Thứ Tư, Tháng Mười 27, 2021
ចំណុចដែលឪពុកម្តាយមិនគួរនិយាយពេលប្រដៅកូនចៅ៖ ប្រៀបធៀបកូនជាមួយអ្នកដទៃ យើងបានមើលឃើញស្ថានការណ៍បែបនេះនៅក្នុងបរិបទគ្រួសារមួយចំនួន។ ដោយឡែក ពាក្យសំដីទាំងនេះតែងតែពាំនាំមកនូវការបាក់ទឹកចិត្តសម្រាប់កូនៗសម្រាប់ពេលបច្ចុប្បន្ន និងអនាគតផងដែរ។ ជាក់ស្តែង គោលបំណងក្នុងការនិយាយបែប សម្រាប់ឪពុកម្តាយមួយចំនួនគឺដើម្បីចង់ឲ្យកូនចាប់ផ្តើមយកអ្នកបុគ្គលណាមួយជាគំរូ។ តាមពិតទៅ ការប្រើប្រាស់ពាក្យសំដីបែបនេះ មិនត្រឹមតែបង្ហាញចេញនូវការវាយតម្លៃទាបចំពោះកូននោះទេ ថែមទាំងអាចបង្កឲ្យមានជំងឺបាក់ទឹកចិត្តទៀតផង។ អ្វីដែលឪពុកម្តាយគួរធ្វើគឺលើទឹកចិត្តកូន និងផ្តល់ដំបូន្មានល្អៗទៅតាមលទ្ឋភាព និងការយល់ដឹងប្រកបដោយវិចាណញ្ញាណ។ ការស្តីបន្ទោសកូននៅមុខអ្នកដទៃ ការប្រៀនប្រដៅកូនចៅគឺជាអំពើមួយដ៏ត្រឹមត្រូវដើម្បីងតម្រង់ទិសទៅកាន់អនាគតត្រចះត្រចង់។ ផ្ទុយមកវិញ បើសិនជាការស្តីប្រដៅនោះមានដំណើរការខុសប្រក្រតី នោះអាចនឹងបង្កមហន្តរាយដល់កូនៗ ។ កិច្ចការដ៏ត្រឹមត្រូវគឺ អ្នកអាចស្តីប្រដៅនៅពេលដែលភ្ញៀវទាំងអស់ត្រឡប់ទៅវិញ។ បន្ទាប់មក អ្នកអាចប្រៀនប្រដៅកូនចៅទៅតាមការអប់រំប្រកបដោយគតិបណ្ឌិត និងប្រាប់អំពីចំណុចដែលគួរកែប្រែដើម្បីបំពេញចំណុចខ្វះខាត។ ការដាក់វិន័យដែលគ្មានហេតុផល ការដាក់កំហិត ឬវិន័យអ្វីមួយទៅកាន់កូនចៅ ចាំបាច់ត្រូវតែមានហេតុផលដែលបញ្ជាក់ថា កិច្ចការដែលអ្នកកំពុងធ្វើគឺអាចជួយដល់ពួកគេ និងអនាគតរបស់ពួកគេបាន។ ឧទាហរណ៍ ការញ៉ាំបន្លែគឺពិត ជាពិបាកសម្រាប់ក្មេងតូច និងមនុស្សធំមួយចំនួនផងដែរ។ ដូច្នេះ ការពន្យល់ប្រាប់អំពីផលវិជ្ជមាន និងអវិជ្ជមានទៅកាន់ពួកនៃការបរិភោគបន្លែគឺពិតជាភារកិច្ចដែលមិនអាចកាត់ថ្លៃបាន។ ប្រើពាក្យអសុរោះទៅកាន់កូនចៅ ការប្រើប្រាស់ពាក្យសំដីគឺពិតជាសំខាន់ខ្លាំងណាស់។ ការប្រើប្រាស់ដែលត្រឹមត្រូវគឺនាំទៅកាន់ជីវិតដែលវិជ្ជមាន ហើយការប្រើប្រាស់ខុសគឺនាំទៅកាន់មហន្តរាយ។ ដូច្នេះ ការប្រើពាក្យដែលពុំគប្បីទៅកាន់កូនចៅ (ជេរ) គឺបង្ហាញចេះនូវបុគ្គលិកលក្ខណៈដែលពោពេញទៅដោយភាពអវិជ្ជា...
រូបរាងរបស់ស្រ្តីទូទៅ ពុំមែនសុទ្ធតែមានភាពសមសួន ដូចអ្នកសម្តែង ឬតារាបង្ហាញម៉ូដនោះទេ។ ហេតុនេះហើយអ្នកត្រូវតែតុបតែងខ្លួន យ៉ាងណាឲ្យសមនឹង រូបរាងរបស់ខ្លួនអ្នក និងមើលទៅមានភាពស្រស់ស្អាត ទាក់ភ្នែកអ្នកដែលបានឃើញ ក៏ដូចជាអ្នកបានជួប។ ជាពិសេស អ្នកត្រូវចេះតែងខ្លួន ទៅតាមវិថីប្លែកៗពីគ្នា ទៅតាមរូបរាងរបស់ខ្លួនឯង។ វីធីក្នុងការតុបតែខ្លួន ឲ្យបានសមសួនតាមរូបរាង មានដូជខាងក្រោម ៖ ១. ប្រសិនក របស់អ្នកធំ មានសាច់ច្រើន ឬខ្លី អ្នកគួរជ្រើសអាវណា ដែលមានរាងកជាអក្សរ V ។ ២. ប្រសិនបើ ក របស់អ្នកវែងអ្នកគួរតែពាក់អាវក អណ្តើក កមូល កជ្រុង ឬកត្រង់ទើបសម នឹងអ្នក។ ៣. សម្រាប់អ្នកដែលមានស្មាខ្លី ឬស្មាក្រាស់ គួរពាក់អាវដៃខ្លី។ ហើយអ្នកគួរជៀសវាងពាក់អាវ ខ្សែមួយ។ ៤. សម្រាប់អ្នកដែលមានស្មាវែងស្អាត...
នៅពេលដែលអ្នករិះគន់នរណាម្នាក់ គឺមិនបានឆ្លុះបញ្ចាំងអំពីអត្តចរិតរបស់អ្នកដែលគេរិះគន់នោះទេ គឺឆ្លុះបញ្ចាំងអំពីអ្នកដែលរិះគន់គេទៅវិញទេ ពីព្រោះថាការរិះគន់គឺជាការនិយាយអាក្រក់។ ការនិយាយអាក្រក់កើតមកពីការការគិតអាក្រក់ ហើយការគិតអាក្រក់កើតពីនិស្ស័យអាក្រក់។ នៅពេលដែលរិះគន់អ្នកដទៃ មានន័យថាអ្នកកំពុងបង្កើតសត្រូវជាមួយអ្នកដទៃ ព្រោះអ្នកបាន​ធ្វើឱ្យគេខឹង។​ អ្នកនិយាយអំពីចំណុចអាក្រក់របស់គេ អ្នកដាល់ចំដំបៅដែលគេកំពុងឈឺស្រាប់។ អ្នកធ្វើឱ្យគេខឹង ហើយគេក៏ស្វែងរកចំណុចអាក្រក់រិះគន់អ្នកវិញដែរ នោះអ្នកក៏មានចំណុចអាក្រក់ដែរ មិនមែនមានតែគេនោះទេ។ ការរិះគន់គឺជាការបង្កើតភាពស្មុគស្មាញដល់ខួរក្បាលខ្លួនឯង គឺអ្នកបានយកចំណុបអាក្រក់មក​ដាក់​ក្នុងខួរក្បាលខ្លួនឯង ធ្វើឱ្យចិត្តសៅហ្មងតឹងតែង អាប់អួរមិនស្រស់ថ្លាឡើយ។ កាលណាអ្នករិះគន់គេមានន័យថា អ្នកកំពុងបង្កើតសត្រូវធ្វើឱ្យមានបញ្ហាដល់ខ្លួនឯង។ ជាទូទៅអ្នកដែលបានតែខាងរិះគន់គេ គឺជាមនុស្សដែលបានតែនិយាយមិនពូកែធ្វើ គ្មានសមត្ថ​ភាព​ គ្មានគំនិត គ្មានបញ្ញា។ ចំណែកអ្នកដែលមានសមត្ថភាព និងមានប្រាជ្ញាពិតប្រាកដគេមិនងាយ​រិះគន់​អ្នកដទៃទេ។ បើអ្នកដទៃធ្វើខុស គេនឹងកែលម្អដោយប្រើពាក្យសម្តីលើកទឹកចិត្ត។ អ្នកដែលពូកែរិះគន់គេបានត្រឹមតែគេស្អប់ ហើយអ្នកដែលកែលម្អត្រូវបានគេគោរព។ អ្នកពូកែរិះគន់​ជាមនុស្សខ្សត់ញាតិ ខ្សត់មិត្តភក្តិ ខ្សត់អ្នករាប់អាន។ ហើយមនុស្សដែលប្រើពាក្យសម្តីពីរោះ​ពិសា​ក្នុងន័យកែលម្អតែងតែសម្បូរទៅដោយញាតិ មិត្តភក្តិ ស្រលាញ់រាប់អាន។​ អ្នករិះគន់សម្បូរមនុស្សស្អប់ អ្នកកែលម្អសម្បូរមនុស្សស្រលាញ់។     ពាក្យរិះគន់ដ៏ល្អ គឺត្រូវចេញពីអ្នករិះគន់ដែលមានគំនិតសមហេតុផល ម្យ៉ាងវិញទៀតត្រូវរិះគន់ដើម្បីស្ថាបនាគាំទ្រឱ្យទទួលជោគជ័យ៕
ពីមួយថ្ងៃទៅមួយថ្ងៃ រឿងដែលអ្នកត្រូវប្រឈមមុខជានិច្ច គឺក្រុមមនុស្សនៅក្នុងសង្គម។ ពិតណាស់អ្នក និង ត្រូវជួបមនុស្សជាច្រើន ដែលចូលមកក្នុងជីវិតរបស់អ្នកទាំងមនុស្សល្អ និង មនុស្សអាក្រក់ ដែលអ្នកមិនអាចជ្រើសរើសបាន។ អ្នកខ្លះចូលមកក្នុងជីវិតរបស់អ្នក ត្រឹមតែរយ:ពេលខ្លី ហើយក៏ចាកចេញពីអ្នកទៅវិញ ដោយស្របទៅតាមពេលវេលា របស់ពួកគេ។ ប៉ុន្តែការចាកចេញនេះ ក៏បានបន្សល់ទុកនៅអនុស្សាវរីយ៍ និងការចងចាំល្អៗ ជាច្រើនដែលបានសាងរួមគ្នាជាមួយនឹងយើងផងដែរ។ ចំណែកមនុស្សខ្លះទៀតចូលមកក្នុងជីវិតយើង ដើម្បីផ្តល់មេរៀនដល់យើង ព្រោះនៅលើលោកនេះ គ្មានអ្វីដែលស្ថិតស្ថេរនោះទេ។ ពួកគេហាក់បីដូចជាបានបង្រៀនយើង ឲ្យចេះរៀនរស់ដោយខ្លួនឯង និងចេះពឹងលើខ្លួនឯងជាជាងការរស់នៅ ដោយពឹងលើអ្នកដ៏ទៃ។ មានមនុស្សខ្លះ ពួកគេស្រលាញ់រាប់អានយើងយ៉ាងពិតប្រាកដ ដោយទឹកចិត្ត និង មិនមែនចូលមកដើម្បីរំពឹងផលប្រយោជន៍ពីយើងនោះឡើយ។ អ្នកខ្លះទៀត ពួកគេចូលមកធ្វើជាមិត្តល្អ បងប្អូនល្អ និងមនុស្សជាទីស្រលាញ់របស់យើង ទោះបីជាពួកគេមិនមែនបងប្អូនរួមឈាមក៏ដោយ។ មនុស្សទាំងនោះហើយដែលតែងតែនៅក្បែរអ្នក ចាំជួយលើកទឹកចិត្ត និងរកដំណោះស្រាយសម្រាប់អ្នក​ នៅពេលដែលអ្នកជួបបញ្ហា មិនថាក្នុងស្ថានភាពដ៏អាក្រក់ប៉ុណ្ណាក៏ដោយ។...
មនុស្សគ្រប់រូប នៅលើលោកនេះអ្នកណាក៏ត្រូវតែមានគូ ហើយច្បាស់ណាស់ពួកយើងក៏ត្រូវតែរៀបការផងដែរ ព្រោះនេះ​វា​ក៏ជាក្តីប្រាថ្នាមួយរបស់បុគ្គលខ្លួនឯង និងគ្រួសារ ឬឪពុកម្តាយរបស់ពួកគេរៀងៗខ្លួនផងដែរ ។ តែថារឿងសំខាន់​បំផុត​នោះ ពេលណាយើងគួររៀបការ ? ពីព្រោះថាក្រោយរៀបការហើយ យើងនឹងត្រូវរស់នៅជាមួយគ្នាពេញមួយជីវិត។ ដូចនេះ មុនពេលអ្នក​សំរេច​ចិត្តរៀបការ​អ្នកត្រូវមានរឿងទាំង ២យ៉ាងនេះសិន៖ ស្ថេរភាពហិរញ្ញវត្ថុ ហិរញ្ញវត្ថុ គឺជារឿងសំខាន់កាលណា អ្នកមានវាគ្រប់គ្រាន់នោះអ្នកនឹងមិនសូវខ្វល់ខ្វាយចិត្តច្រើននោះទេ ព្រោះអ្នក​អាច​ចំណាយ​ពេលនៅជាមួយដៃគូអ្នកក្រោយរៀបការ សម្រាកបានខ្លះ មុននឹងកាន់ដៃគ្នា​បន្តដើរលើវិថីជីវិតនេះ​ជាមួយគ្នា​តទៅទៀតដោយសុភមង្គល។ មានប្រភពចំណូលច្បាស់លាស់ ប្រភពចំណូលគឺជារឿងកាន់តែសំខាន់ ព្រោះថាហិរញ្ញវត្ថុ វាក៏អាចថយចុះបើយើងចំណាយវាច្រើន ហើយគ្មាន​ប្រភព​ចំណូលមកវិញនោះទេ ។ ដូចនេះមុនរៀបការអ្នកគួប្បីត្រូវមានការងារច្បាលាស់ផងដែរ ។  ដូចនេះមុនពេលអ្នក​សំរេចចិត្តចង់រៀបការអ្នកគួរតែមានរឿង ២យ៉ាងនេះសិន ព្រោះនេះជាមូលដ្ឋានមួយនៃការ​អាចអោយយើងអាចមានក្តីសុខសុភមង្គល ព្រមទាំងអាចនៅជាមួយគ្នាក្រោយរៀបការបាន៕
ក្នុងប្រពៃណីជនជាតិ ពណ៌មិនចេះតែរើសមកប្រើតាមការស្រឡាញ់ ឬតាមចិត្តចង់បានឡើយ។ ប្រជាជនដ៏ចំណាស់នេះមានជំនឿរាប់សិបឆ្នាំមកហើយ ពីអត្ថន័យនៃពណ៌នីមួយៗ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។ ចំពោះវប្បធម៌ចិន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពណ៌សំណាងបំផុតមាន ៣ សំខាន់ៗ ដែលត្រូវបានចាត់ទុកជាពណ៌នាំលាភជ័យក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុងឱកាសពិសេសៗ។ ក្រហម – សុភមង្គល ជោគជ័យ និងសំណាងល្អ ពណ៌ក្រហមតំណាងឱ្យភ្លើង និងជាពណ៌ដែលពេញនិយមបំផុតនៅក្នុងប្រទេសចិន។ វាក៏ជាពណ៌របស់ជាតិសាសន៍តំណាងឱ្យសុភមង្គល សម្រស់ ភាពរឹងមាំ លាភ ជោគជ័យ ព្រមទាំងសំណាងល្អ។ ពណ៌នេះពេញនិយមក្នុងចំណោមប្រជនជាតិចិន ហើយត្រូវបានគេប្រើជាទូទៅក្នុងពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់ៗ និងពិធីមង្គលការជាដើម។ ក្នុងឱកាសបុណ្យចូលឆ្នាំចិន គេរមែងប្រើអំពូលភ្លើងពណ៌ក្រហមតុបតែងហាង និងគេហដ្ឋានជានិច្ច។ រីឯតួអក្សរក្រហម  “Xi” (មានន័យថា សុភមង្គល) គេប្រើបិទភ្ជាប់នៅនឹងរបងចូលផ្ទះ និងលើមាត់ទ្វារ។ ដោយឡែកមនុស្សម្នារមែងស្លៀកពាក់ពណ៌ក្រហម រីឯអាំងប៉ាវក៏ប្រើស្រោមពណ៌ក្រហមផងដែរ ដើម្បីហៅភ័ព្វព្រេងល្អៗចូលជាមួយខ្លួននិងគ្រួសារ។ លឿង –...
Oprah Winfrey ជាកូនកាត់អាមេរិកអាហ្វ្រិក ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅសតវត្សរ៍ទី ២០។ យោង​តាម​ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់នាងមានចំនួន ២,៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០០៩។ នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ជោគ​ជ័យ និងជាស្រ្តីចិត្តធម៌ ដែលមាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​​លោក​។ សម្លឹង​មើលជោគជ័យនៅថ្ងៃនេះ តាមពិត Oprah Winfrey បានឆ្លងកាត់ភាពវេទនាជូរចត់ជាច្រើនក្នុងជីវិត។ កាលពី​នៅក្មេង នាងមិនត្រឹមតែរស់នៅយ៉ាងលំបាកក្នុងភាពក្រីក្រទេ តែនាងក៏ត្រូវគេរំលោភ​បំពានផ្លូវភេទថែមទៀត។ Oprah Winfrey កើតនៅរដ្ឋមីស៊ីស៊ីពី នៅឆ្នាំ ១៩៥៨។ បន្ទាប់ពីការ​លែងលះគ្នារបស់ឪពុកម្តាយ នាងត្រូវ​បាន​បញ្ជូន​ទៅ​រស់​នៅ​ជាមួយ​ជីដូន​ជីតា​របស់​នាង ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​។ អ្នក​ខ្លះ​និយាយ​ថា​នាង​ធ្លាប់​ស្លៀក​រ៉ូប​ធ្វើ​ពី​បាវ​ដំឡូង​ថែម​ទៀត។​ នាង​បាន​ជួប​ជុំ​ជា​មួយ​ម្តាយ​នៅ​អាយុ ៦ ឆ្នាំ រួច​បាន​ផ្លាស់​ទៅ​ក្រុង Milwaukee រដ្ឋ Wis​consin។ ម្តាយ​​របស់​នាងបានចំណាយពេលពេញមួយថ្ងៃ​ដើម្បី​ធ្វើការ​ជា​​ស្ត្រី​បម្រើតាម​ផ្ទះ ហើយ​គ្មាន​ពេល​មើល​ថែ​នាងទេ។នាង​បាននិយាយ​ទាំង​ឈឺចាប់​ថា​នៅពេល​នាង​មាន​អាយុ...
ការអោយអាំងប៉ាវ សម្រាប់កូនចៅចិន ឬអ្នកជាប់ខ្សែស្រឡាយចិនគឺជាទំនៀមទម្លាប់ដែលគេយល់ឃើញថា ជាការជូនសំណាងល្អដល់អ្នកដែលត្រូវបានគេអោយ និងអ្នកដែលអោយគេ។ ការអោយអាំងប៉ាវក៏ត្រូវមានលក្ខខណ្ឌដែរ មិនមែនចេះតែអោយៗទេណា ឥលូវមកដឹងថា តើត្រូវដាក់លុយដែលមានតួលេខប៉ុន្មានខ្លះ នៅក្នុងអាំងប៉ាវដើម្បីមានលាភសំណាងហេងៗ ។ សម្រាប់លេខលុយដែលមានហុងស៊ុយល្អ គឺមានលេខ ២២២, ៦៦៦, ៩៩៩ (លេខខាងចុង) ។ សម្រាប់អត្ថន័យរបស់វានោះគឺ ២២២ មានតែ២នាក់ គ្មានជនទី៣ រីឯ ៩៩៩ ជូនពរអោយគូរស្វាមី មានស្នេហាឋិតឋេរ យូរអង្វែង។ ចំពោះការអោយអាំងប៉ាវ គឺតម្រូវសម្រាប់កូនចៅដែលមិនទាន់ចេះរកស៊ី មិនទាន់មានគ្រួសារ ម៉ែឳ យាយតា ត្រូវអោយអាំងប៉ាវ ខណៈកូនចៅដែលចេញរកស៊ី ត្រូវអោយអាំងប៉ាវ យាយតា ម៉ែឳវិញ ចំណាំ៖ លុយដែលត្រូវអោយក្នុងអាំងប៉ាវ ជាលុយគូ ប៉ុន្តែត្រូវតមលេខ៤...
ជីវិតអាពាហ៍ពិពាហ៍ គឺវាមិនស្រួលដូចជាការគិតនោះទេ។ លុះត្រាតែយើងចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញ​ទៅ​មក​​ទើបមានសុភមង្គល។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកពីសកម្មភាពខ្លះ​របស់បុរសម្នាក់ដែលធ្វើខ្លួនជាស្វាមីដ៏ឧត្តមសម្រាប់​ខ្ញុំ។ គាត់ជាមនុស្សសាមញ្ញម្នាក់ ប៉ុន្តែគាត់ខិតខំតស៊ូក្នុងជីវិតណាស់។ គាត់មិនទាន់ទទួលសញ្ញាប័ត្របរិញ្ញាប័ត្រនៅឡើយ​ទេ តែគាត់មានសមត្ថភាពអាចធ្វើការក្រុមហ៊ុនបាន។ គាត់ជិះម៉ូតូចាស់របស់គាត់ទៅជួបអតិថិជន និងប្រជុំនៅ​ខាងក្រៅ​ទាក់ទងនឹងមុខជំនួញរបស់គាត់។ គាត់ធ្វើការពីម៉ោង ៦ព្រឹកដល់ម៉ោង១២យប់ ជួនកាលដល់ម៉ោង២ព្រឹក។ ក្រៅពីរឿងការងារ គាត់មិនដែលចេញក្រៅផ្ទះដោយមិនមានខ្ញុំទៅជាមួយទេ។ គាត់មិនផឹកស្រា មិនជក់បារី មិនដើរ​លេងជួបជុំជាមួយពួកម៉ាក។ កាលខ្ញុំទំងន់ គាត់តែងតែម៉ាស្សាធ្វើសរសៃររហូតដល់ខ្ញុំគេងលក់ ទើប​គាត់ទៅ​បន្តរកាងារ​គាត់ទៀត។ កាលខ្ញុំទំងន់ចាប់ពី ៣ខែទៅ គាត់មិនដែលអោយខ្ញុំលើករបស់ដែលមានទំងន់លើសពី៥គីឡូទេ។ គាត់ធ្វើការងារផ្ទះទាំងអស់ លើកលែងការធ្វើម្ហូប ទាំងដែលគាត់ហត់នឿយនឹងការងារក្រុមហ៊ុនណាស់ទៅហើយ។ លើសពីនេះ យប់ឡើងពេលកូនយំក៏គាត់ជាអ្នកងើបមើលកូនដែរ។ រឿងតែ ៣យ៉ាងគត់ដែលខ្ញុំធ្វើ គឺធ្វើម្ហូបឆ្ងាញ់ៗអោយគាត់ពិសារ រំលឹកគាត់ពីការងារទាំងឡាយដែលគាត់ត្រូវធ្វើ និងផ្ដល់គំនិតអោយគាត់នៅពេលដែលគាត់ត្រូវការ។ គាត់ជាមនុស្សល្អលើសពីអ្វីដែលខ្ញុំធ្លាប់រំពឹងទុក ល្អរហូតខ្ញុំ​មិនរំភើបមិនបាន។ គាត់ល្អរហូតខ្ញុំរអៀសខ្លួន ហើយគាត់ធ្វើអោយខ្ញុំមានមោទនភាពរហូតខ្ញុំមិនអាចទ្រាំមិនអួតគេ​បានទេថាគាត់ជារបស់ខ្ញុំ។ វាគឺជាសុភមង្គលដែលកើតចេញពីសកម្មភាព និងទង្វើតិចតួចដែលអ្នកធ្វើដោយ​មិន​បាន​ដឹងខ្លួន៕
ពេល​ខ្លះ​យើង​ឆ្ងល់​ថា ម្ដេច​នារី​រូប​មិន​ស្អាត​ហើយ​រាង​មិន​ស្រលូន មិន​ស មិន​មាន​មុខ V Shape បែរ​ជា​មាន​សុភមង្គល​ជាង​នារី​ស្គម​ស្ដើង​រាង Gold ស្លៀកពាក់​អាឡេហ្គិន​ទៅ​វិញ? ព្រោះ​ពេល​ខ្លះ មនុស្ស​ដែល​គិតគូរ​តែ​សម្បក​ក្រៅ មិន​សាង​ផ្នែក​ខាង​ក្នុង​បេះដូង បានជា​មិន​ស្គាល់​សុភមង្គល​ពេញ​មួយ​ជីវិត​ខ្លួន។ សុភមង្គល​បាន​មក​ពី​សកម្មភាព​ផ្ទាល់ខ្លួន​របស់​មនុស្ស​ស្រី​ម្នាក់ៗ​ហើយ​ខាងក្រោម​នេះ​​ជា​វិធី​ខ្លះ​ដែល​ស្ត្រី​ឆ្លាតៗ និយម​ធ្វើ ដើម្បី​ទទួល​បាន​សុភមង្គល និង​ការ​ពេញចិត្ត​ក្នុង​ជីវិត​រស់នៅ៖ បង្កើត​គោលបំណង​ក្នុង​ជីវិត​ជាក់លាក់ ជា​ញឹកញយ​យើង​ចាប់​បាន​ការងារ​របស់​យើង​រាល់ថ្ងៃ ហើយ​ទាំងនោះ​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​យើង​រស់។ មនុស្ស​ត្រូវ​ធ្វើការ មិន​អាច​គេង​ដល់​ម៉ោង​១១ទើបក្រោក​ ហើយ​ឆ្លុះ​កញ្ចក់​រង់ចាំ​មនុស្ស​ប្រុស​មក​ផ្ដល់​សុភមង្គល​ឲ្យ​នោះ​ទេ។ គួរ​ក្លាយ​ជា​មនុស្ស​ស្រី​មាន​តម្លៃ​ម្នាក់ ដែល​រវល់​ខ្លាំង​ជាង​ការ​ទៅ​ដើរ​តត្រុក​តាមដាន​មនុស្ស​ប្រុស។ មនុស្ស​ស្រី​ពេញ​ដោយ​សុភមង្គល​ គេ​គ្មាន​ពេល​ដើរ​តាម​មនុស្ស​ប្រុស​ទេ។ ការងារ​ប្រចាំថ្ងៃ​និង​សមិទ្ធផល​របស់​គេ ក៏​មិនចាញ់​មនុស្ស​ប្រុស​ដែរ។ ប្រកួតប្រជែង​នឹង​ខ្លួនឯង ការ​ប្រកួតប្រជែង​ខ្លួនឯង គឺ​ជា​វិធី​មួយ​ដើម្បី​បង្កើន​ភាព​សិច​ស៊ី។ កុំ​ជឿ​គេ​ថា មនុស្ស​ស្រី​រឹងមាំ​អភ័ព្វ​ស្នេហ៍ មិន​ពិត​ទេ ព្រោះ​ពេល​ខ្លះ​ពួកគេ​អាច​រស់​ដោយ​មិន​បាច់​មាន​មនុស្ស​ប្រុស​ផង ឬ​មាន​ក៏​បាន​មិន​មាន​ក៏​មិន​អី។ ឥឡូវ​មនុស្ស​ប្រុស​តែង​ប្រជែង​គ្នា ស្វែងរក​មនុស្ស​ស្រី​ប្រភេទ​នេះ មក​ឈរ​ក្បែរ​គេ​ក្នុង​សង្គម។ ត្រូវ​ដឹង​ថា មនុស្ស​ប្រុស​ពេល​ខ្លះ​ទន់ខ្សោយ​បំផុត​ក្នុង​ឧបសគ្គ​ជីវិត គេ​ត្រូវ​ការ​មនុស្ស​ស្រី​ម្នាក់​រឹងមាំ​មក​ឆ្លង​កាត់​ជាមួយគ្នា ពុំ​មែន​កូន​ក្មេង​ស្អាត​ម្នាក់ ដែល​ដួលរេល​ជាមួយ​គេ​ទេ។...
- Advertisement -