវភាពចេះដឹង ចាស់ទុំ និងទំណុកចិត្តខ្លួនឯងកាន់តែច្រើនទៅវិញ។ ខ. បើអ្នកជ្រើសរើសយកចិញ្ចៀននៅលេខរៀងទៅ២...
កិច្ចការ​រកប្រាក់​ជាគោលដៅរបស់មនុស្ស​គ្រប់គ្នា តែយុវវ័យ​សម័យនេះ​ មានសេចក្តីប្រាថ្នាខ្ពស់​ជាង​សម័យ​ណាណា​ទាំងអស់​ ក្នុងការក្លាយជាអ្នកមាន​ ទាំងដែលពេល​ខ្លះ ពួកគេ​នៅខ្វះ​ជំនាញ និង​ចំណាយពេល​ច្រើន​ហួស​ហេតុ​ទៅលើដ្រាម៉ា​តាមបណ្តាញ​សង្គម​។ អ្នកអាន​នឹងអភិវឌ្ឍន៍​ប្រសើរជាងមុន ក្នុងការ​ត្រៀម​លក្ខណៈ​ក្លាយជា​អ្នករកប្រាក់ដ៏ចំណាន​។ ប្រសិនបើយើង​នៅក្មេង មិនទាន់សូវ​ចេះអត់ធ្មត់ មិនសូវ​រឹតត្បិត​ខ្លួនឯង​រឿង​វិន័យ ហើយ​ខ្វះផែនការ​វែង​ ចូលចិត្ត​ប្រញាប់ៗ​ ហើយ​បោះបង់ចោល កុំភ័យ! មិនអីទេ។ ១ ស្វែង​​រក​ការងារក្រៅម៉ោង ហេតុអ្វី? មនុស្សគ្រប់គ្នាគួរតែធ្វើការយ៉ាងហោចណាស់មួយ​ ទោះការងារអ្វី​ក៏​ដោយ​ឱ្យតែស្របច្បាប់​វាមិនដែល​ថោកទាប​ទេ។ ដើម្បី​ទទួលបានសាច់ប្រាក់រហ័សគួរ​តែ​ចាប់ផ្តើម​ការងារ​ពីតូចតាច​ តែត្រូវ​ជ្រើស​រើស​ថា​ ការងារណា​ដែលយើង​ងាយជួប Idol ហើយ​បានរៀនពីគាត់។ ឧទាហរណ៍ កីឡាវាយកូនគោល​ក្លិបអ្នកមានៗ ឬនៅតាមតំបន់រមណីយដ្ឋាននានាដែល​យើង​ងាយ​បានឃើញ​ជីវិតឯកជន​របស់​ ក្រុមមនុស្ស​ប្រភេទជោគជ័យ ដែល​យើង​ចង់ក្លាយទៅដូច​ពួកគេ​នៅថ្ងៃណាមួយ។ លើសពីប្រាក់ដែលយើងទទួលយើងថែម​ទាំង​បានការអប់រំពី​ជីវិតពិតៗ​ដូចកំពុង​រៀនដោយមិនចាំបាច់បង់លុយ​។ ២ ការសរសេរអត្ថបទលើបណ្តាញ​សង្គម​ យើងរស់នៅក្នុងយុគសម័យកាលដែល​មាតិកាលើអ៊ិនធរណេតជា​ដុំ​មាស។ ប្រសិនបើយើង​មាន​ចរិត​អ្នកងប់ងល់​នឹងការសរសេរ​ហើយ​សរសេរមិនចេះនឿយណាយ នេះអាចជាសក្តានុពល​ដ៏ល្អឥតខ្ចោះមួយ​សម្រាប់ការ​រក​ប្រាក់​នៅលើបណ្តាញ​សង្គម​។ អាជីវកម្មទាំងអស់ត្រូវការ​គេហទំព័រ​ហើយ​គ្រប់​គេហទំព័រ​ត្រូវ​ការ​អត្ថបទ ចំណែក​អត្ថបទ​ដែលអាចផ្សាយចេញលឿន​គឺអត្ថបទ​ដែល​ត្រូវ​ចិត្ត​អ្នកអាន​​ហើយ​គេជួយចែករំលែក​វាចេញឱ្យយើង។​ សូម្បីតែយើង​កំពុង​ស្វែងរក​ អ្នកពូកែ​សរសេរ​ដែលមានទេពកោសល្យ​ជាមួយនឹងជំនាញជាក់លាក់​ស្តីពីការ​រស់នៅផ្សារភ្ជាប់នឹងអនាគត​កាល មក​ចូលរួមជាមួយក្រុមយើង​ដែរ។ ៣ ឈ្មួញកណ្តាល   ការ​ទិញមកលក់បន្ត​នៅតែជាមធ្យោបាយ​រកប្រាក់មួយ​ដ៏ល្អមកទល់នឹង​ពេលនេះ។ សហគ្រិនពិតប្រាកដ​កើតមក​ជាមួយ​ហ្សែនដែល​ចូលចិត្ត​ទិញរបស់មកលក់បន្តយកចំណេញ។...
ច្បាស់​ណាស់​ឆ្នាំ ២០២០ មិន​មែន​ជា​ឆ្នាំ​ដែល​យើង​បាន​គ្រោងទុក​ទេ ​ហើយ​នៅ​ចំណុច​នេះ​ហាក់​ដូចជា​យើង​កំពុងទូកលើ​ជិះ​រលក​ធំៗ ដែល​មិន​ប្រាកដប្រជា។ ប៉ុន្តែ​ហេតុអ្វី​នេះ​បែរ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ទៅវិញ?  គ្រប់គ្នា​កំពុង​ចំណាយ​ពេល​ច្រើន​នៅ​ឯ​ផ្ទះ សម្រាប់​គ្នា​យើង​ភាគច្រើន​ក្នុង​ពេល​នេះ ​គឺ​ប្រាកដ​ជា​​ចំណាយ​ពេល​ច្រើន​នៅ​ផ្ទះ​ ហើយ​មាន​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួនជាច្រើន (ចន្លោះ​តូច ​ធ្វើការ​ជាមួយ​កូន​នៅ​ផ្ទះ​ គ្មាន​កន្លែង​ដាក់​តុ​ និង​បញ្ជី​ការងារ​ជាដើម ) ។ ប៉ុន្តែ​ចុះ​យល់​យ៉ាង​ណា ​ចំពោះ​ភាព​វិជ្ជមាន​ដែល​ដើរ​ចេញ​ពី​ផ្ទះ? ក្នុង​ពេល​នេះ​គួរ​ចេះ​ប្រើ​វិបត្តិ​នេះ​ជា​គន្លឹះ ដើម្បី​​បង្កើត​ឱកាស​និង​ផ្នត់​គំនិត​ដែល​សម​នឹង​លំហូរ​ធម្មជាតិ​ និង​ក្រមសីលធម៌​ការងារ​របស់​យើង ជាងចំណាយពេលនៅផ្ទះមិនធ្វើអី។  មាន​កាលវិភាគ​ថ្ងៃ​ចុង​សប្ដាហ៍ច្រើន ស្រដៀង​នឹង​ចំណុច​ខាងលើ​ វិធី​មួយ​ដើម្បី​មើល​ចំណុច​វិជ្ជមាន​នៃ​​ឆ្នាំ ២០២០ គឺ​ត្រូវ​ពិចារណា​ថា​តើ​កាល​វិភាគ​របស់​យើង​ទំនេរ​ប៉ុន្មានថ្ងៃ។ នៅ​ចុង​សប្ដាហ៍​គឺ​ជា​ពេលវេលា​ដ៏​ល្អ​ ដើម្បី​ប្ដេជ្ញា​ចិត្ត​រៀន​ពី​អាជីវកម្ម​របស់​យើង​នា​ពេល​អនាគត។ ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​សិក្សា​ បង្កើត​ទម្លាប់​អាន​សៀវភៅ​ ចូលរួម​ជាមួយ​ក្រុម​ដែល​មាន​ការ​លើកទឹកចិត្ត​និង​គាំទ្រ ដើម្បី​បាន​បន្ត​ចំណង់ចំណូលចិត្ត​យើង ដោយ​ចំណាយ​ពេលនេះ​ ដើម្បី​រៀន។ ហើយ​ចាប់ផ្ដើម​អាជីវកម្ម​ដែល​យើង​បាន​គិត​ទុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំផងដែរ។  មនុស្ស​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន មនុស្ស​គ្រប់គ្នា​មិន​ថា​យើង​ឬ​គេ ​ក្នុង​ពេលនេះ​ម្នាក់ៗ​ប្រាកដ​ជា​ចំណាយ​ពេល​វេលា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ប៉ុន្តែ​សួរ​ថា​ ហេតុអ្វី​យើង​មិន​ព្រម​ឆ្លៀត​ពេល​នេះភ្ជាប់​វេទិកា​របស់​យើង​ទៅ​ពួកគេ។ យើងអាចធ្វើបានបើមានការតាំងចិត្តខ្ពស់នឹងកិច្ចការងារទាំងនោះ។ ប៉ុន្តែហេតុអីយើងមិនសាកល្បងប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាប្រយោជន៍នៃអាជីវកម្ម របស់​យើង។ ក្នុងពេលនេះ គួរ​ពិចារណា​លើ​ផ្នែក​បន្ថែម​នៃ​លើ​អាជីវកម្ម​ដែល​យើង​ត្រូវ​ធ្វើ​ឆាប់ៗ​នេះ ​ដែលជា​ផល​ចំណេញ​របស់​មនុស្ស​គ្រប់គ្នា​។ មាន​ឱកាស​នៅ​ក្នុង​សង្គមថ្មី អាជីវកម្ម​ខ្នាត​តូច​ទាំងអស់​ ដែល​បច្ចុប្បន្ន​កំពុង​រីកចម្រើន(ងើបទៅមុខបន្តិចម្ដង)​ នៃ​អាជីវកម្ម​របស់​ពួកគេ​...