Thứ Hai, Tháng Mười Hai 6, 2021
ការអានសៀវភៅគ្រប់ប្រភេទ សុទ្ធតែផ្ដល់នូវតម្លៃអប់រំ និងចំណេះដឹងសម្រាប់អ្នកអាន។ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅក៏អាចរកប្រាក់ចំណូលបានផងដែរ។ គ្នាយើងជាអ្នកស្រឡាញ់ការអានមែនអត់? បើមែន ជាការល្អដែលយើងអាចប្តូរពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទៅជាការរកចំណូលតាមរយៈសៀវភៅ។ ទីនេះ​ជា​មុខរបរ​រកស៊ី​ចំនួន ៤ ដែល​សក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត​សៀវភៅ៖ សរសេរ​សៀវភៅ ជាការពិត ពេលណាអានសៀវភៅ​បាន​ច្រើន យើង​ប្រាកដ​ជា​មាន​គំនិត​ចង់​ចែក​រំលែក​ចំណេះដឹង​ទៅ​អ្នក​ដទៃ​បន្ត។ ដូច្នេះ​ការ​សរសេរ​សៀវភៅ​ជា​វិធី​ល្អ​មួយ។ បើ​ចូលចិត្ត​អាន​សៀវភៅ​ចិត្តសាស្ត្រ យើង​អាចសរសេរអំពីចិត្តសាស្ត្រ ឬ​បើ​ចូលចិត្ត​អាន​ប្រលោមលោក​យើង​អាច​សរសេរ​ប្រលោមលោក​ជាដើម។ ក្រៅ​ពី​សរសេរសៀវភៅ ប្រសិនបើយើងមានសមត្ថភាពខ្លាំង អាច​មាន​ស្ថាប័ន​មួយ​ចំនួន​ជួល​ឲ្យ​ទៅ​កែ​អក្ខរាវិរុទ្ធ ឬ​ពិនិត្យ​សៀវភៅ។ល។ លក់​សៀវភៅ ការ​លក់​សៀវភៅ ជាជំនួញមួយដែលមិនទាមទារដើមទុនច្រើនប៉ុន្មានទេ និង​មាន​ភាព​ងាយស្រួល​ទាំង​លក់ផ្ទាល់និងលក់តាមអនឡាញ។ ការរកស៊ីបែបនេះ ត្រូវ​ការ​ឲ្យ​តែ​យើង​ឧស្សាហ៍​សរសេរ​ផ្សព្វផ្សាយ​ពី​សៀវភៅ​ច្រើន​បន្តិច។ របរលក់​សៀវភៅ មិន​ត្រឹម​តែ​អាច​រក​ចំណូល ប៉ុន្តែ​យើង​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​អំណាន ក៏​ដូចជា​ផ្សព្វផ្សាយ​កវី​និពន្ធ​ខ្មែរ​ថែម​ទៀត​ផង។ បង្កើត​គេហទំព័រ​អំពី​សៀវភៅ បង្កើត​គេហទំព័រ និយាយណែនាំពីសៀវភៅ លក់សៀវភៅ និងវាយតម្លៃសៀវភៅ (Review) ជាដើម។ ចំណូល​នឹង​ទទួល​បាន​មក​ពី​ការ​លក់​សៀវភៅ សេវា​ផ្សាយពាណិជ្ជកម្ម​ពី​បណ្ណាគារ ការ​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ និង​ការ​ផ្សាយ​សៀវភៅ​ឲ្យ​អ្នក​និពន្ធថ្មី​ៗ ឬ​សៀវភៅ​ទើប​ចេញ​ថ្មី។ល។ អ្នក Review សៀវភៅ ក្រោយ​អាន​សៀវភៅ​ចប់​មួយ​ក្បាល​ៗ យើង​អាច...
ការ​ផ្ដោត​លើ​ភាព​វិជ្ជមាន​ជា​សិល្បៈ​ដ៏​ធំ​នៃ​ជីវិត​រស់នៅ ​ជួយ​ឲ្យ​យើងមាន​សុភមង្គល​យូរអង្វែង​និង​ជោគជ័យ ។ ការ​បង្វែរ​ខួរក្បាល​ពី​ផ្នត់​គំនិត​អវិជ្ជមាន​មក​ជា​ផ្នត់គំនិត​វិជ្ជមាន​វិញ អាច​សាកល្បង​តាមវិធី​ខាងក្រោម​នេះ៖ បណ្ដុះ​គំនិត​វិជ្ជមាន ចំណាយ​ពេល​មួយ​ទៅ​ពីរ​នាទី​រាល់ថ្ងៃ ដើម្បី​ស្វែងរក​ភាព​វិជ្ជមាន​នៅ​ក្នុង​ជីវិត​ថា​ថ្ងៃ​នេះ​បាន​ធ្វើអ្វី​ល្អខ្លះ? ធ្វើ​បែបនេះ ៣ ដង​ក្នុង​មួយ​ថ្ងៃ​រយៈពេល ៤៥ ថ្ងៃ ហើយ​ខួរក្បាល​នឹង​ចាប់ផ្ដើម​ទម្លាប់​ដោយ​ស្វ័យប្រវត្តិ។ វិជ្ជមាន​ចំពោះ​ខ្លួនឯង និយាយ​ថា​“ ថ្ងៃនេះ​ស្អាត​ណាស់​មេឃ!” ឬ“ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ចម្លែក” ។ ព្យាយាម​មើល​ពី​ពន្លឺ​វិជ្ជមាន​ទោះបី​តិចតួច​យ៉ាងណា​ក្ដី។ បញ្ឈប់​ទទួល​យក​គំនិត​អវិជ្ជមាន គេច​ចេញ​ពី​មនុស្ស​អវិជ្ជមាន អ្នក​ដែល​ជំទាស់  បន្ទោស​និយាយ​ដើម​គេ​ឬ​ច្រណែន​ខឹង មាន​ហេតុផល​សង្គម ​ស្អប់​ជីវិត។ ពួកគេ​ជួន​នៅ​អាច​ជួយ​បាន​ជួន​ទៀត ទាញ​ទៅ​ដោយ​ទាំង​យើង​ដែរ។ កុំ​ចង់​បាន​តែ​ភាព​ងាយស្រួល កុំ​គេង​មិន​លក់​ព្រោះ​ភាព​តានតឹង​ដែល​ឃើញ​គេ​បាន​ល្អ​ជាង​​ ហើយ​ចង់​តែ​ស្រណុក​សុខស្រួល។ សប្បាយ​ក្នុង​​ការ​លំបាក​ជា​ជោគជ័យ ព្រោះ​មនុស្ស​ជោគជ័យ​ជាច្រើន​នៅ​តែ​ប្រើ​ជីវិត​​ឲ្យ​សកម្ម​ធ្វើការ​ មិន​ដែល​សម្រាក​ឡើយ។ ដើរលេង​ស្មើ​នឹង​ធ្វើការ ចំណាយ​ពេល​ជាមួយ​គ្រួសារ ឲ្យ​ស្មើនឹង​ពេលវេលា​ហត់នឿយ។ សម្លឹង​ព្រៃភ្នំ​ឲ្យ​ស្មើនឹង​ឃើញ​ចរាចរណ៍​ទីក្រុង​ដ៏​មមាញឹក។ កុំ​ប្រើ​ចុង​សប្ដាហ៍​ជាមួយ​ស្រាបៀ​ឬ​បារ​ក្លឹប គួរ​ទៅ​នៅ​ជាមួយ​ធម្មជាតិ។ ធម្មជាតិ​យើង​ឲ្យ​យើង​ស្ងប់ចិត្ត​ ចង់​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​បាន​សប្បាយរីករាយ ចង់​ចែករំលែក ជា​ពិសេស​នៅ​ពេល​និយាយ​ដល់​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ ។ កុំ​ខ្លាច​ការ​បន្ទោស​បង្អាប់ ចាំ​ផង​ថា វា​ងាយស្រួល​ណាស់​ក្នុង​ការ​ស្ដីបន្ទោស​នរណា​ម្នាក់​ចំពោះ​បរាជ័យ​របស់​យើង​ ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ការ​ទទួលខុសត្រូវ ការ​សម្រេចចិត្ត​របស់​យើង...
យោងតាម IMDb និង Forbes បង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់តារាសម្តែងទូរទស្សន៍ Davika Hoorne បាន​ឡើងដល់ ៥.៥ លានដុល្លារនៅក្នុង​វ័យ ​២៨ ឆ្នាំ។ តារាថៃដ៏ស្រស់ប្រិមប្រិយ រូបនេះ អាចរកប្រាក់បានតាម​រយៈការសម្តែងកុនធំនិងរឿងភាគ​ទូរទស្សន៍ក្នុងប្រទេសកំណើតខ្លួនតែប៉ុណ្ណោះ។ IMDb បានធ្វើការប៉ាន់ស្មាននេះ តាមរយៈ​តម្លៃ​នៃ​ទូរទស្សន៍ដែល​កុងត្រា​ជាមួយនាង​ព្រមទំាង​ប្រភពចំណូលពី​ការ​ធ្វើជាអ្នក​ផ្សាយម៉ាកយីហោក្នុងប្រទេស​ថៃ។ ទោះយ៉ាងណា IMDb ទទួលស្គាល់ថា តួលេខខាងលើមិនទាន់ត្រូវ ១០០% ដោយសារគេពុំមាន​​ព័ត៌មានគ្រប់គ្រាន់អំពីប្រភេទ​រថយន្ដដែល​នាង​មាន និងទំហំ​ប្រាក់ខែ ក៏​ដូចជាតម្លៃខ្លួន​នាពេលថ្មៗនេះនៅឡើយ។ ដាវីកា ហ័រណេ ដែលគេហៅតាមថៃថា ម៉ៃដាវីកា  កើតថ្ងៃទី ១៦ ខែឧសភាឆ្នាំ ១៩៩២ ជាតារាសម្តែងនិងជាតារា​ម៉ូ​ឌែល​​ថៃ កូនកាន់ប៊ែលហ្សីក ។ តារារូបនេះ ទើប​បានទទួលកិត្តិនាមពីខ្សែភាពយន្តរបស់នាងនាឆ្នាំ ​២០១០  ក្នុងឱកាស​ដំបូង​សម្តែង​ជាតួឯកស្រីនាង​ណាត...
ធម្មតា​យើង​យល់ថា ជាការចាំបាច់ណាស់ដែលគួរ​ធ្វើអ្វីមួយនៅចុងសប្តាហ៍ជាលក្ខណៈកម្សាន្ត ព្រោះ​ស្អែក​រវល់​ទៀតហើយ។ ប៉ុន្តែយោងការសិក្សា​មួយ​របស់ CNBC មាន​ហេតុផល​មួយចំនួន​ដែលមនុស្ស​ជាច្រើន​និយម​ចំណាយ​ថ្ងៃអាទិត្យ​នៅផ្ទះជាជាងចេញក្រៅ។ ពួកគេ​រីករាយជាមួយភាព​ផ្ទាល់ខ្លួន ការចាកចេញពីជីវិតអ៊ូអរ អាចធ្វើបាននៅថ្ងៃសម្រាក។ នៅផ្ទះ​អានសៀវភៅ​ធ្វើសមាធិ ជាអ្វី​ដែលមនុស្ស​ជាច្រើន​យល់ថា​មានសុភមង្គលណាស់។ ពួកគេអាចចំណាយ​ពេល​ដាំ​កូនឈើ ស្រោចផ្កា និង​បោចស្មៅ តែងលំអផ្ទះ​យ៉ាង​ស្រស់ស្រាយ។ គេងបាន​ឆ្អែត មើលកុន ញ៉ាំ​អាហារ​បណ្តើរដូចកាលពីក្មេង យើង​ជាស្តេចនៅផ្ទះ​យើង​ហេតុអ្វីចាំបាច់ចេញក្រៅ? មានទីឯណា សុវត្ថិភាព​និងផាសុកភាពដូចនៅលើគ្រែក្នុងបន្ទប់យើងទៀត?មើលភាពយន្ត​ថ្ងៃសៅរ៍និង​ថ្ងៃអាទិត្យ​ពេល​ព្រឹក​គឺសប្បាយស្រស់ស្រាយ​ណាស់ សាកទើបដឹង។ ពួកគេសន្សំប្រាក់ រាល់​ការចេញទៅក្រៅគឺ​ចំណាយប្រាក់។ មិនថា ភេសជ្ជៈ ជំនិះ សាំង ឬសំបុត្រ​កុន។ល។ សុទ្ធតែថ្លៃ​ហើយខ្ពស់ជាងថ្ងៃធម្មតា។ ឧបមា​យើង​សន្សំមួយសប្តាហ៍បាន១០ដុល្លារ មួយឆ្នាំនឹងបាន​៥២០ដុល្លារ​សម្រាប់​ហោះ​ទៅបរទេសដោយងាយ។ គេងនៅផ្ទះនិយាយទូរសព្ទ ឆែកអត្ថបទ​ល្អៗ ឬ​រៀបចំខោអាវសម្រាប់ថ្ងៃចន្ទ ធ្វើឱ្យមាន​អារម្មណ៍​រៀបរយ ពេញមួយ​សប្តាហ៍​ទៀតផង។ ពួកគេចូល​ចិត្ត​ធ្វើឱ្យថ្ងៃសម្រាកក្លាយជាការសម្រាកពិតៗ ការគេងឱ្យបានច្រើនជួយ​ដល់ ស្បែក​នឹងមានថាមពលបន្ថែមសម្រាប់ការវាយលុកការងារ។ បើមិនគេង​សងនៅថ្ងៃ​សម្រាក​អង្កាល់បានគេងគ្រប់នឹងគេ? ចំណាយពេលជាមួយមនុស្ស​ជិតស្និទ្ធ ម្តាយឪពុក បងប្អូនយើង គួរញាំបាយជុំគ្នាថ្ងៃនេះឯង​បើយើងចេញទៅបាត់ទៀត ធ្វើម៉េចគ្រួសារ​អាច​ជុំ​គ្នា​សប្បាយក្អាកក្អាយបាន?​ នៅពេលដែល​យើង​បាន​ស្នាក់នៅផ្ទះ ស្លៀកពាក់មាន​សេរីភាព សុខភាពផ្លូវចិត្តនិងកាយ ពិតជា ល្អប្រសើរជាងមុន សម្រាប់ការ​សម្រុកការងារនៅសប្តាហ៍ថ្មី៕
ជីវិត​មនុស្ស​តែងតែ ឡើងចុះ ដូច្នេះ​ហើយ​ការ​ដេក​រង់ចាំ​ជ័យ​ជម្នះ​ធំ​ជា​រឿង​ល្ងង់ខ្លៅ​មួយ ព្រោះថា តាម​ផ្លូវ​យើង​បាន​មើល​រំលងជ័យ​ជម្នះ​តូចៗ​ជាច្រើន។ រៀន​ចំណាយ​ពេល​អបអរការ​ឈ្នះតូចៗក្នុងជីវិត​នាំមកនូវសុភមង្គលនិង​សុទិដ្ឋិនិយម តាមរយៈការបង្អង់បន្តិច​មក​ពិនិត្យមើលអ្វីៗ ក្នុងបញ្ជីការងារប្រចាំខែ ប្រចាំឆ្នាំ ដែល​យើង​ធ្វើបាន ដូចជា៖ សំអាត សំអាត​ចោល​អ៊ីម៉េលចាស់ៗ តុ កៅអី ទូសៀវភៅ​បន្ទប់គេង បន្ទប់​ធ្វើការ​ សំអាត​ឯកសារ សម្រេច​ថា​អូខេ​ឬមិនអូខេលើការស្នើសុំនានា ការងារ​ដែល​ទុកចោលពន្យា ត្រូវ​បាន​ធ្វើ​សំអាត​ នោះ​ហើយ ជោគជ័យ! ធ្វើ​ឲ្យ​បច្ចុប្បន្នភាព​គ្មាន​មន្ទិល គ្មាននរណាម្នាក់ក្លាយជាសហគ្រិនពេញលេញទេប្រសិនគេនៅមាន​ភាព​រារែក ឬ​មាន​មន្ទិល ឬ​ជាប់​បំណុល​នៃ​ការសម្រេចចិត្ត​ជា​ច្រើន​ប្រតោង​ជាប់​ក ព្យួរ​ជាប់​ខួរក្បាល និង​ទាញ​ពន្យឺត​ដំណើរ​ឆ្ពោះ​ទៅ​មុខរបស់ជីវិត។ សម្រេចចិត្ត​ឲ្យ​ហើយ សកម្មភាព​ណា​ខ្លះ​ត្រូវ​បិទ​ចោល ណាខ្លះ​ត្រូវ​ចាប់ផ្ដើម ។​ ក្រុមហ៊ុន​ណាខ្លះ​ត្រូវ​បិទទ្វារ ណាខ្លះ​ចាប់ផ្ដើម​ថ្មី នេះ​ជា​ជោគជ័យ ប្រសិន​គ្រាន់តែ​សម្រេចចិត្ត បាន​ដាច់ស្រេច។ ធ្វើ​ឲ្យ​ថ្ងៃនីមួយៗមានតែការ​ពេញចិត្ត ត្រូវ​កំណត់​គោលដៅ​ដែល​ត្រូវ​សំអាត​ឲ្យ​ចប់​ថ្ងៃ​នេះ ​ហើយ​មាន​អារម្មណ៍​ថា​នឹង​ពេញចិត្ត​ចំពោះ​ការ​ដែល​យើង​អាច​ធ្វើបាន ។​ ការរស់នៅ​ប្រចាំថ្ងៃ​ដែល​មាន​តែ​ការ​ពេញចិត្ត នាំ​ មក​នូវ​ជីវិត ដ៏​ល្អ​មួយ។​ ដើរលេងឬ...
ទិញ​ផ្កា​កុលាប ជូន​គេ​រាល់ដង​ប្រហែល​ជា​មិន​ដឹង​នៅ​ឡើយ​ថា អំណោយ​នេះ​សម្រាប់​តំណាង​ការ​ប្រាស្រ័យ​ទាក់​ទង​និង ជំនួស​ឲ្យ​អារម្មណ៍​របស់​ម្ចាស់​ផ្កា​ទៅ​កាន់​នរណា​ម្នាក់។ ក្នុង​នោះ ​ពណ៌​ផ្កា​កុលាប​នីមួយៗ​សុទ្ធតែ​មាន​អត្ថន័យ​ដោយ​ឡែកៗ របស់​វា​ដែល​អាច​បង្ហាញ​ពី​ទឹក​ចិត្ត​យើង​ដែល​ជា​អ្នក​ជូន​ផ្កា​ទៀត។ តោះ! មក​ដឹង​អត្ថន័យ​ពណ៌​ផ្កា​កុលាប​ខាងក្រោម​នេះ៖ កុលាប​ពណ៌​​ក្រហម​ អត្ថ​ន័យ​នៃ​ភាព​ផ្អែម​ល្ហែម ​និង​លាភ​សំណាង។ កុលាប​ពណ៌​ស​​ អត្ថ​ន័យ​នៃ​ភាព​ស្មោះ​ត្រង់​បរិ​សុទ្ធ និង​ភាព​ស្ងប់​ស្ងាត់។ កុលាប​ពណ៌​ស្វាយ ​ អត្ថ​ន័យ​នៃ​ការ​លង់​ស្នេហ៍​គ្រាដំបូង និង​ភាព​ឡូយ​ឆាយ។ កុលាប​ពណ៌​លឿង​ អត្ថ​ន័យ​នៃ​ចំណង​មិត្តភាព និង​ភាព​ស្រស់​ស្រាយ។ កុលាប​ពណ៌​ខៀវ ​អត្ថ​ន័យ​នៃ​ស្នេហា​ស្ថិត​ស្ថេរ​យូរ​អង្វែង​។ កុលាប​ពណ៌​ផ្កា​ឈូក ​ អត្ថ​ន័យ​នៃ​ស្នេហា​ផ្អែម​ល្ហែម និង​សុ​ភ​មង្គល​ក្នុង​ជីវិត។ កុលាប​ពណ៌​ទឹក​ក្រូច​ អត្ថ​ន័យ​នៃ​ស្នេហា​កក់​ក្ដៅ និង​ភាព​ជា​ម្ចាស់​របស់​អ្នក​ជូន​ផ្កា៕
បុរសភាគច្រើនរមែងគិតថា ស្ត្រីមានភាពស្មុគស្មាញប្រៀបបាននឹងសៀវភៅមួយក្បាលដែលអានមិនយល់។ ឯខ្លះទៀតក៏យល់ថា នាងជាមនុស្សចូលចិត្តដ្រាម៉ា ពិបាកយកចិត្ត។ល។ ប៉ុន្តែការពិតនៃបញ្ហារបស់មនុស្សស្រីគ្មានអ្វីស្មុគស្មាញដូចបុរសគិតឡើយ ។ វាលែងតែបុរសមិនចង់យល់ប៉ុណ្ណោះ។ តោះ! កុំយល់ច្រឡំលើនាងទៀត ទៅស្វែងយល់ពីស្ត្រីជាមួយគ្នា៖ ១. បុរសនិងស្ត្រី បុរសនិងស្ត្រីមានដំណើរការព័ត៌មានក្នុងខួរក្បាលផ្សេងៗគ្នា។ ពេលខ្លះនាងមើលឃើញអ្វីប្លែកពីបុរស ល្អិតល្អន់ជាង អត់ធ្មត់ជាង និងត្រូវការការយកចិត្តទុកដាក់ជាងប្រុសៗ ដែលនោះជាលក្ខណៈពិសេសរបស់ស្ត្រីដែលបុរសត្រូវទទួលយក។ ចំណែកតម្រូវការមួយចំនួនក៏ប្លែកគ្នា ដូច្នេះនៅពេលបុរសអាចយល់ពីភាពខុសគ្នាទាំងនោះ អ្នកក៏មិនពោលថាស្ត្រីសាំញ៉ាំដែរ។ ២. ស្ត្រីខុសគ្នា ធម្មជាតិមនុស្សគ្រប់គ្នា មិនថាស្រីឬប្រុសមានប្រតិកម្មខុសគ្នាចំពោះស្ថានភាពជុំវិញខ្លួនគេ។ ដូចគ្នានេះស្ត្រីខ្លះនឹងនិយាយអំពីបញ្ហារបស់ពួកគេចេញឲ្យគេឯងដឹងឮ  ឯអ្នកផ្សេងទៀតចូលចិត្តនៅម្នាក់ឯង នោះគឺអាស្រ័យលើចរិតរបស់ស្រ្តីម្នាក់ៗ។ នារីខ្លះរឹងមាំ ឯខ្លះក៏ទន់ជ្រាយ តែជារួមនាងនៅតែទន់ភ្លន់បែបភេទស្រី ទោះនាងជាមនុស្សបែបណាក៏ដោយ។ ដោយឡែកការស្វែងយល់ចរិតរបស់មនុស្សស្រីពីម្នាក់ទៅម្នាក់ ​នាំឲ្យបុរសចៀសបាននូវកាម៉ៃថា ស្រីៗសុទ្ធតែដូចគ្នា។ ៣.​ សកម្មភាព ស្រ្តីមិនថាស្រឡាញ់ ស្អប់ ឬខឹង ងាយបញ្ចេញមកក្រៅជាងបុរស ហើយក៏ងាយសម្គាល់។ បើសិនជាបុរសពិតជាចង់យល់ពីស្រ្តីម្នាក់ មិនពិបាកនោះទេ ដោយគ្រាន់តែសង្កេតមើលសកម្មភាពរបស់នាងបន្តិច...
ទាំងនេះជាយុវវ័យ ១០​រូប ក្លាយទៅជាអ្នកមានវាល់លាន ដោយសារតែការ Live Stream លើអ៊ិនធរណិត៖ ១០. លោក MOONMOON_OW MOONMOON_OW អាចរកប្រាក់ចំណូលពីការលេងវីដេអូហ្គេមនៅកម្មវិធី Twitch ​បានរាប់ម៉ឺនដុល្លារ ពេល Live ម្ដងៗ។ ដោយមានអ្នកគាំទ្រជាង ​៨ លាន​នាក់ យុវជនវ័យ ៣១ ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យសុទ្ធប្រមាណ ២.៥ លានដុល្លារអាមេរិក។ ៩. លោក Summit1G Summit1G មានប្រជាប្រិយខ្លាំងក្នុងកម្មវិធីហ្គេមអ៊ិនធរណិត​ ទោះបីមានអ្នកគាំទ្រមិនដល់លានាក់ក៏ដោយ។​ប្រាក់សុទ្ធរបស់សេដ្ឋី stream វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានប៉ាន់ប្រមាណពីចំនួន ២-៤ លានដុល្លារអាមេរិក ប៉ុន្តែគេសន្និដ្ឋានថាលោកអាចមានទ្រព្យច្រើនជាងនេះ។ ៨. លោក PhantomL0rd PhantomL0rd ចូលប្រឡូកក្នុងសង្គម...
ការ​ទិញ​អំណោយ​សម្រាប់បុរស​ គឺ​ជា​ការងារ​ដ៏​លំបាក​បំផុត​ដែល​ខាង​ស្ត្រី​ភាគច្រើន​ជួប។ តើ​ខ្ញុំ​គួរ​ទិញ​អ្វី​ សម្រាប់​គាត់? នេះ​ជា​សំណួរ​ដែល​ខាង​នារី ​តែង​លួច​គិត​ក្នុង​ចិត្ត​ជានិច្ច! កុំ​ឲ្យ​ពិបាក ​មក​អាន​អត្ថបទ​នេះ ហើយ​អនុវត្ត​តាម​បាន​ដោយ​ងាយស្រួល៖ ១. កំដរ​ទទួល​ទាន​អាហារ​ដែល​គាត់​ចូលចិត្ត   មនុស្ស​គ្រប់គ្នា​ចូលចិត្ត​អាហារ​ ដូច​សុភាសិត​ចាស់​ពោលថា “វិធី​ដែល​ស្រួល​បំផុត​ដើម្បី​ចូល​ទៅ​ក្នុង​បេះដូង​របស់​បុរស ​គឺ​ចូលតាម​រយៈ​ក្រពះ​របស់​គាត់”។ អំណោយ​មួយ​នេះ​ មើល​ទៅ​ហាក់​ដូចជា​អំណោយ​តូចតាច​ទេ​ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​បេះដូង​បុរស​កក់ក្ដៅ​ ដោយ​គាត់អាច​ដឹង​ថា ​អ្នក​ស្គាល់ចំណូលចិត្ត និងលះបង់ពេល​សម្រាប់គាត់។ ២. ប្រដាប់កោរ​ពុកមាត់ អ្នក​អាច​គិត​ថា​វា​ជា​រឿង​សាមញ្ញ​បំផុត​ដែល​ធ្វើអំណោយ​ជា​ប្រដាប់​កោរ​ពុកមាត់​ ហើយខ្លាច​ថា​ដៃគូ​មិន​ទទួល​អំណោយ​នេះ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ខាង​បុរស​នឹង​សប្បាយ​ចិត្ត​មិន​ខាន ​ព្រោះ​គាត់នឹងយល់ថា ​​អ្នក​បាន​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​​រូបរាង​កាយ​របស់​គាត់ជាពិសេស​។ ៣. ឧបករណ៍​អេឡិចត្រូនិក បុរស​ភាគច្រើន​គឺ​ចូលចិត្ត​បច្ចេកវិទ្យា មិន​ថា​ជា​ឧបករណ៍​អ្វី​ក៏​ដោយ។ អ្នក​អាច​ទិញ​នាឡិកា​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​គាត់​ចូលចិត្ត​ កុំព្យូទ័រ​ ថេប្លេត​ ឬ​ឧបករណ៍​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត ​ជា​ជម្រើសដែល​អ្នក​គិត​ថា ​សក្ដិ​សម​ជាមួយ​គាត់។   ៤. អំណោយ​ច្នៃប្រឌិត ប្រសិន​បើ​ជិត​ដល់​ថ្ងៃ​ តែ​អ្នក​នៅ​តែ​មិន​អាច​ដោះស្រាយ​នូវ​អ្វី​ដែល​អ្នក​អាច​ទិញ​ជូន​គាត់​បាន​ទៀត​ អាច​ងាក​មក​ជា​អំណោយ​ច្នៃប្រឌិត​វិញ។ ធ្វើ​អំណោយ​ពិសេស​ណា​មួយ​ដោយពីដៃអ្នកផ្ទាល់ដូចជា​ បត់ចាបក្រដាស ផ្កាយ​...
អត្ថបទនេះ​សម្រាប់ជំនួយ​អ្នកដែលមាន​ប្រាក់ចំណូលតិច មានបន្ទុកដែលត្រូវរ៉ាប់រងច្រើន ហើយ​មិនដឹង​ធ្វើយ៉ាងណាទើបអាចចាយលុយគ្រប់ ធ្វើយ៉ាងណាទើបអាចសល់លុយនឹងគេ! ដំបូង រៀនបង្ខំខ្លួនឯងឲ្យទម្លាប់សន្សំ សន្សំ ១០% ឬ ២០% នៃប្រាក់ខែជារៀងរាល់ខែ លុយប្រាកដណាស់នឹងសល់។ យើង​ប្រហែលធ្លាប់បានដឹងរឿងនេះ ជាច្រើនដងរួចមកហើយ ប៉ុន្តែមិនទាន់បានអនុវត្ត។ តាមពិត​វាមានប្រយោជន៍មែន!​ ជនជាតិចិន​ និយម​ធ្វើការ​សន្សំទុកទោះមាន​លុយតិចកម្រិតណា ក៏ពួកគេមិនចាយឲ្យអស់ដែរ។ នេះជាវិធី! ដើម្បីឱ្យមានតុល្យភាពហិរញ្ញវត្ថុ យើង​ត្រូវគិតគូរសន្សំប្រាក់ពីពេលនេះទៅ មិនមែនចាំទាល់តែចាយសល់ទើបទុកដាក់លុយក្រោយទេ។ ប្រសិនបើមិនបានសន្សំអ្វីទេ អ្នកនឹងគ្មានអ្វីឡើយនៅថ្ងៃអនាគត។ មានអ្វីមួយប្រសើរជាងគ្មានអ្វីទាំងអស់មែនទេ? ចុះបើសិនយើង​គ្មានសមត្ថភាពសន្សំប្រាក់ ឬមានចេតនាខ្ជិលសន្សំតែម្ដង? តើគួរធ្វើយ៉ាងណា? សូមគិតគិតឡើងវិញនូវគោលបំណងជីវិត​ ថាតើខ្លួនចង់បានអ្វីនៅថ្ងៃខាងមុខ នោះ​នឹងជួយជំរុញឱ្យយើងមានកម្លាំងចិត្តសន្សំប្រាក់បានមិនខាន​។ ទីពីរ រៀបចំផែនការថវិកាចំណាយ ការចំណាយដែលពុំមានផែនការថវិកាត្រឹមត្រូវ នឹងធ្វើឲ្យខ្ទង់ចំណាយកើនឡើងច្រើនជាងខ្ទង់ង់ចំណូល។ ដូច្នេះគ្រប់គ្នាមាន​ភារកិច្ច រៀបចំផែនការចាយវាយ ឲ្យបានត្រឹមត្រូវតាមវិធីខ្លះៗដូចខាងក្រោម៖ ·       ប្រាក់សម្រាប់ម្ហូបអាហារប្រចាំខែ ·       ប្រាក់សម្រាប់សិក្សារបស់កូនៗ ឬផ្ទាល់ខ្លួន ·       ប្រាក់សម្រាប់បង់រំលោះអចលនទ្រព្យផ្សេងៗ ·       ប្រាក់សម្រាប់ដំណើរកម្សាន្ត ·       ប្រាក់សម្រាប់សុខភាព ·       ប្រាក់សម្រាប់ការចំណាយផ្សេងៗ ប្រសិនបើគ្រប់គ្នាអនុវត្តទៅតាមផែនការ នោះមិនងាយ​ជួបបញ្ហាលើការចំណាយឡើយ។ សូមចងចាំថាដំបូន្មានហិរញ្ញវត្ថុខាងលើមានប្រសិទ្ធភាព លុះត្រាណាតែយើង​ខ្លួនឯង​ដែល​ប្ដេជ្ញាចិត្តដើម្បីអនុវត្តប៉ុណ្ណោះ៕  
- Advertisement -