Thứ Ba, Tháng Sáu 15, 2021
ជាការពិតណាស់ ក្នុងវិស័យឧស្សាហកម្មតន្រ្តី Kpop មួយនេះបានជះឥទ្ធិពល ទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ សន្ទុះនៃការគាំទ្រនៅប្រទេសចិន តារាៗទាំងនេះ ហាក់ទទួលបានភាពល្បីល្បាញខ្លាំងជាងគេ គួរឲ្យកត់សម្គាល់។ ក្នុងនោះផងដែរ មានតែតារាប្រុសស្រីប៉ុន្មាននាក់នេះប៉ុណ្ណោះ ដែលជាប់ឈ្មោះក្លាយជាសិល្បករកូរ៉េ ដែលទទួលប្រជា ប្រិយភាព ច្រើនជាងគេបំផុតលើ Bilibili របស់បណ្ដាញសង្គមចិន។ ជាក់ស្ដែង តារាកូរ៉េប្រុសស្រីទាំងនេះ សុទ្ធតែទទួលបានចំនួននៃការចុច Subscribed ច្រើនជាងគេលើ YouTube នៃប្រព័ន្ធ Bilibili របស់ប្រទេសចិន៕ តោះចង់ដឹងថា តើតារាកូរ៉េប្រុសស្រីណាខ្លះ មានសន្ទុះនៃការគាំទ្រខ្លាំងជាងគេ លើ Bilibili របស់ចិន? ជា្របកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖ ១. Lisa សមាជិកក្រុម BLACKPINK មានចំនួនអ្នកចុច Subscribers ១២១,០០០ នាក់ ២. Baekhyun សមាជិកក្រុម EXO មានចំនួនអ្នកចុច Subscribers ១១១,០០០ នាក់ ៣. IU មានចំនួនអ្នក Subscribers...
Chanyeol គាត់គឺជាសមាជិកម្នាក់នៃក្រុម EXO ហើយក៏ជាតួរអង្គដ៏សំខាន់មួយរូបផងដែរៗគាត់មានសមត្ថភាពអាច Rap និងច្រៀង ជាអ្នកផលិត ជាអ្នកនិពន្ធ និងជាម៉ូដែលផងដែរ។ ស្រាប់តែប៉ុន្មានថ្ងៃមុនបានកន្លងផុតទៅ ក៏មានព័ត៌មានមួយដែលទាក់ទងនឹង Chanyeol របស់ក្រុម EXO ដែលបានលេចមុខនៅក្នុងរដូវកាលថ្មីនៃកម្មវិធីមួយរបស់ SBS គឺ Law of the Jungle ។ ហើយពេលនេះ Chanyeol ក៏កំពុងតែប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ដែលកំពុងតែទាមទារឱ្យគាត់ឈប់សំដែងពីកម្មវិធីនោះ។ ហើយតួនៃរដូវកាលថ្មីនៅក្នុងកម្មវិធីមួយនេះនិងត្រូវចាប់ផ្តើមធ្វើដំណើរផ្សងព្រេងលើ Ulleungdo និង Dokdo ហើយបេសកកម្មលើកទី ២ បូករួមបញ្ចូលទាំង Chanyeol គឺជាអ្នកដើររុករកម្នាក់ផងដែរ។ ប៉ុន្តែនៅលើផ្ទាំងផ្សព្វផ្សាយតាមអ៊ិនធរណេតរបស់កម្មវិធី Law of the Jungle មានអ្នកលេងអ៊ីនធឺណេតជាច្រើនកំពុងតែទាមទារឱ្យគាត់ឈប់ពីកម្មវិធីមួយនេះ។ ហើយនេះគឺជាអ្វីដែរសហគមន៍អ្នកនិយមលេងអ៊ិនធឺណិតបានបង្ហោះសារនៅលើអនឡាញ៖ "ខ្ញុំមិនចង់ឃើញតារាដែលមានភាពចម្រូងចម្រាស់ (រឿងអាស្រូវ) នោះទេ" "សូមកែសម្រួលវគ្គ Chanyeol ចេញផង" "ពួកយើងស្នើសូមឱ្យកែរសម្រួល Chanyeol ចេញ" "ដកគាត់ចេញ កុំឱ្យគាត់បង្ហាញខ្លួននៅលើកម្មវិធីទៀត"។ គួរបញ្ជាក់ផងដែរថា Chanyeol ត្រូវបានហ៊ុំព័ទ្ធដោយភាពចម្រូងចម្រាស (រឿងអាស្រូវ) យ៉ាងខ្លាំងនៅពេលដែលមានអ្នកលេងអ៊ីនធឺណិតម្នាក់បានចេញមកអះអាងថាជាសង្សាររបស់គាត់ ហើយបានធ្វើការចោទប្រកាន់ថាគាត់មានទំនាក់ទំនងមិនសមរម្យជាមួយនារីយ៉ាងហោចណាស់ ១០ នាក់ផ្សេងទៀតដែលក្នុងនោះរួមមាន idol Youtuber, BJ, Dancer  អ្នកបម្រើតាមយន្ដហោះ និងសូម្បីតែមិត្តភក្តិរបស់នាងផ្ទាល់។ ទោះបីជាមានប្រតិកម្មតបវិញក៏ដោយក៏ផលិតកម្ម SM Entertainment បានបញ្ជាក់ថាពួកគេមិនមានជំហរជាផ្លូវការលើបញ្ហានេះទេ ហើយលោក Chanyeol ក៏នៅស្ងៀមមិនបានចេញមកបកស្រាយថែមទៀត...