បុគ្គលខ្លះចូលមកក្នុងជីវិតយើងដើម្បីរកផលប្រយោជន៍ ឯខ្លះទៀតចូលមកព្រោះក្តីស្រឡាញ់

0
141

ពីមួយថ្ងៃទៅមួយថ្ងៃ រឿងដែលអ្នកត្រូវប្រឈមមុខជានិច្ច គឺក្រុមមនុស្សនៅក្នុងសង្គម។ ពិតណាស់អ្នក និង ត្រូវជួបមនុស្សជាច្រើន ដែលចូលមកក្នុងជីវិតរបស់អ្នកទាំងមនុស្សល្អ និង មនុស្សអាក្រក់ ដែលអ្នកមិនអាចជ្រើសរើសបាន។ អ្នកខ្លះចូលមកក្នុងជីវិតរបស់អ្នក ត្រឹមតែរយ:ពេលខ្លី ហើយក៏ចាកចេញពីអ្នកទៅវិញ ដោយស្របទៅតាមពេលវេលា របស់ពួកគេ។ ប៉ុន្តែការចាកចេញនេះ ក៏បានបន្សល់ទុកនៅអនុស្សាវរីយ៍ និងការចងចាំល្អៗ ជាច្រើនដែលបានសាងរួមគ្នាជាមួយនឹងយើងផងដែរ។

ចំណែកមនុស្សខ្លះទៀតចូលមកក្នុងជីវិតយើង ដើម្បីផ្តល់មេរៀនដល់យើង ព្រោះនៅលើលោកនេះ គ្មានអ្វីដែលស្ថិតស្ថេរនោះទេ។ ពួកគេហាក់បីដូចជាបានបង្រៀនយើង ឲ្យចេះរៀនរស់ដោយខ្លួនឯង និងចេះពឹងលើខ្លួនឯងជាជាងការរស់នៅ ដោយពឹងលើអ្នកដ៏ទៃ។ មានមនុស្សខ្លះ ពួកគេស្រលាញ់រាប់អានយើងយ៉ាងពិតប្រាកដ ដោយទឹកចិត្ត និង មិនមែនចូលមកដើម្បីរំពឹងផលប្រយោជន៍ពីយើងនោះឡើយ។

អ្នកខ្លះទៀត ពួកគេចូលមកធ្វើជាមិត្តល្អ បងប្អូនល្អ និងមនុស្សជាទីស្រលាញ់របស់យើង ទោះបីជាពួកគេមិនមែនបងប្អូនរួមឈាមក៏ដោយ។

មនុស្សទាំងនោះហើយដែលតែងតែនៅក្បែរអ្នក ចាំជួយលើកទឹកចិត្ត និងរកដំណោះស្រាយសម្រាប់អ្នក​ នៅពេលដែលអ្នកជួបបញ្ហា មិនថាក្នុងស្ថានភាពដ៏អាក្រក់ប៉ុណ្ណាក៏ដោយ។ មិត្តភាព និងការស្រលាញ់ពិត គឺការរាប់អានដោយចេញពីចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here