Thứ Hai, Tháng Mười Hai 6, 2021
បើទោះណាជា លោក Herodotus អ្នកប្រវត្ដិសាស្ដ្រក្រិកដែល ត្រូវបានគេទទួលស្គាល់ថាជា បិតានៃប្រវត្តិសាស្ត្របានសរសេរ​មកទុកថា ក្នុងចំណោមទ្រព្យសម្បត្តិទាំងអស់ក្នុងលោក មិត្តភាពគឺ​ជា​វត្ថុ​ដ៏មានតម្លៃបំផុតមួយមែន តែក្រោយមក គំនិត​ហាក់បីដូចជាត្រូវបាន​បដិសេធដោយ​បុគ្គលជោគជ័យជាច្រើន។ បដិសេធបែបណា? តោះមកមើល! «ខ្ញុំមិនជឿលើការមាន​មិត្តដល់ទៅ ៥០ នាក់ទេ។ ខ្ញុំចង់បានតិច ហើយខ្ញុំក៏មិនខ្វល់អំពីព្រឹត្តិការណ៍សង្គម បណ្តាញ​អ្វី​ដែរ។ វាជាការប្រើប្រាស់ពេលវេលាខ្ជះខ្ជាយ!» មហាសេដ្ឋី វ័យ​ ៧៥ ឆ្នាំ Dietrich Mateschitz នាយកប្រតិបត្តិក៏ជាសហស្ថាបនិកភេសជ្ជៈ Red Bull ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១៦ ពាន់លានដុល្លារក៏​ជាអ្នកមានបំផុតនៅ Austria ។ «មនុស្សជាច្រើន ចង់ជិះឡានទំនើបជាមួយយើង ប៉ុន្តែអ្វីដែលយើង​ចង់បានគឺអ្នកដែលមកសួរ​និងកំដរយើងពេលឡានខូច» ពាក្យ​របស់សេដ្ឋី ផ្នែកកម្មវិធីទូរទស្សន៍ អូប្រា វីនហ្វ្រេ ទ្រព្យសម្បត្តិរបស់នាងបានកើនឡើងជាង ៤ ពាន់លានដុល្លារហើយនាងក៏ជា​សហគ្រិនស្ត្រីស្បែកខ្មៅដំបូងគេដែលបានជាប់ក្នុងបញ្ជីអ្នកមានមហាសេដ្ឋី​សាងទ្រព្យ​ដោយ​ដៃខ្លួន។ «មិត្ដភាព វាមិនមែនជាវត្ថុចាំបាច់ទេ...
កិច្ចការ​រកប្រាក់​ជាគោលដៅរបស់មនុស្ស​គ្រប់គ្នា តែយុវវ័យ​សម័យនេះ​ មានសេចក្តីប្រាថ្នាខ្ពស់​ជាង​សម័យ​ណាណា​ទាំងអស់​ ក្នុងការក្លាយជាអ្នកមាន​ ទាំងដែលពេល​ខ្លះ ពួកគេ​នៅខ្វះ​ជំនាញ និង​ចំណាយពេល​ច្រើន​ហួស​ហេតុ​ទៅលើដ្រាម៉ា​តាមបណ្តាញ​សង្គម​។ អ្នកអាន​នឹងអភិវឌ្ឍន៍​ប្រសើរជាងមុន ក្នុងការ​ត្រៀម​លក្ខណៈ​ក្លាយជា​អ្នករកប្រាក់ដ៏ចំណាន​។ ប្រសិនបើយើង​នៅក្មេង មិនទាន់សូវ​ចេះអត់ធ្មត់ មិនសូវ​រឹតត្បិត​ខ្លួនឯង​រឿង​វិន័យ ហើយ​ខ្វះផែនការ​វែង​ ចូលចិត្ត​ប្រញាប់ៗ​ ហើយ​បោះបង់ចោល កុំភ័យ! មិនអីទេ។ ១ ស្វែង​​រក​ការងារក្រៅម៉ោង ហេតុអ្វី? មនុស្សគ្រប់គ្នាគួរតែធ្វើការយ៉ាងហោចណាស់មួយ​ ទោះការងារអ្វី​ក៏​ដោយ​ឱ្យតែស្របច្បាប់​វាមិនដែល​ថោកទាប​ទេ។ ដើម្បី​ទទួលបានសាច់ប្រាក់រហ័សគួរ​តែ​ចាប់ផ្តើម​ការងារ​ពីតូចតាច​ តែត្រូវ​ជ្រើស​រើស​ថា​ ការងារណា​ដែលយើង​ងាយជួប Idol ហើយ​បានរៀនពីគាត់។ ឧទាហរណ៍ កីឡាវាយកូនគោល​ក្លិបអ្នកមានៗ ឬនៅតាមតំបន់រមណីយដ្ឋាននានាដែល​យើង​ងាយ​បានឃើញ​ជីវិតឯកជន​របស់​ ក្រុមមនុស្ស​ប្រភេទជោគជ័យ ដែល​យើង​ចង់ក្លាយទៅដូច​ពួកគេ​នៅថ្ងៃណាមួយ។ លើសពីប្រាក់ដែលយើងទទួលយើងថែម​ទាំង​បានការអប់រំពី​ជីវិតពិតៗ​ដូចកំពុង​រៀនដោយមិនចាំបាច់បង់លុយ​។ ២ ការសរសេរអត្ថបទលើបណ្តាញ​សង្គម​ យើងរស់នៅក្នុងយុគសម័យកាលដែល​មាតិកាលើអ៊ិនធរណេតជា​ដុំ​មាស។ ប្រសិនបើយើង​មាន​ចរិត​អ្នកងប់ងល់​នឹងការសរសេរ​ហើយ​សរសេរមិនចេះនឿយណាយ នេះអាចជាសក្តានុពល​ដ៏ល្អឥតខ្ចោះមួយ​សម្រាប់ការ​រក​ប្រាក់​នៅលើបណ្តាញ​សង្គម​។ អាជីវកម្មទាំងអស់ត្រូវការ​គេហទំព័រ​ហើយ​គ្រប់​គេហទំព័រ​ត្រូវ​ការ​អត្ថបទ ចំណែក​អត្ថបទ​ដែលអាចផ្សាយចេញលឿន​គឺអត្ថបទ​ដែល​ត្រូវ​ចិត្ត​អ្នកអាន​​ហើយ​គេជួយចែករំលែក​វាចេញឱ្យយើង។​ សូម្បីតែយើង​កំពុង​ស្វែងរក​ អ្នកពូកែ​សរសេរ​ដែលមានទេពកោសល្យ​ជាមួយនឹងជំនាញជាក់លាក់​ស្តីពីការ​រស់នៅផ្សារភ្ជាប់នឹងអនាគត​កាល មក​ចូលរួមជាមួយក្រុមយើង​ដែរ។ ៣ ឈ្មួញកណ្តាល   ការ​ទិញមកលក់បន្ត​នៅតែជាមធ្យោបាយ​រកប្រាក់មួយ​ដ៏ល្អមកទល់នឹង​ពេលនេះ។ សហគ្រិនពិតប្រាកដ​កើតមក​ជាមួយ​ហ្សែនដែល​ចូលចិត្ត​ទិញរបស់មកលក់បន្តយកចំណេញ។...
លោក ចចក្លូនី (George Clooney) ​គឺជាតារាសម្តែងជនជាតិអាមេរិកដែលរកចំណូលបាន ២០ លានដុល្លារ​សម្រាប់រាល់​ការ​បង្ហាញខ្លួន​នៅ​ក្នុង​ខ្សែភាពយន្តណាមួយក៏ដោយ (តម្លែខ្លួន​ឆ្នាំ ​២០១៩ ​ដោយ​ Holly-scoop )។ លោកក៏ជាផលិតករ អ្នកដឹកនាំរឿង និងជាសប្បុរសជនដ៏សកម្ម។ ខណៈពេល​ដែលលោកចាប់ផ្តើមចូល​សម្តែងតាម​កញ្ចក់ទូរទស្សន៍​គឺ​អំឡុង​ចុងទសវត្សឆ្នាំ ១៩៧០ ជាមួយ​តួនាទីដំបូងបានត្រឹម​សម្តែង​តួក្នុងរឿង​ល្ខោនទូរទស្សន៍​ផ្នែក​វេជ្ជសាស្រ្ត។ ជោគជ័យ​របស់ ក្លូនី បានឡើងយ៉ាងគំហុក ​រហូត​ដល់សិល្បករជាច្រើន​ជុំវិញ​ពិភពលោក​ចង់ដឹងអំពី​អាថ៌កំបាំង​ពីក្រោយ​ភាពល្បីល្បាញនោះ និងការឈ្នះពានរង្វាន់ជាច្រើនព្រមទាំង​តម្លៃខ្លួន​ដែលបោលឡើងត្រដែតត្រដឹម។ ខាងក្រោមនេះ​គាត់បង្ហាញ​ពីគោលការណ៍ផ្ទាល់ខ្លួនដែលសិល្បករផ្សេងៗអាចយកតម្រាប់តាម៖ គោលការណ៍ទី ១៖ មិនឱ្យប្រាក់ចំណូលនៅពីលើលទ្ធផលការងារ Clooney ជាតារាសម្តែងម្នាក់ដែលត្រូវបានគេគោរពបំផុតនៅក្នុងហូលីវូដដោយសារគាត់​ធ្វើអ្វីគ្រប់យ៉ាង​រក្សា​ការសន្យា​ និងទទួលខុសត្រូវ​ចំពោះការងាររបស់គាត់។ Cloony ប្រាប់ Hollyscoop ថា​គ្រប់គ្នា​ចាំបាច់​ណាស់ក្នុងការធ្វើតាមការសន្យាទោះខាតអ្វី​ក៏ដោយ​និយាយហើយ​ត្រូវធ្វើ។ គោលការណ៍ទី ២៖ ទំនាក់ទំនង​សារធារណៈ Cloony មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ​អ្នកដែលនៅក្បែរអ្នក​។ គាត់មាន​ចរិតជួយមនុស្ស​ណាដែល​ចេះជួយ​ខ្លួន​ឯង​និង​គាត់ជួយដោយមិនត្រូវការ​គេផ្សាយ។ ក្រៅពីអាជីពសម្តែងដ៏ល្បីល្បាញ​លោក ចច​ក្លូនី ត្រូវបានគេ​ស្គាល់​ថា​ជាមនុស្សដែលមានចិត្តសប្បុរសធម៌ខ្លាំង។ គាត់និងភរិយារបស់គាត់គឺ Amal...
បុរសភាគច្រើនរមែងគិតថា ស្ត្រីមានភាពស្មុគស្មាញប្រៀបបាននឹងសៀវភៅមួយក្បាលដែលអានមិនយល់។ ឯខ្លះទៀតក៏យល់ថា នាងជាមនុស្សចូលចិត្តដ្រាម៉ា ពិបាកយកចិត្ត។ល។ ប៉ុន្តែការពិតនៃបញ្ហារបស់មនុស្សស្រីគ្មានអ្វីស្មុគស្មាញដូចបុរសគិតឡើយ ។ វាលែងតែបុរសមិនចង់យល់ប៉ុណ្ណោះ។ តោះ! កុំយល់ច្រឡំលើនាងទៀត ទៅស្វែងយល់ពីស្ត្រីជាមួយគ្នា៖ ១. បុរសនិងស្ត្រី បុរសនិងស្ត្រីមានដំណើរការព័ត៌មានក្នុងខួរក្បាលផ្សេងៗគ្នា។ ពេលខ្លះនាងមើលឃើញអ្វីប្លែកពីបុរស ល្អិតល្អន់ជាង អត់ធ្មត់ជាង និងត្រូវការការយកចិត្តទុកដាក់ជាងប្រុសៗ ដែលនោះជាលក្ខណៈពិសេសរបស់ស្ត្រីដែលបុរសត្រូវទទួលយក។ ចំណែកតម្រូវការមួយចំនួនក៏ប្លែកគ្នា ដូច្នេះនៅពេលបុរសអាចយល់ពីភាពខុសគ្នាទាំងនោះ អ្នកក៏មិនពោលថាស្ត្រីសាំញ៉ាំដែរ។ ២. ស្ត្រីខុសគ្នា ធម្មជាតិមនុស្សគ្រប់គ្នា មិនថាស្រីឬប្រុសមានប្រតិកម្មខុសគ្នាចំពោះស្ថានភាពជុំវិញខ្លួនគេ។ ដូចគ្នានេះស្ត្រីខ្លះនឹងនិយាយអំពីបញ្ហារបស់ពួកគេចេញឲ្យគេឯងដឹងឮ  ឯអ្នកផ្សេងទៀតចូលចិត្តនៅម្នាក់ឯង នោះគឺអាស្រ័យលើចរិតរបស់ស្រ្តីម្នាក់ៗ។ នារីខ្លះរឹងមាំ ឯខ្លះក៏ទន់ជ្រាយ តែជារួមនាងនៅតែទន់ភ្លន់បែបភេទស្រី ទោះនាងជាមនុស្សបែបណាក៏ដោយ។ ដោយឡែកការស្វែងយល់ចរិតរបស់មនុស្សស្រីពីម្នាក់ទៅម្នាក់ ​នាំឲ្យបុរសចៀសបាននូវកាម៉ៃថា ស្រីៗសុទ្ធតែដូចគ្នា។ ៣.​ សកម្មភាព ស្រ្តីមិនថាស្រឡាញ់ ស្អប់ ឬខឹង ងាយបញ្ចេញមកក្រៅជាងបុរស ហើយក៏ងាយសម្គាល់។ បើសិនជាបុរសពិតជាចង់យល់ពីស្រ្តីម្នាក់ មិនពិបាកនោះទេ ដោយគ្រាន់តែសង្កេតមើលសកម្មភាពរបស់នាងបន្តិច...
យោងតាម IMDb និង Forbes បង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់តារាសម្តែងទូរទស្សន៍ Davika Hoorne បាន​ឡើងដល់ ៥.៥ លានដុល្លារនៅក្នុង​វ័យ ​២៨ ឆ្នាំ។ តារាថៃដ៏ស្រស់ប្រិមប្រិយ រូបនេះ អាចរកប្រាក់បានតាម​រយៈការសម្តែងកុនធំនិងរឿងភាគ​ទូរទស្សន៍ក្នុងប្រទេសកំណើតខ្លួនតែប៉ុណ្ណោះ។ IMDb បានធ្វើការប៉ាន់ស្មាននេះ តាមរយៈ​តម្លៃ​នៃ​ទូរទស្សន៍ដែល​កុងត្រា​ជាមួយនាង​ព្រមទំាង​ប្រភពចំណូលពី​ការ​ធ្វើជាអ្នក​ផ្សាយម៉ាកយីហោក្នុងប្រទេស​ថៃ។ ទោះយ៉ាងណា IMDb ទទួលស្គាល់ថា តួលេខខាងលើមិនទាន់ត្រូវ ១០០% ដោយសារគេពុំមាន​​ព័ត៌មានគ្រប់គ្រាន់អំពីប្រភេទ​រថយន្ដដែល​នាង​មាន និងទំហំ​ប្រាក់ខែ ក៏​ដូចជាតម្លៃខ្លួន​នាពេលថ្មៗនេះនៅឡើយ។ ដាវីកា ហ័រណេ ដែលគេហៅតាមថៃថា ម៉ៃដាវីកា  កើតថ្ងៃទី ១៦ ខែឧសភាឆ្នាំ ១៩៩២ ជាតារាសម្តែងនិងជាតារា​ម៉ូ​ឌែល​​ថៃ កូនកាន់ប៊ែលហ្សីក ។ តារារូបនេះ ទើប​បានទទួលកិត្តិនាមពីខ្សែភាពយន្តរបស់នាងនាឆ្នាំ ​២០១០  ក្នុងឱកាស​ដំបូង​សម្តែង​ជាតួឯកស្រីនាង​ណាត...
ក្នុងប្រពៃណីជនជាតិ ពណ៌មិនចេះតែរើសមកប្រើតាមការស្រឡាញ់ ឬតាមចិត្តចង់បានឡើយ។ ប្រជាជនដ៏ចំណាស់នេះមានជំនឿរាប់សិបឆ្នាំមកហើយ ពីអត្ថន័យនៃពណ៌នីមួយៗ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។ ចំពោះវប្បធម៌ចិន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពណ៌សំណាងបំផុតមាន ៣ សំខាន់ៗ ដែលត្រូវបានចាត់ទុកជាពណ៌នាំលាភជ័យក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុងឱកាសពិសេសៗ។ ក្រហម – សុភមង្គល ជោគជ័យ និងសំណាងល្អ ពណ៌ក្រហមតំណាងឱ្យភ្លើង និងជាពណ៌ដែលពេញនិយមបំផុតនៅក្នុងប្រទេសចិន។ វាក៏ជាពណ៌របស់ជាតិសាសន៍តំណាងឱ្យសុភមង្គល សម្រស់ ភាពរឹងមាំ លាភ ជោគជ័យ ព្រមទាំងសំណាងល្អ។ ពណ៌នេះពេញនិយមក្នុងចំណោមប្រជនជាតិចិន ហើយត្រូវបានគេប្រើជាទូទៅក្នុងពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់ៗ និងពិធីមង្គលការជាដើម។ ក្នុងឱកាសបុណ្យចូលឆ្នាំចិន គេរមែងប្រើអំពូលភ្លើងពណ៌ក្រហមតុបតែងហាង និងគេហដ្ឋានជានិច្ច។ រីឯតួអក្សរក្រហម  “Xi” (មានន័យថា សុភមង្គល) គេប្រើបិទភ្ជាប់នៅនឹងរបងចូលផ្ទះ និងលើមាត់ទ្វារ។ ដោយឡែកមនុស្សម្នារមែងស្លៀកពាក់ពណ៌ក្រហម រីឯអាំងប៉ាវក៏ប្រើស្រោមពណ៌ក្រហមផងដែរ ដើម្បីហៅភ័ព្វព្រេងល្អៗចូលជាមួយខ្លួននិងគ្រួសារ។ លឿង –...
កាលពីសម័យដើម ការជ្រើសរើសគូស្រករមិនត្រូវបានបើកសិទ្ធិឲ្យទូលាយចំពោះកូនប្រុសស្រីឡើយ​ ហើយប្រយោគដែលនិយមប្រើបំផុតនោះគឺ “នំមិនធំជាងនាឡិ” ដែលនេះមានន័យថា កូនកំលោះក្រមុំពុំអាចជំទាស់នូវការរៀបចំរបស់ឪពុកម្ដាយទេ បើសិនជាពួកគាត់រៀបចំឲ្យពួកគេរៀបការជាមួយនឹងបុរសឬស្រ្តីណាហើយនោះ។ ការជ្រើសរើសស្វាមីភរិយាដោយឪពុកម្ដាយ បានក្លាយទៅជាទម្លាប់និងជាប្រពៃណីទៅហើយនៅក្នុងសង្គមខ្មែរយើង។ ចុះតើបច្ចុប្បន្ននេះ មានម្ដាយក្មេកនៅរើសកូនប្រសាទៀតដែរទេ? ចម្លើយគឺមាន។​ ហេតុអ្វីបានជាឪពុកម្ដាយចូលចិត្តរើសកូនប្រសាជាជាងឲ្យសាមីកូនជ្រើសរើសគូដោយខ្លួនង?​ ជាធម្មជាតិរបស់ឪពុកម្ដាយស្រឡាញ់កូន បំណងប្រាថ្នាដ៏ធំគឺចង់ឲ្យកូនបានសុខ។​ ម្ដាយក្មេករើសកូនប្រសា ព្រោះខ្លាចកូនរបស់គាត់រើសគូខុស នាំឲ្យជួបការលំបាក។ គាត់បារម្ភសុខទុក្ខពីអនាគតកូន ដោយខ្លាចគេគ្មានសុភមង្គលបន្ទាប់ពីរៀបការរួច ខ្លាចអ្នកដទៃមិនល្អធ្វើឲ្យកូនគ្រាំចិត្ត ខ្លាចកូនត្រូវបានគេធ្វើបាប។ល។ ទាំងនេះជាមូលហេតុធំរបស់អ្នកដែលជាម្ដាយរើសកូនប្រសាដោយខ្លួនគាត់ផ្ទាល់។ តាមការពិតទៅ ម្ដាយក្មេករើសកូនប្រសា វាជារឿងល្អម្យ៉ាង ព្រោះហេតុផលចង់ឲ្យកូនបានសុខប៉ុណ្ណោះ។ យ៉ាងណាក្ដី ក្រៅពីបំណងប្រាថ្នាឲ្យកូនមានសុភមង្គលពិតប្រាកដ នៅមានម្ដាយក្មេកបែបយាយផាន់ផងដែរនាបច្ចុប្បន្ននេះ។ ម្ដាយក្មេកខ្លះរើសកូនប្រសាចង់បានអ្នកមានសម្បត្តិស្ដុកស្ដម្ភ ឬមានអំណាចកិត្តិយស ទើបគេអាចក្លាយជាកូនប្រសារបស់គាត់បាន។ ម្ដាយក្មេកបែបនេះ មិនខ្វល់ខ្វាយថាកូនប្រសារជាមនុស្សបែបណាឡើយ សំខាន់គឺមានទ្រព្យដែលអាចជួយឲ្យគាត់ស្រណុកស្រួល និងមានមុខមាត់ក្នុងសង្គម។ រឿងដែលយើងឧស្សាហ៍ជួបប្រទះគឺថា ការគិត ការមើលឃើញ និងការជ្រើសរើសរបស់មនុស្សចាស់ មិនមែនសុទ្ធតែផ្ដល់ក្ដីសុខឲ្យក្មេងៗនោះទេ។...
ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី គឺ​ជា​វិញ្ញាសា​ស្មុគស្មាញ​មួយ ជាពិសេស​កាន់​តែ​ស្មុគ​ឡើង ​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត​ជា​សាកល​កំពុង​ត្របាក់​លេប​សេដ្ឋកិច្ច​ពិភពលោក។ ​សហគ្រិន​ម្នាក់ៗ​ មាន​អារម្មណ៍​​ដូចជា​ ចុង​បញ្ចប់​នៃ​ពិភពលោក ​នៅ​ពេល​ដែល​ពួកគេ​កំពុង​បរាជ័យ ។ ​ប៉ុន្តែ​បើ​ងាក​​ត្រលប់​មក​មើល​អតីតកាល​វិញ​ គឺ​ពោរពេញ​ទៅ​ដោយ​សហគ្រិន ​អ្នក​នយោបាយ ​និង​អ្នក​ច្នៃប្រឌិត ​ដែល​ឆ្លៀត​ឱកាស​ទទួល​បាន​ជោគជ័យ ​ក្នុង​ពេល​ពិភពលោក​ជួប​វិបត្តិ​ទៅ​វិញ។ ​ អ្នកណា​ខ្លះ? ១. Coco Chanel “ភាព​ជោគជ័យ​អាច​សម្រេច​ឡើង ខណៈ​ពេល​ដែល​គ្រប់គ្នា​គិត​ថា បរាជ័យ​​ជៀស​មិន​រួច ”។ កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​ពេល​ខ្លះ​ពួកគេ​ភ័យ​ហើយ​មិន​ធ្វើ វា​ជា​ឱកាស​របស់​យើង។ ចូរ​ឈរ​ឲ្យ​មាំ​សម្លឹង​ទៅ​គោលដៅ​របស់​យើង។ ​សំខាន់​ហើយ ​ដែល​គ្រប់គ្នា​​ត្រូវ​វិភាគ​​មើល​ឱ្យ​ច្បាស់​​ពី​ហានិភ័យ​នៃ​គម្រោង​​អាជីវកម្ម​ ​ប៉ុន្តែ​បើ​យើង​ជឿជាក់​ថា​យើង​មាន​អ្វី​ពិសេស ​សូម​ផ្ដោត​លើ​ជោគជ័យ​ដែល​មាន​សក្ដានុពល​ ជា​ជាងខ្លាច​បរាជ័យ។ ២. Thomas A Edison “ ខ្ញុំ​មិន​បាន​បរាជ័យ​ទេ គ្រាន់​តែ​ខ្ញុំ​បាន​រក​ឃើញ​វិធី ១០០០០យ៉ាង​ដែល​មិន​ដំណើរការ”។ មិន​មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​ទេ ប្រសិន​បើ​យើង​ទទួល​បាន​ជោគជ័យ​ភ្លាមៗ​​ តើ​យើង​បាន​រៀន​អ្វីកើត? រាល់​​បរាជ័យ​មិន​ថា​ធំ​ឬ​តូច ជា​មេរៀន​ហើយ​ត្រូវ​ប្រាកដ​ថា គ្រប់គ្នា​​រៀន​ពី​វា។ ៣. Elon...
ថ្មីៗនេះ តារាសម្ដែងស្រី Wawwa Nicha (วาววา ณิชารีย์) កំពុងតែត្រូវមហាជនចាប់អារម្មណ៍ផង និងស្អប់ផង តាមរយៈការសម្ដែងជាតួ នីម ក្នុងរឿង រយល្បិចមាយា(ร้อยเล่ห์มารยา)។ ការសម្តែង​ជាតួ​ប្អូនស្រីដ៏ពិសពុល​តា​មឈ្នានីសជីវិតបងស្រីដ៏​ល្អ សម្តែង​ដោយ​ Bella បាន​ធ្វើឱ្យ​ Wawwa Nicha មើល​ទៅ​ពិតជាមនុស្ស​អាក្រក់​គួរឱ្យស្អប់​យ៉ាង​ខ្លាំង។ តែអ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ នៅពីក្រោយ​របាំង​មុខពិសពុល​ក្នុង​រឿង Wawwa Nicha ជាតារា​មួយរូប​ដែល​មានការតស៊ូ​យ៉ាង​ខ្លាំង​ក្នុងឆាកជីវិត​ដើម្បីយកឈ្នះការលំបាក​រហូតក្លាយជាតារាល្បីឈ្មោះ​មួយរូប​។ ជីវិតរបស់ Wawwa Nicha បានផ្លាស់ប្ដូរទាំងស្រុង ក្រោយពីកើតហេតុការណ៍ស្លុតចិត្ត ម្ដាយត្រូវគេតាម​បាញ់រហូត​ក្លាយ​ជាជន​ពិការ​តាំង​ពី​នាង​នៅ​ជាក្មេងស្រីអាយុ១៥ ឆ្នាំ​។ នាងជានារីម្នាក់រឹងមាំ ហ៊ានក្រោកតស៊ូជាមួយជិវិត រកស៊ីចិញ្ចឹមបងប្អូនទាំងពីតូចមកម្លេះ។ Wawwa Nicha បាននិយាយពីជីវិតមុនចូលសិល្បៈទាំងមិននឹកស្មានថាបានប្រឡូកឡើយ ព្រោះកាលពីនៅក្មេងតូច នាងជាក្មេងក្រីក្រម្នាក់រស់នៅជាមួយម្ដាយ។ ឪពុកនាងមានប្រពន្ធថ្មី...
មនុស្សជាច្រើនបានគិតខុសថា ការវិនិយោគនីមួយៗ ត្រូវការប្រាក់ច្រើន ចាប់ពីពាន់ដុល្លារឡើង។ មិនមែនជាការពិតនោះទេ។ មនុស្សជាច្រើនរួចហើយ ចាប់ផ្តើមវិនិយោគលៃត្រឹមតែ ៥០ ដុល្លារក្នុងមួយខែ ហើយ​ពួកគេទទួលបានលទ្ធផល​លើសពីអ្វី ដែលយើងដឹង។ មានវិធីជាមួយចំនួន​ដែលយើង​អាចចាប់ផ្តើមវិនិយោគដោយប្រើប្រាក់តិចតួចបាន។ ជា​មួយ​នឹង​ទីផ្សារ​លើ​អ៊ិន​ធរ​ណិត ក៏ដូចជាតិចណូឡូជីជាច្រើនប្រភេទនាពេលបច្ចុប្បន្ន ជួយ​ឱ្យ​គ្រប់គ្នា​​មាន​ភាព​ងាយ​ស្រួល​ជាងជំនាន់​មុនក្នុងការកសាងទ្រព្យសម្បត្តិ ។ ដំបូងបង្អស់ គ្រប់គ្នា ត្រូវ​ការបង្កើតទម្លាប់ល្អ ​ក្នុងការលះបង់ប្រាក់ជារៀងរាល់ខែដើម្បីវិនិយោគ។ ថ្ងៃនេះ សូមបង្ហាញនូវគន្លឹះទាំង៦យ៉ាងដើម្បីបណ្ដាក់ទុនបានទោះមានលុយតិចបំផុត៖ ១. ​វិធី​សាស្រ្ត​​ធ្វើ​នំ​គ្មាន​ម្សៅ សន្សំប្រាក់ជារៀងរាល់សប្ដាហ៍ ដោយចាប់ផ្ដើមពី១០ដុល្លារ តាមរយៈធនាគារ។ ​ស្តាប់ទៅហាក់ដូចជាតិចណាស់មែនទេ? ប៉ុន្តែបើទម្លាប់បានមែន​ នោះប្រាក់នឹងកើនឡើងបន្តបន្ទាប់។ ធនាគារ​នឹង​ផ្ដល់នូវការប្រាក់ជារៀងរាល់ខែទៀត។ ក្រៅពីនេះ ក៏​អាច​សាកល្បង​​គម្រោង​សន្សំពី​ប្រាក់​បៀវត្តន៍ក៏បាន។ គម្រោងនេះ​មាន​នៅឯធនាគារជាច្រើន​រួចមកហើយ គឺ​ការ​ព្រមព្រៀង​ដក​ប្រាក់​បៀ​វត្តន៍​ប្រ​ចាំ​ខែ ១% ជានិច្ចដើម្បី​សន្សំ និង​បង្កើន​វា​បន្តិច​ម្តងៗ។​ ធ្វើដូច្នេះ ជារៀងរាល់ឆ្នាំយើងនឹងមាន​ប្រាក់បម្រុងទុកខ្លះសម្រាប់ការបណ្តាក់ទុនផ្សេងៗ។ ២. វិនិយោគលើអចលនទ្រព្យ មិនចាំបាច់ក្លាយជាម្ចាស់វាទេ បើយើងមិនមាន​លុយច្រើន។ វិធីមួយ​សាមញ្ញគឺយកលុយតិចតួចរបស់យើងទៅ​វិនិយោគក្នុងការអភិវឌ្ឍន៍អចលនទ្រព្យលើការទិញដី ​ឬផ្ទះចូលគ្នាជាក្រុម។ ប្រសិនបើយើង​រកបានសហម្ចាស់ដែលមាន​ចរិតនិងគំនិត ស្រដៀងគ្នា...
- Advertisement -