ហាម! ហាមដាច់ខាត! ដាក់លុយក្នុងអាំងប៉ាវត្រូវតែចៀសវាងតួលេខមួយនេះ

0
127

ការអោយអាំងប៉ាវ សម្រាប់កូនចៅចិន ឬអ្នកជាប់ខ្សែស្រឡាយចិនគឺជាទំនៀមទម្លាប់ដែលគេយល់ឃើញថា ជាការជូនសំណាងល្អដល់អ្នកដែលត្រូវបានគេអោយ និងអ្នកដែលអោយគេ។ ការអោយអាំងប៉ាវក៏ត្រូវមានលក្ខខណ្ឌដែរ មិនមែនចេះតែអោយៗទេណា ឥលូវមកដឹងថា តើត្រូវដាក់លុយដែលមានតួលេខប៉ុន្មានខ្លះ នៅក្នុងអាំងប៉ាវដើម្បីមានលាភសំណាងហេងៗ ។

សម្រាប់លេខលុយដែលមានហុងស៊ុយល្អ គឺមានលេខ ២២២, ៦៦៦, ៩៩៩ (លេខខាងចុង) ។ សម្រាប់អត្ថន័យរបស់វានោះគឺ ២២២ មានតែ២នាក់ គ្មានជនទី៣ រីឯ ៩៩៩ ជូនពរអោយគូរស្វាមី មានស្នេហាឋិតឋេរ យូរអង្វែង។ ចំពោះការអោយអាំងប៉ាវ គឺតម្រូវសម្រាប់កូនចៅដែលមិនទាន់ចេះរកស៊ី មិនទាន់មានគ្រួសារ ម៉ែឳ យាយតា ត្រូវអោយអាំងប៉ាវ ខណៈកូនចៅដែលចេញរកស៊ី ត្រូវអោយអាំងប៉ាវ យាយតា ម៉ែឳវិញ

ចំណាំ៖ លុយដែលត្រូវអោយក្នុងអាំងប៉ាវ ជាលុយគូ ប៉ុន្តែត្រូវតមលេខ៤ ព្រោះជាលេខមិនល្អ (លេខស្លាប់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here