Thứ Hai, Tháng Mười Hai 6, 2021
រូបរាងរបស់ស្រ្តីទូទៅ ពុំមែនសុទ្ធតែមានភាពសមសួន ដូចអ្នកសម្តែង ឬតារាបង្ហាញម៉ូដនោះទេ។ ហេតុនេះហើយអ្នកត្រូវតែតុបតែងខ្លួន យ៉ាងណាឲ្យសមនឹង រូបរាងរបស់ខ្លួនអ្នក និងមើលទៅមានភាពស្រស់ស្អាត ទាក់ភ្នែកអ្នកដែលបានឃើញ ក៏ដូចជាអ្នកបានជួប។ ជាពិសេស អ្នកត្រូវចេះតែងខ្លួន ទៅតាមវិថីប្លែកៗពីគ្នា ទៅតាមរូបរាងរបស់ខ្លួនឯង។ វីធីក្នុងការតុបតែខ្លួន ឲ្យបានសមសួនតាមរូបរាង មានដូជខាងក្រោម ៖ ១. ប្រសិនក របស់អ្នកធំ មានសាច់ច្រើន ឬខ្លី អ្នកគួរជ្រើសអាវណា ដែលមានរាងកជាអក្សរ V ។ ២. ប្រសិនបើ ក របស់អ្នកវែងអ្នកគួរតែពាក់អាវក អណ្តើក កមូល កជ្រុង ឬកត្រង់ទើបសម នឹងអ្នក។ ៣. សម្រាប់អ្នកដែលមានស្មាខ្លី ឬស្មាក្រាស់ គួរពាក់អាវដៃខ្លី។ ហើយអ្នកគួរជៀសវាងពាក់អាវ ខ្សែមួយ។ ៤. សម្រាប់អ្នកដែលមានស្មាវែងស្អាត...
ចំណុចដែលឪពុកម្តាយមិនគួរនិយាយពេលប្រដៅកូនចៅ៖ ប្រៀបធៀបកូនជាមួយអ្នកដទៃ យើងបានមើលឃើញស្ថានការណ៍បែបនេះនៅក្នុងបរិបទគ្រួសារមួយចំនួន។ ដោយឡែក ពាក្យសំដីទាំងនេះតែងតែពាំនាំមកនូវការបាក់ទឹកចិត្តសម្រាប់កូនៗសម្រាប់ពេលបច្ចុប្បន្ន និងអនាគតផងដែរ។ ជាក់ស្តែង គោលបំណងក្នុងការនិយាយបែប សម្រាប់ឪពុកម្តាយមួយចំនួនគឺដើម្បីចង់ឲ្យកូនចាប់ផ្តើមយកអ្នកបុគ្គលណាមួយជាគំរូ។ តាមពិតទៅ ការប្រើប្រាស់ពាក្យសំដីបែបនេះ មិនត្រឹមតែបង្ហាញចេញនូវការវាយតម្លៃទាបចំពោះកូននោះទេ ថែមទាំងអាចបង្កឲ្យមានជំងឺបាក់ទឹកចិត្តទៀតផង។ អ្វីដែលឪពុកម្តាយគួរធ្វើគឺលើទឹកចិត្តកូន និងផ្តល់ដំបូន្មានល្អៗទៅតាមលទ្ឋភាព និងការយល់ដឹងប្រកបដោយវិចាណញ្ញាណ។ ការស្តីបន្ទោសកូននៅមុខអ្នកដទៃ ការប្រៀនប្រដៅកូនចៅគឺជាអំពើមួយដ៏ត្រឹមត្រូវដើម្បីងតម្រង់ទិសទៅកាន់អនាគតត្រចះត្រចង់។ ផ្ទុយមកវិញ បើសិនជាការស្តីប្រដៅនោះមានដំណើរការខុសប្រក្រតី នោះអាចនឹងបង្កមហន្តរាយដល់កូនៗ ។ កិច្ចការដ៏ត្រឹមត្រូវគឺ អ្នកអាចស្តីប្រដៅនៅពេលដែលភ្ញៀវទាំងអស់ត្រឡប់ទៅវិញ។ បន្ទាប់មក អ្នកអាចប្រៀនប្រដៅកូនចៅទៅតាមការអប់រំប្រកបដោយគតិបណ្ឌិត និងប្រាប់អំពីចំណុចដែលគួរកែប្រែដើម្បីបំពេញចំណុចខ្វះខាត។ ការដាក់វិន័យដែលគ្មានហេតុផល ការដាក់កំហិត ឬវិន័យអ្វីមួយទៅកាន់កូនចៅ ចាំបាច់ត្រូវតែមានហេតុផលដែលបញ្ជាក់ថា កិច្ចការដែលអ្នកកំពុងធ្វើគឺអាចជួយដល់ពួកគេ និងអនាគតរបស់ពួកគេបាន។ ឧទាហរណ៍ ការញ៉ាំបន្លែគឺពិត ជាពិបាកសម្រាប់ក្មេងតូច និងមនុស្សធំមួយចំនួនផងដែរ។ ដូច្នេះ ការពន្យល់ប្រាប់អំពីផលវិជ្ជមាន និងអវិជ្ជមានទៅកាន់ពួកនៃការបរិភោគបន្លែគឺពិតជាភារកិច្ចដែលមិនអាចកាត់ថ្លៃបាន។ ប្រើពាក្យអសុរោះទៅកាន់កូនចៅ ការប្រើប្រាស់ពាក្យសំដីគឺពិតជាសំខាន់ខ្លាំងណាស់។ ការប្រើប្រាស់ដែលត្រឹមត្រូវគឺនាំទៅកាន់ជីវិតដែលវិជ្ជមាន ហើយការប្រើប្រាស់ខុសគឺនាំទៅកាន់មហន្តរាយ។ ដូច្នេះ ការប្រើពាក្យដែលពុំគប្បីទៅកាន់កូនចៅ (ជេរ) គឺបង្ហាញចេះនូវបុគ្គលិកលក្ខណៈដែលពោពេញទៅដោយភាពអវិជ្ជា...
អត្ថបទនេះ​សម្រាប់ជំនួយ​អ្នកដែលមាន​ប្រាក់ចំណូលតិច មានបន្ទុកដែលត្រូវរ៉ាប់រងច្រើន ហើយ​មិនដឹង​ធ្វើយ៉ាងណាទើបអាចចាយលុយគ្រប់ ធ្វើយ៉ាងណាទើបអាចសល់លុយនឹងគេ! ដំបូង រៀនបង្ខំខ្លួនឯងឲ្យទម្លាប់សន្សំ សន្សំ ១០% ឬ ២០% នៃប្រាក់ខែជារៀងរាល់ខែ លុយប្រាកដណាស់នឹងសល់។ យើង​ប្រហែលធ្លាប់បានដឹងរឿងនេះ ជាច្រើនដងរួចមកហើយ ប៉ុន្តែមិនទាន់បានអនុវត្ត។ តាមពិត​វាមានប្រយោជន៍មែន!​ ជនជាតិចិន​ និយម​ធ្វើការ​សន្សំទុកទោះមាន​លុយតិចកម្រិតណា ក៏ពួកគេមិនចាយឲ្យអស់ដែរ។ នេះជាវិធី! ដើម្បីឱ្យមានតុល្យភាពហិរញ្ញវត្ថុ យើង​ត្រូវគិតគូរសន្សំប្រាក់ពីពេលនេះទៅ មិនមែនចាំទាល់តែចាយសល់ទើបទុកដាក់លុយក្រោយទេ។ ប្រសិនបើមិនបានសន្សំអ្វីទេ អ្នកនឹងគ្មានអ្វីឡើយនៅថ្ងៃអនាគត។ មានអ្វីមួយប្រសើរជាងគ្មានអ្វីទាំងអស់មែនទេ? ចុះបើសិនយើង​គ្មានសមត្ថភាពសន្សំប្រាក់ ឬមានចេតនាខ្ជិលសន្សំតែម្ដង? តើគួរធ្វើយ៉ាងណា? សូមគិតគិតឡើងវិញនូវគោលបំណងជីវិត​ ថាតើខ្លួនចង់បានអ្វីនៅថ្ងៃខាងមុខ នោះ​នឹងជួយជំរុញឱ្យយើងមានកម្លាំងចិត្តសន្សំប្រាក់បានមិនខាន​។ ទីពីរ រៀបចំផែនការថវិកាចំណាយ ការចំណាយដែលពុំមានផែនការថវិកាត្រឹមត្រូវ នឹងធ្វើឲ្យខ្ទង់ចំណាយកើនឡើងច្រើនជាងខ្ទង់ង់ចំណូល។ ដូច្នេះគ្រប់គ្នាមាន​ភារកិច្ច រៀបចំផែនការចាយវាយ ឲ្យបានត្រឹមត្រូវតាមវិធីខ្លះៗដូចខាងក្រោម៖ ·       ប្រាក់សម្រាប់ម្ហូបអាហារប្រចាំខែ ·       ប្រាក់សម្រាប់សិក្សារបស់កូនៗ ឬផ្ទាល់ខ្លួន ·       ប្រាក់សម្រាប់បង់រំលោះអចលនទ្រព្យផ្សេងៗ ·       ប្រាក់សម្រាប់ដំណើរកម្សាន្ត ·       ប្រាក់សម្រាប់សុខភាព ·       ប្រាក់សម្រាប់ការចំណាយផ្សេងៗ ប្រសិនបើគ្រប់គ្នាអនុវត្តទៅតាមផែនការ នោះមិនងាយ​ជួបបញ្ហាលើការចំណាយឡើយ។ សូមចងចាំថាដំបូន្មានហិរញ្ញវត្ថុខាងលើមានប្រសិទ្ធភាព លុះត្រាណាតែយើង​ខ្លួនឯង​ដែល​ប្ដេជ្ញាចិត្តដើម្បីអនុវត្តប៉ុណ្ណោះ៕  
ថ្មីៗនេះ តារាសម្ដែងស្រី Wawwa Nicha (วาววา ณิชารีย์) កំពុងតែត្រូវមហាជនចាប់អារម្មណ៍ផង និងស្អប់ផង តាមរយៈការសម្ដែងជាតួ នីម ក្នុងរឿង រយល្បិចមាយា(ร้อยเล่ห์มารยา)។ ការសម្តែង​ជាតួ​ប្អូនស្រីដ៏ពិសពុល​តា​មឈ្នានីសជីវិតបងស្រីដ៏​ល្អ សម្តែង​ដោយ​ Bella បាន​ធ្វើឱ្យ​ Wawwa Nicha មើល​ទៅ​ពិតជាមនុស្ស​អាក្រក់​គួរឱ្យស្អប់​យ៉ាង​ខ្លាំង។ តែអ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ នៅពីក្រោយ​របាំង​មុខពិសពុល​ក្នុង​រឿង Wawwa Nicha ជាតារា​មួយរូប​ដែល​មានការតស៊ូ​យ៉ាង​ខ្លាំង​ក្នុងឆាកជីវិត​ដើម្បីយកឈ្នះការលំបាក​រហូតក្លាយជាតារាល្បីឈ្មោះ​មួយរូប​។ ជីវិតរបស់ Wawwa Nicha បានផ្លាស់ប្ដូរទាំងស្រុង ក្រោយពីកើតហេតុការណ៍ស្លុតចិត្ត ម្ដាយត្រូវគេតាម​បាញ់រហូត​ក្លាយ​ជាជន​ពិការ​តាំង​ពី​នាង​នៅ​ជាក្មេងស្រីអាយុ១៥ ឆ្នាំ​។ នាងជានារីម្នាក់រឹងមាំ ហ៊ានក្រោកតស៊ូជាមួយជិវិត រកស៊ីចិញ្ចឹមបងប្អូនទាំងពីតូចមកម្លេះ។ Wawwa Nicha បាននិយាយពីជីវិតមុនចូលសិល្បៈទាំងមិននឹកស្មានថាបានប្រឡូកឡើយ ព្រោះកាលពីនៅក្មេងតូច នាងជាក្មេងក្រីក្រម្នាក់រស់នៅជាមួយម្ដាយ។ ឪពុកនាងមានប្រពន្ធថ្មី...
នៅពេលដែលអ្នករិះគន់នរណាម្នាក់ គឺមិនបានឆ្លុះបញ្ចាំងអំពីអត្តចរិតរបស់អ្នកដែលគេរិះគន់នោះទេ គឺឆ្លុះបញ្ចាំងអំពីអ្នកដែលរិះគន់គេទៅវិញទេ ពីព្រោះថាការរិះគន់គឺជាការនិយាយអាក្រក់។ ការនិយាយអាក្រក់កើតមកពីការការគិតអាក្រក់ ហើយការគិតអាក្រក់កើតពីនិស្ស័យអាក្រក់។ នៅពេលដែលរិះគន់អ្នកដទៃ មានន័យថាអ្នកកំពុងបង្កើតសត្រូវជាមួយអ្នកដទៃ ព្រោះអ្នកបាន​ធ្វើឱ្យគេខឹង។​ អ្នកនិយាយអំពីចំណុចអាក្រក់របស់គេ អ្នកដាល់ចំដំបៅដែលគេកំពុងឈឺស្រាប់។ អ្នកធ្វើឱ្យគេខឹង ហើយគេក៏ស្វែងរកចំណុចអាក្រក់រិះគន់អ្នកវិញដែរ នោះអ្នកក៏មានចំណុចអាក្រក់ដែរ មិនមែនមានតែគេនោះទេ។ ការរិះគន់គឺជាការបង្កើតភាពស្មុគស្មាញដល់ខួរក្បាលខ្លួនឯង គឺអ្នកបានយកចំណុបអាក្រក់មក​ដាក់​ក្នុងខួរក្បាលខ្លួនឯង ធ្វើឱ្យចិត្តសៅហ្មងតឹងតែង អាប់អួរមិនស្រស់ថ្លាឡើយ។ កាលណាអ្នករិះគន់គេមានន័យថា អ្នកកំពុងបង្កើតសត្រូវធ្វើឱ្យមានបញ្ហាដល់ខ្លួនឯង។ ជាទូទៅអ្នកដែលបានតែខាងរិះគន់គេ គឺជាមនុស្សដែលបានតែនិយាយមិនពូកែធ្វើ គ្មានសមត្ថ​ភាព​ គ្មានគំនិត គ្មានបញ្ញា។ ចំណែកអ្នកដែលមានសមត្ថភាព និងមានប្រាជ្ញាពិតប្រាកដគេមិនងាយ​រិះគន់​អ្នកដទៃទេ។ បើអ្នកដទៃធ្វើខុស គេនឹងកែលម្អដោយប្រើពាក្យសម្តីលើកទឹកចិត្ត។ អ្នកដែលពូកែរិះគន់គេបានត្រឹមតែគេស្អប់ ហើយអ្នកដែលកែលម្អត្រូវបានគេគោរព។ អ្នកពូកែរិះគន់​ជាមនុស្សខ្សត់ញាតិ ខ្សត់មិត្តភក្តិ ខ្សត់អ្នករាប់អាន។ ហើយមនុស្សដែលប្រើពាក្យសម្តីពីរោះ​ពិសា​ក្នុងន័យកែលម្អតែងតែសម្បូរទៅដោយញាតិ មិត្តភក្តិ ស្រលាញ់រាប់អាន។​ អ្នករិះគន់សម្បូរមនុស្សស្អប់ អ្នកកែលម្អសម្បូរមនុស្សស្រលាញ់។     ពាក្យរិះគន់ដ៏ល្អ គឺត្រូវចេញពីអ្នករិះគន់ដែលមានគំនិតសមហេតុផល ម្យ៉ាងវិញទៀតត្រូវរិះគន់ដើម្បីស្ថាបនាគាំទ្រឱ្យទទួលជោគជ័យ៕
Bagua ឬយ័ន្ត ៨ ទិស មានប្រភពមកពីតៃវ៉ាន់ ជាហុងស៊ុយថាមពលវិជ្ជមានសម្រាប់តាំងក្នុងគេហដ្ឋាន ការិយាល័យ និងសួនច្បារ ដើម្បីលើករាសី។ គេរមែងប្រើ Bagua សម្រាប់លើករាសីដល់គេហដ្ឋាន ឬកន្លែងការងារដើម្បីកាត់គ្រោះ ឬឆុង នៅទិសណាមួយដែលម្ចាស់មិនត្រូវធាតុជាមួយ។ ក្នុងជំនឿរបស់តៃវ៉ាន់ និងចិនបុរាណ កាលណាតែរស់នៅមិនសុុខសប្បាយ ឬការងារមិនចម្រុងចម្រើន​ គេតែងប្រើយ័ន្តនេះជាជំនួយចក្រាជានិច្ច។ ទោះយ៉ាងនោះក្ដី យ័ន្តនេះពុំមែនសម្រាប់តែកាត់គ្រោះឡើយ។ ចំពោះនរណាដែលគ្មានគ្រោះ​ឬឆុង គេអាចប្រើវាដើម្បីលើកហុងស៊ុយឲ្យត្រដែតត្រដឹមទៅតាមទិសដែលគេចង់បាន។ រីឯទិសទាំង ៨ នៃ Bagua តំណាងឲ្យធាតុទាំង ៨ រួមទាំងហុងស៊ុងផងនោះមាន៖ ទិសខាងត្បូង តំណាង ឋានសួគ៌ លើកហុងស៊ុយសុខភាពល្អនិងសុភមង្គលគ្រួសារ ទិសខាងលិច តំណាង ទឹក លើកហុងស៊ុយទ្រព្យសម្បត្តិនិងភាពបរិបូរណ៍ ទិសខាងជើង តំណាង ផែនដី លើកហុងស៊ុយកិត្តិនាមនិងកេរ្តិ៍ឈ្មោះរន្ទឺ ទិសខាងកើត តំណាង ភ្លើង លើកហុងស៊ុយស្នេហាផ្អែមល្ហែមនិងអាពាហ៍ពិពាហ៍ ទិសឦសាន...
មនុស្សគ្រប់រូប នៅលើលោកនេះអ្នកណាក៏ត្រូវតែមានគូ ហើយច្បាស់ណាស់ពួកយើងក៏ត្រូវតែរៀបការផងដែរ ព្រោះនេះ​វា​ក៏ជាក្តីប្រាថ្នាមួយរបស់បុគ្គលខ្លួនឯង និងគ្រួសារ ឬឪពុកម្តាយរបស់ពួកគេរៀងៗខ្លួនផងដែរ ។ តែថារឿងសំខាន់​បំផុត​នោះ ពេលណាយើងគួររៀបការ ? ពីព្រោះថាក្រោយរៀបការហើយ យើងនឹងត្រូវរស់នៅជាមួយគ្នាពេញមួយជីវិត។ ដូចនេះ មុនពេលអ្នក​សំរេច​ចិត្តរៀបការ​អ្នកត្រូវមានរឿងទាំង ២យ៉ាងនេះសិន៖ ស្ថេរភាពហិរញ្ញវត្ថុ ហិរញ្ញវត្ថុ គឺជារឿងសំខាន់កាលណា អ្នកមានវាគ្រប់គ្រាន់នោះអ្នកនឹងមិនសូវខ្វល់ខ្វាយចិត្តច្រើននោះទេ ព្រោះអ្នក​អាច​ចំណាយ​ពេលនៅជាមួយដៃគូអ្នកក្រោយរៀបការ សម្រាកបានខ្លះ មុននឹងកាន់ដៃគ្នា​បន្តដើរលើវិថីជីវិតនេះ​ជាមួយគ្នា​តទៅទៀតដោយសុភមង្គល។ មានប្រភពចំណូលច្បាស់លាស់ ប្រភពចំណូលគឺជារឿងកាន់តែសំខាន់ ព្រោះថាហិរញ្ញវត្ថុ វាក៏អាចថយចុះបើយើងចំណាយវាច្រើន ហើយគ្មាន​ប្រភព​ចំណូលមកវិញនោះទេ ។ ដូចនេះមុនរៀបការអ្នកគួប្បីត្រូវមានការងារច្បាលាស់ផងដែរ ។  ដូចនេះមុនពេលអ្នក​សំរេចចិត្តចង់រៀបការអ្នកគួរតែមានរឿង ២យ៉ាងនេះសិន ព្រោះនេះជាមូលដ្ឋានមួយនៃការ​អាចអោយយើងអាចមានក្តីសុខសុភមង្គល ព្រមទាំងអាចនៅជាមួយគ្នាក្រោយរៀបការបាន៕
Oprah Winfrey ជាកូនកាត់អាមេរិកអាហ្វ្រិក ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅសតវត្សរ៍ទី ២០។ យោង​តាម​ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់នាងមានចំនួន ២,៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០០៩។ នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ជោគ​ជ័យ និងជាស្រ្តីចិត្តធម៌ ដែលមាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​​លោក​។ សម្លឹង​មើលជោគជ័យនៅថ្ងៃនេះ តាមពិត Oprah Winfrey បានឆ្លងកាត់ភាពវេទនាជូរចត់ជាច្រើនក្នុងជីវិត។ កាលពី​នៅក្មេង នាងមិនត្រឹមតែរស់នៅយ៉ាងលំបាកក្នុងភាពក្រីក្រទេ តែនាងក៏ត្រូវគេរំលោភ​បំពានផ្លូវភេទថែមទៀត។ Oprah Winfrey កើតនៅរដ្ឋមីស៊ីស៊ីពី នៅឆ្នាំ ១៩៥៨។ បន្ទាប់ពីការ​លែងលះគ្នារបស់ឪពុកម្តាយ នាងត្រូវ​បាន​បញ្ជូន​ទៅ​រស់​នៅ​ជាមួយ​ជីដូន​ជីតា​របស់​នាង ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​។ អ្នក​ខ្លះ​និយាយ​ថា​នាង​ធ្លាប់​ស្លៀក​រ៉ូប​ធ្វើ​ពី​បាវ​ដំឡូង​ថែម​ទៀត។​ នាង​បាន​ជួប​ជុំ​ជា​មួយ​ម្តាយ​នៅ​អាយុ ៦ ឆ្នាំ រួច​បាន​ផ្លាស់​ទៅ​ក្រុង Milwaukee រដ្ឋ Wis​consin។ ម្តាយ​​របស់​នាងបានចំណាយពេលពេញមួយថ្ងៃ​ដើម្បី​ធ្វើការ​ជា​​ស្ត្រី​បម្រើតាម​ផ្ទះ ហើយ​គ្មាន​ពេល​មើល​ថែ​នាងទេ។នាង​បាននិយាយ​ទាំង​ឈឺចាប់​ថា​នៅពេល​នាង​មាន​អាយុ...
ជីវិត​មនុស្ស​តែងតែ ឡើងចុះ ដូច្នេះ​ហើយ​ការ​ដេក​រង់ចាំ​ជ័យ​ជម្នះ​ធំ​ជា​រឿង​ល្ងង់ខ្លៅ​មួយ ព្រោះថា តាម​ផ្លូវ​យើង​បាន​មើល​រំលងជ័យ​ជម្នះ​តូចៗ​ជាច្រើន។ រៀន​ចំណាយ​ពេល​អបអរការ​ឈ្នះតូចៗក្នុងជីវិត​នាំមកនូវសុភមង្គលនិង​សុទិដ្ឋិនិយម តាមរយៈការបង្អង់បន្តិច​មក​ពិនិត្យមើលអ្វីៗ ក្នុងបញ្ជីការងារប្រចាំខែ ប្រចាំឆ្នាំ ដែល​យើង​ធ្វើបាន ដូចជា៖ សំអាត សំអាត​ចោល​អ៊ីម៉េលចាស់ៗ តុ កៅអី ទូសៀវភៅ​បន្ទប់គេង បន្ទប់​ធ្វើការ​ សំអាត​ឯកសារ សម្រេច​ថា​អូខេ​ឬមិនអូខេលើការស្នើសុំនានា ការងារ​ដែល​ទុកចោលពន្យា ត្រូវ​បាន​ធ្វើ​សំអាត​ នោះ​ហើយ ជោគជ័យ! ធ្វើ​ឲ្យ​បច្ចុប្បន្នភាព​គ្មាន​មន្ទិល គ្មាននរណាម្នាក់ក្លាយជាសហគ្រិនពេញលេញទេប្រសិនគេនៅមាន​ភាព​រារែក ឬ​មាន​មន្ទិល ឬ​ជាប់​បំណុល​នៃ​ការសម្រេចចិត្ត​ជា​ច្រើន​ប្រតោង​ជាប់​ក ព្យួរ​ជាប់​ខួរក្បាល និង​ទាញ​ពន្យឺត​ដំណើរ​ឆ្ពោះ​ទៅ​មុខរបស់ជីវិត។ សម្រេចចិត្ត​ឲ្យ​ហើយ សកម្មភាព​ណា​ខ្លះ​ត្រូវ​បិទ​ចោល ណាខ្លះ​ត្រូវ​ចាប់ផ្ដើម ។​ ក្រុមហ៊ុន​ណាខ្លះ​ត្រូវ​បិទទ្វារ ណាខ្លះ​ចាប់ផ្ដើម​ថ្មី នេះ​ជា​ជោគជ័យ ប្រសិន​គ្រាន់តែ​សម្រេចចិត្ត បាន​ដាច់ស្រេច។ ធ្វើ​ឲ្យ​ថ្ងៃនីមួយៗមានតែការ​ពេញចិត្ត ត្រូវ​កំណត់​គោលដៅ​ដែល​ត្រូវ​សំអាត​ឲ្យ​ចប់​ថ្ងៃ​នេះ ​ហើយ​មាន​អារម្មណ៍​ថា​នឹង​ពេញចិត្ត​ចំពោះ​ការ​ដែល​យើង​អាច​ធ្វើបាន ។​ ការរស់នៅ​ប្រចាំថ្ងៃ​ដែល​មាន​តែ​ការ​ពេញចិត្ត នាំ​ មក​នូវ​ជីវិត ដ៏​ល្អ​មួយ។​ ដើរលេងឬ...
រយៈពេលពីរឆ្នាំហើយ ចាប់តាំងពីកុមារា សាលិក ដែលអាចនិយាយបាន ១៦ ភាសា ទទួលបានការជួយយ៉ាងច្រើន​​​ពី​មនុស្សជាច្រើន តាមរយៈវីដេអូខ្លីមួយ។ កាលពីគាត់មានអាយុ ១៤ ឆ្នាំ សាលិកបានលក់វត្ថុអនុស្សាវរីយ៍​នៅតាម​តបន់​ប្រសាទ និង តាមដងវិថី​នានា​​ក្នុងខេត្តសៀមរាបបរទេសកម្ពុជា។ ជាកន្លែងដែលគាត់ត្រូវ​ដាក់រទេះដាក់​លក់​អីវ៉ាន់វត្ថុ​អនុស្សាវរីយ៍​ដល់ភ្ញៀវ​ទេសចរ​ដើម្បី​​ជួយដល់ឪពុកម្តាយ​របស់​គាត់​។ ផ្ទះរបស់សាលិក គឺនៅជិត និងប្រាសាទអង្គរវត្ត ហើយគាត់មានពេលវេលាទៅសាលារៀនកន្លះថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែគាត់​ចូលចិត្ត​រៀន ហើយសុបិនចង់បន្តការសិក្សារបស់គាត់នៅឯបរទេសនៅដើម្បីដោះស្រាយជីវភាពក្រីក្រ​​ និងបំណុល។ វាជារឿងមិនអាចទៅរួចទេដែលវាហាក់ដូចជានៅឆ្នាំ ២០១៨ ក្មេងជំទង់នេះបានប្តូរទៅរៀននៅ​វិទ្យាល័យមួយនៅ​ប្រទេស​​ចិនកាលពីឆ្នាំមុន ដែលគាត់ជាជនជាតិខ្មែរតែម្នាក់គត់នៅសាលាភាសាចិនក្នុងខេត្ត Zhejiang។ សាលិកបាននិយាយថា៖ «នៅពេលខ្ញុំនៅសៀមរាបយើងមិនមានជីវភាពធូរធារទេ។ ខ្ញុំអាចរៀនបានតែ​នៅសាលា​ប៉ុណ្ណោះ។ ហើយបន្ទាប់ពីរៀនខ្ញុំបានជួយម្តាយរបស់ខ្ញុំឱ្យលក់របស់របរ។ ហើយខ្ញុំស្ទើរតែគ្មានពេល​លេងជាមួយ​មិត្តភក្តិ​របស់ខ្ញុំទេ។ សព្វថ្ងៃនេះមានការសិក្សាជាច្រើនទៀត។ បន្ទាប់ពីចូលរៀននៅសាលាខ្ញុំអាចរៀនខ្លួនឯង​បាន អំឡុង​ពេល​ទំនេរ​របស់ខ្ញុំ»៕
- Advertisement -