Thứ Hai, Tháng Mười Hai 6, 2021
ចិន ជា​ប្រទេស​ដែល​មាន​វប្បធម៌ ទំនៀមទម្លាប់​ដ៏​ចំណាស់​មួយ​របស់ពិភពលោក។ ជនជាតិ​ចិន​សម័យ​ដើម មាន​ចំណេះដឹងទូលាយ និងសម្បូរទៅដោយអ្នកប្រាជ្ញ។ ប្រជាជន​ប្រទេស​នេះ មាន​សាស្ត្រា​ស្លឹករឹត​ដែល​មាន​អាយុកាលជាង ៣៥០០ ឆ្នាំ​ដែល​បន្សល់​ទុក​ដល់​កូនចៅ​ខ្លួន​ជំនាន់​ក្រោយ។ សាស្ត្រា​ទាំងនោះមានសុភាសិតល្អៗ ទុកអប់រំ ទូន្មានប្រជាជនចិន និង​ត្រូវ​បាន​ទទួលស្គាល់​ពី​ជនជាតិ​ដទៃ​នៅ​ពាសពេញពិភពលោកផងដែរ។ សុភាសិតចិនទាំង ៥ ខាងក្រោមនេះអាចជះឥទ្ធិពលដល់ជីវិតនិងអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុនបាន៖ ១. “សុភមង្គល​មួយ​អាច​បំបែក​ទុក្ខ​ព្រួយ​ឲ្យ​ខ្ចាត់ខ្ចាយ​រាប់ពាន់​បំណែក” ធម្មតា ជីវិត​យើងរមែង​ទទួល​ភាពសោកសៅច្រើន​ជាងសុភមង្គល។ ប៉ុន្តែ​សុភមង្គល​តែងតែ​មាន​អនុភាព​ខ្លាំង​ជាង​ភាព​សោកសៅ ហើយ​ពេល​ដែល​យើង​រីករាយ វា​នាំ​ឲ្យ​យើង​អាច​ឆ្លង​កាត់​នូវ​ទុក្ខ​ព្រួយ​រាប់ពាន់​បាន។ ២. “អ្នកមិនអាចហាមសត្វស្លាបមិនឲ្យហើរពីលើក្បាលបាននោះទេ ប៉ុន្តែ​អ្នក​អាច​ហាម​វា​មិន​ឲ្យ​ធ្វើ​សំបុក​លើ​សក់​របស់​អ្នក” ទោះបី​យើង​ខំប្រឹងចៀសយ៉ាងណាក៏ដោយ រឿងសោកសៅមួយចំនួនក្នុងជីវិត ពិតជា​មិន​អាច​ចៀសវាង​បាន​នោះ​ទេ ។ បែបនេះ​ក៏​មិនមែន​មានន័យថា យើង​គួរ​បណ្ដោយ​ឲ្យ​ទុក្ខសោក​គ្រប​សង្កត់​ឡើយ ហើយ​ត្រូវ​រៀន​បណ្ដោយ​រឿង​ខ្លះ​ឲ្យ​រសាត់​ទៅ​តាម​ពេល​វេលា​ចុះ។ ៣. “មនុស្ស​លះបង់​មនសិការ​របស់​ខ្លួន​ដើម្បី​មហិច្ឆតា សុខចិត្ត​ដុត​ផ្ទះ​យក​ផេះ​មួយ​ក្ដាប់” ប្រសិនបើមាន​មហិច្ឆតា​ដែល​ក្បត់​ពី​មនសិការ អ្នក​នោះ​នឹង​ងងឹត​ងងុល​រក​គោលដៅ​មិន​ឃើញ ហើយ​ក៏​នឹង​មិន​ទទួល​បាន​អ្វី​ទាំងអស់។ សតិសម្បជញ្ញៈ​របស់​មនុស្ស​រមែង​ជួយ គេ​ឲ្យ​មើលឃើញអ្វីល្អ អ្វីមិនល្អ។ ប៉ុន្តែ​បើមិនស្មោះត្រង់​សូម្បី​តែ​សតិ​សម្បជញ្ញៈ​របស់​ខ្លួន ចុងក្រោយ​បុគ្គល​នោះ​សុខចិត្ត​ធ្វើ​គ្រប់យ៉ាង​បំផ្លាញ​អ្នកដទៃ​ឲ្យតែគេបានសុខ។ ៤. “ បើ​អ្នក​ជាមនុស្សរារែកមិនអាចធ្វើអ្វីបាន អ្នកមិនគួររំខានដល់អ្នកដទៃ​ដែល​កំពុង​ផុសផុល​ឡើយ” ។ ប្រសិនបើបោះបង់ បានសេចក្ដីថា អ្នកមិនបានព្យាយាមឲ្យអស់ពីចិត្តឡើយ ហើយ​នោះ​អាច​មក​ពី​អ្នក​រមែងគិតអវិជ្ជមានផងដែរ។...
ក្រោយរៀបការប្ដីប្រពន្ធខ្លះបែកផ្ទះនៅដោយឡែក ប៉ុន្តែខ្លះទៀតត្រូវរស់នៅជាមួយគ្រួសារសាច់ថ្លៃ។ មិនថារស់នៅបែបណា គ្រប់គូត្រូវប្រឈមជាមួយម្ដាយក្មេកដោយខានមិនបាន។ បើរៀបការជួបម្ដាយក្មេកចិត្តមិនបាន កូនប្រសាច្បាស់ជាវេទនាចិត្ត ប៉ុន្តែបើជួបម្ដាយក្មេកចិត្តបាន នោះចាត់ទុកថា កូនប្រសាមានសំណាងបំផុត។ ទាំងនេះជាចរិតម្ដាយក្មេកកម្រជួប៖ ១. មិនទាមទារឲ្យ​កូន​ប្រសារ​យល់​ចិត្ត​គ្រប់​រឿង គ្មាននរណា យល់ចិត្តនរណាម្នាក់ទៀតបានទាំងស្រុងនោះទេ។ ហេតុនេះបានជា​ម្តាយក្មេកល្អមិន​ព្យាយាម​​ដាក់​សម្ពាធ​លើ​កូនប្រសា ដើម្បីឲ្យគេ​ផ្គាប់​ផ្គុន​ចិត្ត​គ្រប់​រឿង​នោះឡើយ។ គាត់មិន​ទាមទារ​ទំនួល​ខុស​ត្រូវ​ពី​កូន​ប្រសា​ហួស​ប្រមាណ និងតែងតែ​ពេញ​ចិត្ត​ចំពោះអ្វីដែលកូនអាចធ្វើបាន។ ២. មិន​ឲ្យ​យោបល់​បែប​បង្គាប់​បញ្ជា ទោះ​បី​មិន​យល់​ស្របជាមួយ​នឹង​ទង្វើ​របស់​កូន​ក៏ដោយ ក៏គាត់នៅតែ​ផ្តល់​​យោបល់​ល្អ​ៗ​ ដើម្បី​ចង្អុល​បង្ហាញ ដោយ​មិន​លំអៀង និង​មិន​ដែល​បង្គាប់​បញ្ជាត្រូវ​តែ​ធ្វើ​តាម​ដាច់​អហង្ការ​ឡើយ​ ព្រោះគ្រប់យ៉ាង​ម្ដាយ​មាន​គោល​បំណង​ល្អ​ចំពោះកូន​។​ ៣. មិន​តិះដៀល​កូនប្រសា​ ម្ដាយក្មេកល្អ មិន​រិះគន់​តិះដៀលឬ​ស្តី​បន្ទោស​​ខ្លាំង​ៗ ដៀម​ដាម​កូនប្រសា​ ព្រោះ​តែ​កំហុស​បន្តិច​បន្តួច ​ដោយ​អចេតនា​នោះ​ឡើយ។ ​គាត់រមែងចំណាយ​ពេល​ស្តាប់​ពី​ហេតុផល ​សួរ​តាម​​សម្រួល និង​មិន​ព្យាយាម​បន្ថែម​ភ្លើង​ពេល​ឃើញ​កូន​ទាំង​ពីរ​ឈ្លោះ​គ្នា។ ៤.​ មិនចែក​រំលែក​បញ្ហា​​កូន​ប្រសា​ទៅ​អ្នក​ដទៃ ក្នុងនាមជា​ម្តាយ​ក្មេកម្នាក់ ក៏ជាមនុស្សចាស់ទុំមួយរូប គាត់មិន​ចេះ​តែ​ដើរ​និយាយ​ប្រាប់​គេ​ប្រាប់​​ឥត​ឈប់​ឈរពីរឿង​រ៉ាវ​អាថ៌កំបាំងកូនប្រសាខ្លួនប្រាប់អ្នកដទៃឡើយ។​ គាត់មាន​តែ​ការ​​ជួយ​​រក្សា​​អាថ៌កំបាំង​និង​​ពិភាក្សា​​ក្នុង​គ្រួសារឯងតែ​ប៉ុណ្ណោះ ពេលកូនមានបញ្ហាឬឈ្លោះប្រកែកគ្នា។ ៥. ស្រឡាញ់ស្មើៗ​គ្នា ជឿថា មនុស្សក្តីគ្រប់រូប ​ពិត​ជា​មិន​អាច​ចែក​រំលែក​ក្ដីស្រឡាញ់ឲ្យ​ស្មើ​គ្នា​ពិត​មែន​​​ ប៉ុន្តែ​ម្តាយ​ក្មេកល្អ​នឹងព្យាយាមមាន​ទំនោរ​ទៅ​កូនប្រសារាល់គ្នា ក៏ដូចជាចៅៗឲ្យបានប្រហាក់ប្រហែលគ្នា។...
កាលពីសម័យដើម ការជ្រើសរើសគូស្រករមិនត្រូវបានបើកសិទ្ធិឲ្យទូលាយចំពោះកូនប្រុសស្រីឡើយ​ ហើយប្រយោគដែលនិយមប្រើបំផុតនោះគឺ “នំមិនធំជាងនាឡិ” ដែលនេះមានន័យថា កូនកំលោះក្រមុំពុំអាចជំទាស់នូវការរៀបចំរបស់ឪពុកម្ដាយទេ បើសិនជាពួកគាត់រៀបចំឲ្យពួកគេរៀបការជាមួយនឹងបុរសឬស្រ្តីណាហើយនោះ។ ការជ្រើសរើសស្វាមីភរិយាដោយឪពុកម្ដាយ បានក្លាយទៅជាទម្លាប់និងជាប្រពៃណីទៅហើយនៅក្នុងសង្គមខ្មែរយើង។ ចុះតើបច្ចុប្បន្ននេះ មានម្ដាយក្មេកនៅរើសកូនប្រសាទៀតដែរទេ? ចម្លើយគឺមាន។​ ហេតុអ្វីបានជាឪពុកម្ដាយចូលចិត្តរើសកូនប្រសាជាជាងឲ្យសាមីកូនជ្រើសរើសគូដោយខ្លួនង?​ ជាធម្មជាតិរបស់ឪពុកម្ដាយស្រឡាញ់កូន បំណងប្រាថ្នាដ៏ធំគឺចង់ឲ្យកូនបានសុខ។​ ម្ដាយក្មេករើសកូនប្រសា ព្រោះខ្លាចកូនរបស់គាត់រើសគូខុស នាំឲ្យជួបការលំបាក។ គាត់បារម្ភសុខទុក្ខពីអនាគតកូន ដោយខ្លាចគេគ្មានសុភមង្គលបន្ទាប់ពីរៀបការរួច ខ្លាចអ្នកដទៃមិនល្អធ្វើឲ្យកូនគ្រាំចិត្ត ខ្លាចកូនត្រូវបានគេធ្វើបាប។ល។ ទាំងនេះជាមូលហេតុធំរបស់អ្នកដែលជាម្ដាយរើសកូនប្រសាដោយខ្លួនគាត់ផ្ទាល់។ តាមការពិតទៅ ម្ដាយក្មេករើសកូនប្រសា វាជារឿងល្អម្យ៉ាង ព្រោះហេតុផលចង់ឲ្យកូនបានសុខប៉ុណ្ណោះ។ យ៉ាងណាក្ដី ក្រៅពីបំណងប្រាថ្នាឲ្យកូនមានសុភមង្គលពិតប្រាកដ នៅមានម្ដាយក្មេកបែបយាយផាន់ផងដែរនាបច្ចុប្បន្ននេះ។ ម្ដាយក្មេកខ្លះរើសកូនប្រសាចង់បានអ្នកមានសម្បត្តិស្ដុកស្ដម្ភ ឬមានអំណាចកិត្តិយស ទើបគេអាចក្លាយជាកូនប្រសារបស់គាត់បាន។ ម្ដាយក្មេកបែបនេះ មិនខ្វល់ខ្វាយថាកូនប្រសារជាមនុស្សបែបណាឡើយ សំខាន់គឺមានទ្រព្យដែលអាចជួយឲ្យគាត់ស្រណុកស្រួល និងមានមុខមាត់ក្នុងសង្គម។ រឿងដែលយើងឧស្សាហ៍ជួបប្រទះគឺថា ការគិត ការមើលឃើញ និងការជ្រើសរើសរបស់មនុស្សចាស់ មិនមែនសុទ្ធតែផ្ដល់ក្ដីសុខឲ្យក្មេងៗនោះទេ។...
បើទោះណាជា លោក Herodotus អ្នកប្រវត្ដិសាស្ដ្រក្រិកដែល ត្រូវបានគេទទួលស្គាល់ថាជា បិតានៃប្រវត្តិសាស្ត្របានសរសេរ​មកទុកថា ក្នុងចំណោមទ្រព្យសម្បត្តិទាំងអស់ក្នុងលោក មិត្តភាពគឺ​ជា​វត្ថុ​ដ៏មានតម្លៃបំផុតមួយមែន តែក្រោយមក គំនិត​ហាក់បីដូចជាត្រូវបាន​បដិសេធដោយ​បុគ្គលជោគជ័យជាច្រើន។ បដិសេធបែបណា? តោះមកមើល! «ខ្ញុំមិនជឿលើការមាន​មិត្តដល់ទៅ ៥០ នាក់ទេ។ ខ្ញុំចង់បានតិច ហើយខ្ញុំក៏មិនខ្វល់អំពីព្រឹត្តិការណ៍សង្គម បណ្តាញ​អ្វី​ដែរ។ វាជាការប្រើប្រាស់ពេលវេលាខ្ជះខ្ជាយ!» មហាសេដ្ឋី វ័យ​ ៧៥ ឆ្នាំ Dietrich Mateschitz នាយកប្រតិបត្តិក៏ជាសហស្ថាបនិកភេសជ្ជៈ Red Bull ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១៦ ពាន់លានដុល្លារក៏​ជាអ្នកមានបំផុតនៅ Austria ។ «មនុស្សជាច្រើន ចង់ជិះឡានទំនើបជាមួយយើង ប៉ុន្តែអ្វីដែលយើង​ចង់បានគឺអ្នកដែលមកសួរ​និងកំដរយើងពេលឡានខូច» ពាក្យ​របស់សេដ្ឋី ផ្នែកកម្មវិធីទូរទស្សន៍ អូប្រា វីនហ្វ្រេ ទ្រព្យសម្បត្តិរបស់នាងបានកើនឡើងជាង ៤ ពាន់លានដុល្លារហើយនាងក៏ជា​សហគ្រិនស្ត្រីស្បែកខ្មៅដំបូងគេដែលបានជាប់ក្នុងបញ្ជីអ្នកមានមហាសេដ្ឋី​សាងទ្រព្យ​ដោយ​ដៃខ្លួន។ «មិត្ដភាព វាមិនមែនជាវត្ថុចាំបាច់ទេ...
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ជាឱកាសពិសេសដែលអាចនាំមកនូវសិរីសួស្ដីដល់ប្រជាជន តែក៏អាចនាំយកសំណាងមិនល្អ ប្រសិនបើធ្វើខុសត្រណមមួយចំនួន។ តើមានត្រណមអ្វីខ្លះ ដែលជនជាតិចិនអនុវត្តដើម្បីបញ្ចៀសគ្រោះ? ១. ហាមនិយាយពាក្យអវិជ្ជមាន ពាក្យទាំងឡាយណាដែលមានអត្ថន័យអវិជ្ជមានត្រូវបានហាមឃាត់! ពាក្យទាំងនោះរួមមាន ស្លាប់ ឈឺ ទទេ ខ្មោច ក្រ បែកបាក់ សម្លាប់ និងច្រើនទៀតឲ្យតែន័យមិនល្អ។ ហេតុផលដោយសារពាក្យអវិជ្ជមាននឹងធ្វើឱ្យខ្លួនឯង ក៏ដូចជាមនុស្សជាទីស្រឡាញ់ទទួលបានតែសំណាងអាក្រក់ ដូចពាក្យពោលដូច្នោះដែរ។ ២. ហាមបែកកែវឬកញ្ចក់ អ្វីមួយបែកនៅក្នុងផ្ទះនឹងធ្វើឱ្យទំនាក់ទំនង​ព្រាត់ប្រាស់ ប្រេះឆា ឬបាត់បង់សំណាង។ បើសិនចានឬកែវធ្លាក់បែកក្នុងកំលុងពិធីបុណ្យចូលឆ្នាំថ្មី គេត្រូវប្រមូលអំបែងរុំជាមួយក្រដាសក្រហម រួចនិយាយសុំសេខក្ដីសុខ និងសុវត្ថិភាព។ បន្ទាប់ពីចូលឆ្នាំថ្មីចប់ គេខ្ចប់វាបោះទៅក្នុងបឹងឬទន្លេ។ ៣. ហាមសម្អាតឬចោលសំរាម មុនបុណ្យចូលឆ្នាំមកដល់ ជនជាតិចិន រមែងសម្អាតផ្ទះសម្បែងពួកគេជានិច្ច។ វាជាអត្ថន័យនៃការបោសចោលសំណាងអាក្រក់ទាំងពួង។ ប៉ុន្តែក្នុងអំឡុងពេលនៃការប្រារព្ធពិធីមកដល់ ការសម្អាតឬបោសជូតក្លាយទៅជាបម្រាមវិញ។ ការសម្អាត បោសជូត បោះចោលសំរាមប្រៀបដូចយកសំណាងទៅក្រវាត់ចោលដូច្នោះដែរ។ ដូច្នេះគេរមែងទុកសំរាម ហើយបោះវាចោលបន្ទាប់ពីថ្ងៃទី ៥...
ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី គឺ​ជា​វិញ្ញាសា​ស្មុគស្មាញ​មួយ ជាពិសេស​កាន់​តែ​ស្មុគ​ឡើង ​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត​ជា​សាកល​កំពុង​ត្របាក់​លេប​សេដ្ឋកិច្ច​ពិភពលោក។ ​សហគ្រិន​ម្នាក់ៗ​ មាន​អារម្មណ៍​​ដូចជា​ ចុង​បញ្ចប់​នៃ​ពិភពលោក ​នៅ​ពេល​ដែល​ពួកគេ​កំពុង​បរាជ័យ ។ ​ប៉ុន្តែ​បើ​ងាក​​ត្រលប់​មក​មើល​អតីតកាល​វិញ​ គឺ​ពោរពេញ​ទៅ​ដោយ​សហគ្រិន ​អ្នក​នយោបាយ ​និង​អ្នក​ច្នៃប្រឌិត ​ដែល​ឆ្លៀត​ឱកាស​ទទួល​បាន​ជោគជ័យ ​ក្នុង​ពេល​ពិភពលោក​ជួប​វិបត្តិ​ទៅ​វិញ។ ​ អ្នកណា​ខ្លះ? ១. Coco Chanel “ភាព​ជោគជ័យ​អាច​សម្រេច​ឡើង ខណៈ​ពេល​ដែល​គ្រប់គ្នា​គិត​ថា បរាជ័យ​​ជៀស​មិន​រួច ”។ កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​ពេល​ខ្លះ​ពួកគេ​ភ័យ​ហើយ​មិន​ធ្វើ វា​ជា​ឱកាស​របស់​យើង។ ចូរ​ឈរ​ឲ្យ​មាំ​សម្លឹង​ទៅ​គោលដៅ​របស់​យើង។ ​សំខាន់​ហើយ ​ដែល​គ្រប់គ្នា​​ត្រូវ​វិភាគ​​មើល​ឱ្យ​ច្បាស់​​ពី​ហានិភ័យ​នៃ​គម្រោង​​អាជីវកម្ម​ ​ប៉ុន្តែ​បើ​យើង​ជឿជាក់​ថា​យើង​មាន​អ្វី​ពិសេស ​សូម​ផ្ដោត​លើ​ជោគជ័យ​ដែល​មាន​សក្ដានុពល​ ជា​ជាងខ្លាច​បរាជ័យ។ ២. Thomas A Edison “ ខ្ញុំ​មិន​បាន​បរាជ័យ​ទេ គ្រាន់​តែ​ខ្ញុំ​បាន​រក​ឃើញ​វិធី ១០០០០យ៉ាង​ដែល​មិន​ដំណើរការ”។ មិន​មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​ទេ ប្រសិន​បើ​យើង​ទទួល​បាន​ជោគជ័យ​ភ្លាមៗ​​ តើ​យើង​បាន​រៀន​អ្វីកើត? រាល់​​បរាជ័យ​មិន​ថា​ធំ​ឬ​តូច ជា​មេរៀន​ហើយ​ត្រូវ​ប្រាកដ​ថា គ្រប់គ្នា​​រៀន​ពី​វា។ ៣. Elon...
មានរឿង​ជា​ច្រើន​ដែល​ចូល​មក​ក្នុង​ជីវិត​យើងរាល់ថ្ងៃ ​ដោយ​មិន​បាន​ព្រាង​ទុក​។ ពេល​ខ្លះ​វា​បាន​ធ្វើ​ឱ្យ​ជីវិតធ្លាក់​ទៅ​ការ​ អស់​សង្ឃឹម​ ឬ​បាក់​ទឹក​ចិត្ត​ក៏មាន។​ ជួនកាលភាពមិនសមបំណងធ្វើឲ្យយើង​គ្មាន​ជំនឿ​ចិត្តសោះ ក្នុង​ការ​ដើរ​ទៅ​មុខ​ទៀត ហើយក៏មិនដឹងខ្លួនថាត្រូវធ្វើអ្វីឲ្យល្អ។ ទោះមានបញ្ហាអ្វីក៏ដោយ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែលគួរ​យក​មក​អនុវត្ត​​ប្រចាំ​ថ្ងៃ​ ដើម្បីកុំឲ្យជីវិតកាន់តែដុនដាបថែមទៀត ៖ ១ ព្យាយាមគិតតែវិជ្ជមាន ប្រសិន​បើ​យើងប្ដូពីពាក្យថា “ខ្ញុំ​នឹង​មិន​ធ្វើ​រឿង​នេះ​ទេ” ជំនួស​​ដោយ​ពាក្យ​ស្លោក​វិជ្ជមានមួយចំនួន នោះចិត្តគំនិតយើងអាចប្រសើរជាងមុន៖ – កុំ​​រំពឹង​​អ្វី​ដែល​ល្អ​ឥតខ្ចោះ រហូត​មើល​រំលង​អ្វី​ដែល​ល្អ – ធ្វើ​ហើយ​ក៏​នៅ​តែ​អាច​ធ្វើ​វា​បាន​ម្ដង​ទៀត – ដំណើរ​ដ៏​វែង​ឆ្ងាយ​គឺ​ចាប់​ផ្ដើម​ពី​ជំហាន​ដំបូង​របស់​យើង។ ២ បង្កើតគោលការណ៍​ផ្ទាល់ខ្លួន ទាំង​នេះជាគោលការណ៍​ដែលអាច​ផ្លាស់ប្ដូរ​ទម្លាប់​គិតមិនទៅមុខបានខ្លះ៖ – គិតសុខភាព​ជា​ទី​មួយ​ ព្រោះបើឈឺធ្វើអ្វីក៏មិនកើតជាការដែរ – ហាត់​ប្រាណ ដើម្បី​សុខភាព និងសម្រស់ ព្រោះរឿងពីរយ៉ាងនេះមនុស្សស្រឡាញ់ខ្លាំងណាស់ – កំណត់គោលដៅ​អនាគត ​នោះទើបដឹងថាត្រូវដើរផ្លូវណា – មានក្ដីស្រមៃ ទើបអាច​ប្រឹងតស៊ូ​ទៅ​មុខ​បាន – ធ្វើ​រឿង​ត្រឹម​ត្រូវ ទើបមួយជីវិតនេះមិនជួបរឿងស្ដាយក្រោយច្រើន ៣ កំណត់​គោលការណ៍រទុករំឭក​ខ្លួនជាប្រចាំ – អ្វី​ដែល​ខ្លួនឯងស្អប់​ សូម​កុំ​ធ្វើ​ទៅ​អ្នក​ដទៃ – តែងតែធ្វើ​រឿង​សំខាន់​មុនគេ – រស់​នៅ​ដោយ​សេរីភាព មិនក្បត់ឧត្តមគតិ – គិតជានិច្ច...
ច្បាស់​ណាស់​ឆ្នាំ ២០២០ មិន​មែន​ជា​ឆ្នាំ​ដែល​យើង​បាន​គ្រោងទុក​ទេ ​ហើយ​នៅ​ចំណុច​នេះ​ហាក់​ដូចជា​យើង​កំពុងទូកលើ​ជិះ​រលក​ធំៗ ដែល​មិន​ប្រាកដប្រជា។ ប៉ុន្តែ​ហេតុអ្វី​នេះ​បែរ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ទៅវិញ?  គ្រប់គ្នា​កំពុង​ចំណាយ​ពេល​ច្រើន​នៅ​ឯ​ផ្ទះ សម្រាប់​គ្នា​យើង​ភាគច្រើន​ក្នុង​ពេល​នេះ ​គឺ​ប្រាកដ​ជា​​ចំណាយ​ពេល​ច្រើន​នៅ​ផ្ទះ​ ហើយ​មាន​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួនជាច្រើន (ចន្លោះ​តូច ​ធ្វើការ​ជាមួយ​កូន​នៅ​ផ្ទះ​ គ្មាន​កន្លែង​ដាក់​តុ​ និង​បញ្ជី​ការងារ​ជាដើម ) ។ ប៉ុន្តែ​ចុះ​យល់​យ៉ាង​ណា ​ចំពោះ​ភាព​វិជ្ជមាន​ដែល​ដើរ​ចេញ​ពី​ផ្ទះ? ក្នុង​ពេល​នេះ​គួរ​ចេះ​ប្រើ​វិបត្តិ​នេះ​ជា​គន្លឹះ ដើម្បី​​បង្កើត​ឱកាស​និង​ផ្នត់​គំនិត​ដែល​សម​នឹង​លំហូរ​ធម្មជាតិ​ និង​ក្រមសីលធម៌​ការងារ​របស់​យើង ជាងចំណាយពេលនៅផ្ទះមិនធ្វើអី។  មាន​កាលវិភាគ​ថ្ងៃ​ចុង​សប្ដាហ៍ច្រើន ស្រដៀង​នឹង​ចំណុច​ខាងលើ​ វិធី​មួយ​ដើម្បី​មើល​ចំណុច​វិជ្ជមាន​នៃ​​ឆ្នាំ ២០២០ គឺ​ត្រូវ​ពិចារណា​ថា​តើ​កាល​វិភាគ​របស់​យើង​ទំនេរ​ប៉ុន្មានថ្ងៃ។ នៅ​ចុង​សប្ដាហ៍​គឺ​ជា​ពេលវេលា​ដ៏​ល្អ​ ដើម្បី​ប្ដេជ្ញា​ចិត្ត​រៀន​ពី​អាជីវកម្ម​របស់​យើង​នា​ពេល​អនាគត។ ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​សិក្សា​ បង្កើត​ទម្លាប់​អាន​សៀវភៅ​ ចូលរួម​ជាមួយ​ក្រុម​ដែល​មាន​ការ​លើកទឹកចិត្ត​និង​គាំទ្រ ដើម្បី​បាន​បន្ត​ចំណង់ចំណូលចិត្ត​យើង ដោយ​ចំណាយ​ពេលនេះ​ ដើម្បី​រៀន។ ហើយ​ចាប់ផ្ដើម​អាជីវកម្ម​ដែល​យើង​បាន​គិត​ទុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំផងដែរ។  មនុស្ស​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន មនុស្ស​គ្រប់គ្នា​មិន​ថា​យើង​ឬ​គេ ​ក្នុង​ពេលនេះ​ម្នាក់ៗ​ប្រាកដ​ជា​ចំណាយ​ពេល​វេលា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ប៉ុន្តែ​សួរ​ថា​ ហេតុអ្វី​យើង​មិន​ព្រម​ឆ្លៀត​ពេល​នេះភ្ជាប់​វេទិកា​របស់​យើង​ទៅ​ពួកគេ។ យើងអាចធ្វើបានបើមានការតាំងចិត្តខ្ពស់នឹងកិច្ចការងារទាំងនោះ។ ប៉ុន្តែហេតុអីយើងមិនសាកល្បងប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាប្រយោជន៍នៃអាជីវកម្ម របស់​យើង។ ក្នុងពេលនេះ គួរ​ពិចារណា​លើ​ផ្នែក​បន្ថែម​នៃ​លើ​អាជីវកម្ម​ដែល​យើង​ត្រូវ​ធ្វើ​ឆាប់ៗ​នេះ ​ដែលជា​ផល​ចំណេញ​របស់​មនុស្ស​គ្រប់គ្នា​។ មាន​ឱកាស​នៅ​ក្នុង​សង្គមថ្មី អាជីវកម្ម​ខ្នាត​តូច​ទាំងអស់​ ដែល​បច្ចុប្បន្ន​កំពុង​រីកចម្រើន(ងើបទៅមុខបន្តិចម្ដង)​ នៃ​អាជីវកម្ម​របស់​ពួកគេ​...
ក្រុមហ៊ុនលក់រូបភាពធំៗដូចជា Shutterstock, Adobe Adobe និងក្រុមហ៊ុនផ្សេងៗទៀតតែងតែស្វែងរករូបភាព​ថ្មីៗណា​ដែលមាន​ការទាក់ទាញដើម្បីលក់ចែក​លុយជាមួយម្ចាស់រូប។ យើង​អាចចាប់ផ្តើមដោយចុះបញ្ជីរូបថតខ្លួនឯង​ដែលមានស្រាប់មួយចំនួននៅលើវេទិកាទាំងនោះហើយ​រង់ចាំពេលណាដែលមាន​អ្នកណាមកទិញទាញយកទៅប្រើ យើងនឹងបានចំណែក​។ គេហទំព័រថតរូបភាគច្រើនបង់ថ្លៃលើរាល់ការទាញយកតូបថតយើង​ដែលលក់នៅលើវេទិការបស់ពួកគេ។ ជម្រើសមួយទៀតគឺបើកដំណើរការគេហទំព័រថតរូបផ្ទាល់ខ្លួននិងលក់រូបភាពដោយផ្ទាល់តែ លុះត្រាតែយើង​មានធនធាន ដើម្បីវិនិយោគក្នុងទីផ្សារផ្សព្វផ្សាយ​ឱ្យគេមកស្គាល់សិន។ វិធីទាំងនេះ​ជួយឱ្យយើង​លក់រូបតាមស្តក់បានជោគជ័យ​ ១ មានគំនិត ច្នៃប្រឌិតនិងគូល័រ​ទាក់ភ្នែក ២ សរសេរទាក់ទាញ សម័យរោគរាតត្បាត​អាចជា​ឱកាស​ល្អសម្រាប់ផ្តើម​អាជីវកម្ម​បែប​ច្នៃប្រឌិតថ្មី បើយើងមិនពូកែសរសេរ រូបយើងសឹងគ្មានន័យ។ ព្រោះរូបភាពត្រូវការសំយោគជាមួយឃ្លាយោង។ គួររក​ដៃគូ​ម្នាក់​ដែលពូកែ​ឃើញអត្ថន័យ​ក្នុងរូប​ហើយ​ធ្វើឱ្យស៊ីអារម្មណ៍និង​ល្បីឡើងយ៉ាងរហ័ស​។ ៣ ផ្គត់ផ្គង់ត្រូវ​តំរូវការ ក្នុងនាមជាអ្នកថតរូប យើង​ចាំបាច់ ផ្សព្វផ្សាយរូបថតទៅអ្នកទិញ។ ដូច្នេះដើម្បីទទួលបានជោគជ័យ ចាំបាច់លក់តែ​រូបអ្វីដែលមានតំរូវការ នេះមិនមានន័យថាប្រឆាំងនឹងការច្នៃប្រឌិតឬគំនិតបង្កើតថ្មីទេ ប៉ុន្តែកង្វះការផ្គត់ផ្គង់ត្រឹមត្រូវ គឺជាការបាត់បង់ពេលវេលា​។ ៤ ដឹងអំពីស្លាកសញ្ញានិងស្លាកសញ្ញា សម្រាប់រូបថតដែលមានអាជ្ញាប័ណ្ណធ្វើពាណិជ្ជកម្មត្រូវប្រាកដថា រូបថតមិនមានយីហោពាណិជ្ជសញ្ញាឬក្រាហ្វិកនានា ដែលពាក់ព័ន្ធនៅក្នុងនោះទេ។ ឧទាហរណ៍រូបថតឡានត្រូវបានគេបដិសេធព្រោះទាំងម៉ាកនិងរូបរាងឡានគឺជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនផលិតរថយន្ត ដូចគ្នាទៅនឹងឡូហ្គោផ្លាកផ្លាកផ្លាកផ្លែឈើល្បី ៗ ផ្សេងៗដែរជាដើម។ ៥ ធ្វើជាអ្នកដឹកនាំគំនិត ដើម្បីទទួលបានជោគជ័យក្នុងការលក់រូបថតស្តក់ សំខាន់ណាស់ក្នុងការធ្វើទីផ្សារដោយខ្លួនឯង។ រាល់អ្នកថតរូប ដែលរកបានពី ៥ ទៅ ៦ ខ្ទង់ក្នុងមួយឆ្នាំៗ...
យោងតាមកាសែតបារាំង “AFP” ស្ត្រីជនជាតិមីយ៉ាន់ម៉ាឈ្មោះ ធិនសាន់ដារ (Thin Sandar) បានប្រាថ្នាចង់ក្លាយជាបុរសអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដោយសារតែនាងខ្លាចការសើចចំអកឡកឡើយ នាងមិនហ៊ានធ្វើការវះកាត់ប្តូរភេទទេ។ ទោះយ៉ាងណានៅព្រឹកមួយបន្ទាប់ពីភ្ញាក់ពីគេង នាងដឹងថានាងមានអវយវៈបុរសហើយនាង (គាត់) កំពុងពិចារណាថាតើត្រូវរៀបការដើម្បីមានកូនដែរឬទេ។ នៅថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០០៥ នាងធិនសាន់ដារ អាយុ ២១ ឆ្នាំរស់នៅក្នុងទីក្រុងតូចមួយចម្ងាយ ១៩ គីឡូម៉ែត្រពីរដ្ឋធានីយ៉ាំងហ្គោនរបស់មីយ៉ាន់ម៉ាបានប្រាប់អ្នកយកព័ត៌មានអំពីបទពិសោធន៍ដ៏ចម្លែករបស់នាងនៅផ្ទះ។ ធិនសាន់ដារបាននិយាយប្រាប់ថា “ឆ្នាំនេះខ្ញុំមានអាយុ ២១ ឆ្នាំហើយតាំងពីខ្ញុំនៅក្មេង ខ្ញុំចង់ក្លាយជាកូនប្រុស ខ្ញុំសង្ឃឹមថា ខ្ញុំអាចមានការក្លាហានដូចបុរសដែរ អាចការពារប្អូនស្រីខ្ញុំពីការសម្លុតធ្វើបាប។ ។ ពេលខ្ញុំកាន់តែធំពេញវ័យខ្ញុំកាន់តែចង់ក្លាយជាបុរស។ នៅពេលដែលខ្ញុំបានឃើញព័ត៌មានជាច្រើនអំពីការវះកាត់ផ្លាស់ប្តូរភេទតាមទូរទស្សន៍ និងកាសែត ខ្ញុំពិតជាចង់ទៅវះកាត់ ប៉ុន្តែខ្ញុំខ្លាចធ្វើឱ្យគ្រួសារខ្ញុំខ្មាសគេ ដូច្នេះសេចក្តីប្រាថ្នាចង់ក្លាយជាបុរសបានក្លាយជាក្តីសុបិន្ តដែលមិនអាចទទួលយកបាន។ ប៉ុន្តែនៅព្រឹកមួយពេលខ្ញុំភ្ញាក់ពីគេងដើម្បីទៅបន្ទប់ទឹក ខ្ញុំមានការភ្ញាក់ផ្អើលដែលដឹងថាខ្ញុំមានប្រដាប់បន្តពូជបុរស ហើយសុដន់របស់ខ្ញុំមិនត្រូវបានរកឃើញទេ។ ទោះបីខ្ញុំតែងតែចង់ក្លាយជាមនុស្សប្រុសតែនៅពេលនោះខ្ញុំនៅតែតក់ស្លុតខ្លាំង...
- Advertisement -