បើគ្មាន​ចំណុច​ទាំង​នេះ​ អ្នក​កុំទាន់រៀប​អាពាហ៍ពិពាហ៍អី

0
146

មនុស្សគ្រប់រូប នៅលើលោកនេះអ្នកណាក៏ត្រូវតែមានគូ ហើយច្បាស់ណាស់ពួកយើងក៏ត្រូវតែរៀបការផងដែរ ព្រោះនេះ​វា​ក៏ជាក្តីប្រាថ្នាមួយរបស់បុគ្គលខ្លួនឯង និងគ្រួសារ ឬឪពុកម្តាយរបស់ពួកគេរៀងៗខ្លួនផងដែរ ។ តែថារឿងសំខាន់​បំផុត​នោះ ពេលណាយើងគួររៀបការ ?

ពីព្រោះថាក្រោយរៀបការហើយ យើងនឹងត្រូវរស់នៅជាមួយគ្នាពេញមួយជីវិត។ ដូចនេះ មុនពេលអ្នក​សំរេច​ចិត្តរៀបការ​អ្នកត្រូវមានរឿងទាំង ២យ៉ាងនេះសិន៖

ស្ថេរភាពហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ គឺជារឿងសំខាន់កាលណា អ្នកមានវាគ្រប់គ្រាន់នោះអ្នកនឹងមិនសូវខ្វល់ខ្វាយចិត្តច្រើននោះទេ ព្រោះអ្នក​អាច​ចំណាយ​ពេលនៅជាមួយដៃគូអ្នកក្រោយរៀបការ សម្រាកបានខ្លះ មុននឹងកាន់ដៃគ្នា​បន្តដើរលើវិថីជីវិតនេះ​ជាមួយគ្នា​តទៅទៀតដោយសុភមង្គល។

មានប្រភពចំណូលច្បាស់លាស់

ប្រភពចំណូលគឺជារឿងកាន់តែសំខាន់ ព្រោះថាហិរញ្ញវត្ថុ វាក៏អាចថយចុះបើយើងចំណាយវាច្រើន ហើយគ្មាន​ប្រភព​ចំណូលមកវិញនោះទេ ។ ដូចនេះមុនរៀបការអ្នកគួប្បីត្រូវមានការងារច្បាលាស់ផងដែរ ។

 ដូចនេះមុនពេលអ្នក​សំរេចចិត្តចង់រៀបការអ្នកគួរតែមានរឿង ២យ៉ាងនេះសិន ព្រោះនេះជាមូលដ្ឋានមួយនៃការ​អាចអោយយើងអាចមានក្តីសុខសុភមង្គល ព្រមទាំងអាចនៅជាមួយគ្នាក្រោយរៀបការបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here