Thứ Sáu, Tháng Một 28, 2022
ជីវិត​មនុស្ស​តែងតែ ឡើងចុះ ដូច្នេះ​ហើយ​ការ​ដេក​រង់ចាំ​ជ័យ​ជម្នះ​ធំ​ជា​រឿង​ល្ងង់ខ្លៅ​មួយ ព្រោះថា តាម​ផ្លូវ​យើង​បាន​មើល​រំលងជ័យ​ជម្នះ​តូចៗ​ជាច្រើន។ រៀន​ចំណាយ​ពេល​អបអរការ​ឈ្នះតូចៗក្នុងជីវិត​នាំមកនូវសុភមង្គលនិង​សុទិដ្ឋិនិយម តាមរយៈការបង្អង់បន្តិច​មក​ពិនិត្យមើលអ្វីៗ ក្នុងបញ្ជីការងារប្រចាំខែ ប្រចាំឆ្នាំ ដែល​យើង​ធ្វើបាន ដូចជា៖ សំអាត សំអាត​ចោល​អ៊ីម៉េលចាស់ៗ តុ កៅអី ទូសៀវភៅ​បន្ទប់គេង បន្ទប់​ធ្វើការ​ សំអាត​ឯកសារ សម្រេច​ថា​អូខេ​ឬមិនអូខេលើការស្នើសុំនានា ការងារ​ដែល​ទុកចោលពន្យា ត្រូវ​បាន​ធ្វើ​សំអាត​ នោះ​ហើយ ជោគជ័យ! ធ្វើ​ឲ្យ​បច្ចុប្បន្នភាព​គ្មាន​មន្ទិល គ្មាននរណាម្នាក់ក្លាយជាសហគ្រិនពេញលេញទេប្រសិនគេនៅមាន​ភាព​រារែក ឬ​មាន​មន្ទិល ឬ​ជាប់​បំណុល​នៃ​ការសម្រេចចិត្ត​ជា​ច្រើន​ប្រតោង​ជាប់​ក ព្យួរ​ជាប់​ខួរក្បាល និង​ទាញ​ពន្យឺត​ដំណើរ​ឆ្ពោះ​ទៅ​មុខរបស់ជីវិត។ សម្រេចចិត្ត​ឲ្យ​ហើយ សកម្មភាព​ណា​ខ្លះ​ត្រូវ​បិទ​ចោល ណាខ្លះ​ត្រូវ​ចាប់ផ្ដើម ។​ ក្រុមហ៊ុន​ណាខ្លះ​ត្រូវ​បិទទ្វារ ណាខ្លះ​ចាប់ផ្ដើម​ថ្មី នេះ​ជា​ជោគជ័យ ប្រសិន​គ្រាន់តែ​សម្រេចចិត្ត បាន​ដាច់ស្រេច។ ធ្វើ​ឲ្យ​ថ្ងៃនីមួយៗមានតែការ​ពេញចិត្ត ត្រូវ​កំណត់​គោលដៅ​ដែល​ត្រូវ​សំអាត​ឲ្យ​ចប់​ថ្ងៃ​នេះ ​ហើយ​មាន​អារម្មណ៍​ថា​នឹង​ពេញចិត្ត​ចំពោះ​ការ​ដែល​យើង​អាច​ធ្វើបាន ។​ ការរស់នៅ​ប្រចាំថ្ងៃ​ដែល​មាន​តែ​ការ​ពេញចិត្ត នាំ​ មក​នូវ​ជីវិត ដ៏​ល្អ​មួយ។​ ដើរលេងឬ...
តើ​លោកអ្នកធ្លាប់​​បរាជ័យ​ មាន​បញ្ហា​ឬ​អារម្មណ៍អាក្រក់​ៗ​ហ៊ុមព័ទ្ធ​ជុំវិញ​ខ្លួន​ដែរ​ទេ? បើ​បែបនេះ​គួរ​តែ​មាន​របស់​អ្វីមួយ​​ជា​ហុងស៊ុយ ​ដើម្បី​បោសសម្អាតថាមពល​អវិជ្ជមាន​នៅ​​កន្លែង​ធ្វើការ និង​ធ្វើ​ឱ្យ​អាជីព​របស់​លោកអ្នក​កាន់​តែ​រីកចម្រើន។ ១. ដាក់​គ្រឿង​អេឡិចត្រូនិក​នៅ​ខាង​ឆ្វេង​ដៃ ល្បិច​សាមញ្ញ​នេះ​គឺ​ដើម្បី​ទាក់ទាញ​សំណាងល្អ​និង​ថាមពល​វិជ្ជមាន​នៅ​កន្លែង​ធ្វើការ​ គឺ​ដាក់​ទូរស័ព្ទ​ឬ​កុំព្យូទ័រ​របស់​យើង​នៅ​ខាង​ឆ្វេងដៃ ​កន្លែង​ដែល​យើង​អង្គុយ​ធ្វើការ។ មូលហេតុ​គឺ​ថា​ ផ្នែក​ខាង​ឆ្វេង​ ជា​របស់​នាគ​បៃតង​ដែល​នាំ​មក​នូវ​ភាព​រុងរឿង​និង​ភាព​សុខដុមរមនា​នៅ​កន្លែង​ធ្វើការ។ ផ្នែក​ខាង​ស្តាំ​ជា​កម្មសិទ្ធិ​របស់​ខ្លា​ស ​ដែល​ទាក់ទាញ​ការ​ប្រកួតប្រជែង​កាន់​តែ​ច្រើន​នៅ​កន្លែង​ធ្វើការ ។ ២. ប្រើ​រុក្ខជាតិ​ដើម្បី​បង្កើន​ថាមពល​សុខភាព​វិជ្ជមាន ​ទីតាំង​ធ្វើការ​របស់​យើង មិន​ថា​ផ្ទះ​ឬ​ការិយាល័យដែល​នៅ​ជិត​ផ្លូវ​ដើរ​ឬ​កាច់ជ្រុង ​គួរ​តែ​មាន​រុក្ខជាតិ​តូច​មួយ​ នៅ​ពី​មុខ​តុ​របស់​យើង​ ដើម្បី​នាំ​ថាមពល​វិជ្ជមាន​ទៅ​កន្លែង​ដែល​គ្មាន​ស្ថិរភាព។ រុក្ខជាតិ​ទាំងនោះ​នឹង​ជួយ​ពង្រឹង​សុខភាព​និង​កម្លាំង​របស់​យើង។ ចៀសវាង​រុក្ខជាតិ​ណា​ដែល​មាន​បន្លា​ឬ​ផ្កា​ច្រើន​ពេក ព្រោះ​​អាច​ជា​ឧបសគ្គ​ច្រើន​ជាង​ជំនួយ ។ ត្រូវ​ប្រាកដ​ថា​​ ​ប្រើ​រុក្ខជាតិ​ពិត​ ព្រោះ​រុក្ខជាតិ​ក្លែងក្លាយ​អាច​ទាក់ទាញ​ថាមពល​អវិជ្ជមាន​ឬ​បន្ថយ​អារម្មណ៍​ល្អៗ​របស់​យើង។ ៣. បើក​តន្ត្រី​ដើម្បី​លុប “Sha Qi” ​ថាមពល​អវិជ្ជមាន​ដែល​បង្កើត​ភាព​តានតឹង ដើម្បី​ធានា​បាន​នូវ​ភាព​សុខដុម ​និង​បន្ធូរ​អារម្មណ៍​បែប​ស្ងប់ស្ងាត់​នៃ​ផ្នែក​សរសៃ​ប្រសាទរបស់​យើង​ តន្ត្រី​គឺ​ជា​គន្លឹះ​ហុងស៊ុយ​នាំ​មនុស្ស​ទៅកាន់​ទីនោះ។ សម្រាប់​អ្នក​ដែល​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ ការ​មាន​តន្ត្រី​នៅ​ក្នុង​ការិយាល័យ​គឺ​ល្អ​សម្រាប់​ម្ចាស់​អាជីវកម្ម​និង​និយោជិក​​ដែល​ធ្វើការ​ជាមួយគ្នា។ ម៉្យាងវិញទៀត​ ការ​ដែល​ឲ្យ​អតិថិជន​របស់​យើង​ទៅ​ជួប​នៅ​កន្លែង​ណាមួយ ​មាន​សំឡេង​តន្ត្រី​អាច​ទទួល​បាន​នូវ​ឱកាស​ ការ​ពិភាក្សា​ឬ​កិច្ចព្រមព្រៀង​បាន​លឿន​រហ័ស​ និង​លុប​បំបាត់ Sha Qi ​ដែលជាថាមពលនៃភាព​អវិជ្ជមាន។ ៤. ចៀសវាង​ដាក់​តុ​ការិយាល័យ​ប្រឈមមុខ​នឹង​ជ្រុង​គែម​មុត​ស្រួច​ណា​មួយ ត្រូវ​ប្រាកដ​ថា​ តុ​ការងារ​ឬ​កន្លែង​ធ្វើការ​របស់​យើង​ មិន​ប្រឈមមុខ​នឹង​ជ្រុង​ឬ​គែម​មុត​ស្រួច​ណា​មួយ​ឡើយ។...
លោក Nipsey Hussle ជាតារាចម្រៀងរ៉េបអាមេរិកាំងដ៏ល្បីល្បាញម្នាក់។ កាលពីខែមីនា ឆ្នាំ ២០១៨ តារារូបនេះត្រូវបានស្លាប់ ដោយសារគេលួចបាញ់ប្រហារ។ ទោះបីជាលោកទទួលមរណភាពទៅហើយក្ដី ប៉ុន្តែបទពិសោធន៍ជីវិតក្នុងនាមជាតារាចម្រៀងរ៉េបរបស់លោកបានបន្សល់ទុកនូវមេរៀនល្អៗមួយចំនួនដែលអ្នកសិល្បៈដទៃគួររៀនសូត្រតាម។ ១. រៀនសូត្រជានិច្ច លោក Nipsey Hussle ជាមនុស្សចូលចិត្តរៀនសូត្រ អានសៀវភៅ ដោយផ្ដោតទៅលើការធ្វើយ៉ាងណាឲ្យខ្លួនអភិវឌ្ឍជានិច្ច។ ជីវិតជោគជ័យរបស់លោក ក្រៅពីមានទេពកោសល្យល្អពីកំណើត តារារ៉េបរូបនេះពូកែរៀនសិក្សាបន្ថែម និងស្ដាប់ដំបូន្មានអ្នកជុំវិញខ្លួន។ ២. មិនប្រកាន់ខ្លួន តារាស្បែកខ្មៅរូបនេះតែងតែដាក់កាយដាក់ចិត្តព្រមធ្វើកិច្ចការសឹងតែគ្រប់យ៉ាងដោយមិនប្រកាន់ខ្លួន។ មនុស្សមិនតិចទេដែលក្រោយជោគជ័យបន្ដិច រួចចាប់ផ្ដើមរើសអើងការងារតូចតាចថាមិនសមនឹងខ្លួន។ ផ្ទុយទៅវិញ Nipsey Hussle តាំងពីចាប់ផ្ដើមដំបូងលោកសម្អាតស្ទូឌីយោ យកសំរាមទៅចោល និងសង់កន្លែងថតចម្រៀងដោយខ្លួនឯ ហើយទម្លាប់នេះលោកនៅតែរក្សាទុកមិនព្រមបោះចោលរហូតជោគជ័យខ្លាំង ។ ៣. ជោគជ័យ ជាការរត់ប្រណាំង
លោក ចចក្លូនី (George Clooney) ​គឺជាតារាសម្តែងជនជាតិអាមេរិកដែលរកចំណូលបាន ២០ លានដុល្លារ​សម្រាប់រាល់​ការ​បង្ហាញខ្លួន​នៅ​ក្នុង​ខ្សែភាពយន្តណាមួយក៏ដោយ (តម្លែខ្លួន​ឆ្នាំ ​២០១៩ ​ដោយ​ Holly-scoop )។ លោកក៏ជាផលិតករ អ្នកដឹកនាំរឿង និងជាសប្បុរសជនដ៏សកម្ម។ ខណៈពេល​ដែលលោកចាប់ផ្តើមចូល​សម្តែងតាម​កញ្ចក់ទូរទស្សន៍​គឺ​អំឡុង​ចុងទសវត្សឆ្នាំ ១៩៧០ ជាមួយ​តួនាទីដំបូងបានត្រឹម​សម្តែង​តួក្នុងរឿង​ល្ខោនទូរទស្សន៍​ផ្នែក​វេជ្ជសាស្រ្ត។ ជោគជ័យ​របស់ ក្លូនី បានឡើងយ៉ាងគំហុក ​រហូត​ដល់សិល្បករជាច្រើន​ជុំវិញ​ពិភពលោក​ចង់ដឹងអំពី​អាថ៌កំបាំង​ពីក្រោយ​ភាពល្បីល្បាញនោះ និងការឈ្នះពានរង្វាន់ជាច្រើនព្រមទាំង​តម្លៃខ្លួន​ដែលបោលឡើងត្រដែតត្រដឹម។ ខាងក្រោមនេះ​គាត់បង្ហាញ​ពីគោលការណ៍ផ្ទាល់ខ្លួនដែលសិល្បករផ្សេងៗអាចយកតម្រាប់តាម៖ គោលការណ៍ទី ១៖ មិនឱ្យប្រាក់ចំណូលនៅពីលើលទ្ធផលការងារ Clooney ជាតារាសម្តែងម្នាក់ដែលត្រូវបានគេគោរពបំផុតនៅក្នុងហូលីវូដដោយសារគាត់​ធ្វើអ្វីគ្រប់យ៉ាង​រក្សា​ការសន្យា​ និងទទួលខុសត្រូវ​ចំពោះការងាររបស់គាត់។ Cloony ប្រាប់ Hollyscoop ថា​គ្រប់គ្នា​ចាំបាច់​ណាស់ក្នុងការធ្វើតាមការសន្យាទោះខាតអ្វី​ក៏ដោយ​និយាយហើយ​ត្រូវធ្វើ។ គោលការណ៍ទី ២៖ ទំនាក់ទំនង​សារធារណៈ Cloony មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ​អ្នកដែលនៅក្បែរអ្នក​។ គាត់មាន​ចរិតជួយមនុស្ស​ណាដែល​ចេះជួយ​ខ្លួន​ឯង​និង​គាត់ជួយដោយមិនត្រូវការ​គេផ្សាយ។ ក្រៅពីអាជីពសម្តែងដ៏ល្បីល្បាញ​លោក ចច​ក្លូនី ត្រូវបានគេ​ស្គាល់​ថា​ជាមនុស្សដែលមានចិត្តសប្បុរសធម៌ខ្លាំង។ គាត់និងភរិយារបស់គាត់គឺ Amal...
ទិញ​ផ្កា​កុលាប ជូន​គេ​រាល់ដង​ប្រហែល​ជា​មិន​ដឹង​នៅ​ឡើយ​ថា អំណោយ​នេះ​សម្រាប់​តំណាង​ការ​ប្រាស្រ័យ​ទាក់​ទង​និង ជំនួស​ឲ្យ​អារម្មណ៍​របស់​ម្ចាស់​ផ្កា​ទៅ​កាន់​នរណា​ម្នាក់។ ក្នុង​នោះ ​ពណ៌​ផ្កា​កុលាប​នីមួយៗ​សុទ្ធតែ​មាន​អត្ថន័យ​ដោយ​ឡែកៗ របស់​វា​ដែល​អាច​បង្ហាញ​ពី​ទឹក​ចិត្ត​យើង​ដែល​ជា​អ្នក​ជូន​ផ្កា​ទៀត។ តោះ! មក​ដឹង​អត្ថន័យ​ពណ៌​ផ្កា​កុលាប​ខាងក្រោម​នេះ៖ កុលាប​ពណ៌​​ក្រហម​ អត្ថ​ន័យ​នៃ​ភាព​ផ្អែម​ល្ហែម ​និង​លាភ​សំណាង។ កុលាប​ពណ៌​ស​​ អត្ថ​ន័យ​នៃ​ភាព​ស្មោះ​ត្រង់​បរិ​សុទ្ធ និង​ភាព​ស្ងប់​ស្ងាត់។ កុលាប​ពណ៌​ស្វាយ ​ អត្ថ​ន័យ​នៃ​ការ​លង់​ស្នេហ៍​គ្រាដំបូង និង​ភាព​ឡូយ​ឆាយ។ កុលាប​ពណ៌​លឿង​ អត្ថ​ន័យ​នៃ​ចំណង​មិត្តភាព និង​ភាព​ស្រស់​ស្រាយ។ កុលាប​ពណ៌​ខៀវ ​អត្ថ​ន័យ​នៃ​ស្នេហា​ស្ថិត​ស្ថេរ​យូរ​អង្វែង​។ កុលាប​ពណ៌​ផ្កា​ឈូក ​ អត្ថ​ន័យ​នៃ​ស្នេហា​ផ្អែម​ល្ហែម និង​សុ​ភ​មង្គល​ក្នុង​ជីវិត។ កុលាប​ពណ៌​ទឹក​ក្រូច​ អត្ថ​ន័យ​នៃ​ស្នេហា​កក់​ក្ដៅ និង​ភាព​ជា​ម្ចាស់​របស់​អ្នក​ជូន​ផ្កា៕
ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី គឺ​ជា​វិញ្ញាសា​ស្មុគស្មាញ​មួយ ជាពិសេស​កាន់​តែ​ស្មុគ​ឡើង ​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត​ជា​សាកល​កំពុង​ត្របាក់​លេប​សេដ្ឋកិច្ច​ពិភពលោក។ ​សហគ្រិន​ម្នាក់ៗ​ មាន​អារម្មណ៍​​ដូចជា​ ចុង​បញ្ចប់​នៃ​ពិភពលោក ​នៅ​ពេល​ដែល​ពួកគេ​កំពុង​បរាជ័យ ។ ​ប៉ុន្តែ​បើ​ងាក​​ត្រលប់​មក​មើល​អតីតកាល​វិញ​ គឺ​ពោរពេញ​ទៅ​ដោយ​សហគ្រិន ​អ្នក​នយោបាយ ​និង​អ្នក​ច្នៃប្រឌិត ​ដែល​ឆ្លៀត​ឱកាស​ទទួល​បាន​ជោគជ័យ ​ក្នុង​ពេល​ពិភពលោក​ជួប​វិបត្តិ​ទៅ​វិញ។ ​ អ្នកណា​ខ្លះ? ១. Coco Chanel “ភាព​ជោគជ័យ​អាច​សម្រេច​ឡើង ខណៈ​ពេល​ដែល​គ្រប់គ្នា​គិត​ថា បរាជ័យ​​ជៀស​មិន​រួច ”។ កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​ពេល​ខ្លះ​ពួកគេ​ភ័យ​ហើយ​មិន​ធ្វើ វា​ជា​ឱកាស​របស់​យើង។ ចូរ​ឈរ​ឲ្យ​មាំ​សម្លឹង​ទៅ​គោលដៅ​របស់​យើង។ ​សំខាន់​ហើយ ​ដែល​គ្រប់គ្នា​​ត្រូវ​វិភាគ​​មើល​ឱ្យ​ច្បាស់​​ពី​ហានិភ័យ​នៃ​គម្រោង​​អាជីវកម្ម​ ​ប៉ុន្តែ​បើ​យើង​ជឿជាក់​ថា​យើង​មាន​អ្វី​ពិសេស ​សូម​ផ្ដោត​លើ​ជោគជ័យ​ដែល​មាន​សក្ដានុពល​ ជា​ជាងខ្លាច​បរាជ័យ។ ២. Thomas A Edison “ ខ្ញុំ​មិន​បាន​បរាជ័យ​ទេ គ្រាន់​តែ​ខ្ញុំ​បាន​រក​ឃើញ​វិធី ១០០០០យ៉ាង​ដែល​មិន​ដំណើរការ”។ មិន​មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​ទេ ប្រសិន​បើ​យើង​ទទួល​បាន​ជោគជ័យ​ភ្លាមៗ​​ តើ​យើង​បាន​រៀន​អ្វីកើត? រាល់​​បរាជ័យ​មិន​ថា​ធំ​ឬ​តូច ជា​មេរៀន​ហើយ​ត្រូវ​ប្រាកដ​ថា គ្រប់គ្នា​​រៀន​ពី​វា។ ៣. Elon...
បើទោះណាជា លោក Herodotus អ្នកប្រវត្ដិសាស្ដ្រក្រិកដែល ត្រូវបានគេទទួលស្គាល់ថាជា បិតានៃប្រវត្តិសាស្ត្របានសរសេរ​មកទុកថា ក្នុងចំណោមទ្រព្យសម្បត្តិទាំងអស់ក្នុងលោក មិត្តភាពគឺ​ជា​វត្ថុ​ដ៏មានតម្លៃបំផុតមួយមែន តែក្រោយមក គំនិត​ហាក់បីដូចជាត្រូវបាន​បដិសេធដោយ​បុគ្គលជោគជ័យជាច្រើន។ បដិសេធបែបណា? តោះមកមើល! «ខ្ញុំមិនជឿលើការមាន​មិត្តដល់ទៅ ៥០ នាក់ទេ។ ខ្ញុំចង់បានតិច ហើយខ្ញុំក៏មិនខ្វល់អំពីព្រឹត្តិការណ៍សង្គម បណ្តាញ​អ្វី​ដែរ។ វាជាការប្រើប្រាស់ពេលវេលាខ្ជះខ្ជាយ!» មហាសេដ្ឋី វ័យ​ ៧៥ ឆ្នាំ Dietrich Mateschitz នាយកប្រតិបត្តិក៏ជាសហស្ថាបនិកភេសជ្ជៈ Red Bull ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១៦ ពាន់លានដុល្លារក៏​ជាអ្នកមានបំផុតនៅ Austria ។ «មនុស្សជាច្រើន ចង់ជិះឡានទំនើបជាមួយយើង ប៉ុន្តែអ្វីដែលយើង​ចង់បានគឺអ្នកដែលមកសួរ​និងកំដរយើងពេលឡានខូច» ពាក្យ​របស់សេដ្ឋី ផ្នែកកម្មវិធីទូរទស្សន៍ អូប្រា វីនហ្វ្រេ ទ្រព្យសម្បត្តិរបស់នាងបានកើនឡើងជាង ៤ ពាន់លានដុល្លារហើយនាងក៏ជា​សហគ្រិនស្ត្រីស្បែកខ្មៅដំបូងគេដែលបានជាប់ក្នុងបញ្ជីអ្នកមានមហាសេដ្ឋី​សាងទ្រព្យ​ដោយ​ដៃខ្លួន។ «មិត្ដភាព វាមិនមែនជាវត្ថុចាំបាច់ទេ...
ក្នុងស្ថានភាពជាច្រើននៃជីវិត ពំនោល ១០ យ៉ាង​របស់ជនជាតិ ជ្វីស ខាងក្រោមនេះ ពិតជា​ការពិត​ហើយ វាអាចជួយឱ្យយើងអាចស្វែងរកបាន​គោល​ដៅអ្វីដែលចង់ធ្វើ។ ១. ទឹកថ្លាមួយកែវ ព្រោះ​តែ​មួយ​តំណក់​ទឹក​កខ្វក់ធ្វើ​ឲ្យ​ល្អក់​បាន ប៉ុន្តែទឹកល្អក់មួយកែវមិន​ដោយ​សារទឹក​ថ្លាមួយ​តំណក់អាចក្លាយ​ជា​ទឹក​បរិសុទ្ធបាននោះទេ។ ២. នៅ​លើលោក​នេះមានរបស់បីយ៉ាងដែលមនុស្សដទៃទៀតមិនអាចយកពីយើងបាន៖ ទី ១ ជាអាហារដែលបរិភោគក្នុងក្រពះ ទី ២ គឺឧត្តមគតិដែលលាក់ក្នុងបេះដូង និងទី ៣ គឺសៀវភៅដែលត្រូវបានព្រីនចូលខួរក្បាល។ ៣. ប្រសិនបើអ្នកគ្រាន់តែរង់ចាំ អ្វីៗ​ដែល​កើតឡើង​ក្រោយ​ពី​នោះអាចមានន័យថាអ្នកនឹងចាស់ទៅហើយ។ ៤. លើលោកនេះគ្មានភាពខុសគ្នារវាងសោកនាដកម្ មនិងបិយកម្ម (សុភមង្គល) ទេ ប្រសិនបើអ្នកអាចដើរចេញពីសោកនាដកម្ម​បាន វាគឺជាបិយកម្ម។ ប្រសិនបើអ្នកកប់​ខ្លួន​ក្នុង​បិយកម្មជារៀងរហូត វាគឺជាសោកនាដកម្ម។ ៥. បើមិនបានអានសៀវភៅ ធ្វើដំណើររាប់ពាន់យោជន៍ក៏ដោយ អ្នកគ្រាន់តែជាអ្នករត់សំបុត្រប៉ុណ្ណោះ។ ៦. នៅពេលអ្នកជិតខាងលេងព្យាណូនៅម៉ោង ២ យប់កុំខឹង។ អ្នកអាចរងចាំរហូតដល់ម៉ោង ៤...
ជីវិតអាពាហ៍ពិពាហ៍ គឺវាមិនស្រួលដូចជាការគិតនោះទេ។ លុះត្រាតែយើងចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញ​ទៅ​មក​​ទើបមានសុភមង្គល។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកពីសកម្មភាពខ្លះ​របស់បុរសម្នាក់ដែលធ្វើខ្លួនជាស្វាមីដ៏ឧត្តមសម្រាប់​ខ្ញុំ។ គាត់ជាមនុស្សសាមញ្ញម្នាក់ ប៉ុន្តែគាត់ខិតខំតស៊ូក្នុងជីវិតណាស់។ គាត់មិនទាន់ទទួលសញ្ញាប័ត្របរិញ្ញាប័ត្រនៅឡើយ​ទេ តែគាត់មានសមត្ថភាពអាចធ្វើការក្រុមហ៊ុនបាន។ គាត់ជិះម៉ូតូចាស់របស់គាត់ទៅជួបអតិថិជន និងប្រជុំនៅ​ខាងក្រៅ​ទាក់ទងនឹងមុខជំនួញរបស់គាត់។ គាត់ធ្វើការពីម៉ោង ៦ព្រឹកដល់ម៉ោង១២យប់ ជួនកាលដល់ម៉ោង២ព្រឹក។ ក្រៅពីរឿងការងារ គាត់មិនដែលចេញក្រៅផ្ទះដោយមិនមានខ្ញុំទៅជាមួយទេ។ គាត់មិនផឹកស្រា មិនជក់បារី មិនដើរ​លេងជួបជុំជាមួយពួកម៉ាក។ កាលខ្ញុំទំងន់ គាត់តែងតែម៉ាស្សាធ្វើសរសៃររហូតដល់ខ្ញុំគេងលក់ ទើប​គាត់ទៅ​បន្តរកាងារ​គាត់ទៀត។ កាលខ្ញុំទំងន់ចាប់ពី ៣ខែទៅ គាត់មិនដែលអោយខ្ញុំលើករបស់ដែលមានទំងន់លើសពី៥គីឡូទេ។ គាត់ធ្វើការងារផ្ទះទាំងអស់ លើកលែងការធ្វើម្ហូប ទាំងដែលគាត់ហត់នឿយនឹងការងារក្រុមហ៊ុនណាស់ទៅហើយ។ លើសពីនេះ យប់ឡើងពេលកូនយំក៏គាត់ជាអ្នកងើបមើលកូនដែរ។ រឿងតែ ៣យ៉ាងគត់ដែលខ្ញុំធ្វើ គឺធ្វើម្ហូបឆ្ងាញ់ៗអោយគាត់ពិសារ រំលឹកគាត់ពីការងារទាំងឡាយដែលគាត់ត្រូវធ្វើ និងផ្ដល់គំនិតអោយគាត់នៅពេលដែលគាត់ត្រូវការ។ គាត់ជាមនុស្សល្អលើសពីអ្វីដែលខ្ញុំធ្លាប់រំពឹងទុក ល្អរហូតខ្ញុំ​មិនរំភើបមិនបាន។ គាត់ល្អរហូតខ្ញុំរអៀសខ្លួន ហើយគាត់ធ្វើអោយខ្ញុំមានមោទនភាពរហូតខ្ញុំមិនអាចទ្រាំមិនអួតគេ​បានទេថាគាត់ជារបស់ខ្ញុំ។ វាគឺជាសុភមង្គលដែលកើតចេញពីសកម្មភាព និងទង្វើតិចតួចដែលអ្នកធ្វើដោយ​មិន​បាន​ដឹងខ្លួន៕
ទាំងនេះជាយុវវ័យ ១០​រូប ក្លាយទៅជាអ្នកមានវាល់លាន ដោយសារតែការ Live Stream លើអ៊ិនធរណិត៖ ១០. លោក MOONMOON_OW MOONMOON_OW អាចរកប្រាក់ចំណូលពីការលេងវីដេអូហ្គេមនៅកម្មវិធី Twitch ​បានរាប់ម៉ឺនដុល្លារ ពេល Live ម្ដងៗ។ ដោយមានអ្នកគាំទ្រជាង ​៨ លាន​នាក់ យុវជនវ័យ ៣១ ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យសុទ្ធប្រមាណ ២.៥ លានដុល្លារអាមេរិក។ ៩. លោក Summit1G Summit1G មានប្រជាប្រិយខ្លាំងក្នុងកម្មវិធីហ្គេមអ៊ិនធរណិត​ ទោះបីមានអ្នកគាំទ្រមិនដល់លានាក់ក៏ដោយ។​ប្រាក់សុទ្ធរបស់សេដ្ឋី stream វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានប៉ាន់ប្រមាណពីចំនួន ២-៤ លានដុល្លារអាមេរិក ប៉ុន្តែគេសន្និដ្ឋានថាលោកអាចមានទ្រព្យច្រើនជាងនេះ។ ៨. លោក PhantomL0rd PhantomL0rd ចូលប្រឡូកក្នុងសង្គម...