លុយកាក់មិនដែល​សល់ គួរធ្វើដូច​ម្ដេច?

0
172

អត្ថបទនេះ​សម្រាប់ជំនួយ​អ្នកដែលមាន​ប្រាក់ចំណូលតិច មានបន្ទុកដែលត្រូវរ៉ាប់រងច្រើន ហើយ​មិនដឹង​ធ្វើយ៉ាងណាទើបអាចចាយលុយគ្រប់ ធ្វើយ៉ាងណាទើបអាចសល់លុយនឹងគេ!

ដំបូង រៀនបង្ខំខ្លួនឯងឲ្យទម្លាប់សន្សំ

សន្សំ ១០% ឬ ២០% នៃប្រាក់ខែជារៀងរាល់ខែ លុយប្រាកដណាស់នឹងសល់។ យើង​ប្រហែលធ្លាប់បានដឹងរឿងនេះ ជាច្រើនដងរួចមកហើយ ប៉ុន្តែមិនទាន់បានអនុវត្ត។ តាមពិត​វាមានប្រយោជន៍មែន!​ ជនជាតិចិន​ និយម​ធ្វើការ​សន្សំទុកទោះមាន​លុយតិចកម្រិតណា ក៏ពួកគេមិនចាយឲ្យអស់ដែរ។

នេះជាវិធី! ដើម្បីឱ្យមានតុល្យភាពហិរញ្ញវត្ថុ យើង​ត្រូវគិតគូរសន្សំប្រាក់ពីពេលនេះទៅ មិនមែនចាំទាល់តែចាយសល់ទើបទុកដាក់លុយក្រោយទេ។

ប្រសិនបើមិនបានសន្សំអ្វីទេ អ្នកនឹងគ្មានអ្វីឡើយនៅថ្ងៃអនាគត។ មានអ្វីមួយប្រសើរជាងគ្មានអ្វីទាំងអស់មែនទេ?

ចុះបើសិនយើង​គ្មានសមត្ថភាពសន្សំប្រាក់ ឬមានចេតនាខ្ជិលសន្សំតែម្ដង? តើគួរធ្វើយ៉ាងណា?

សូមគិតគិតឡើងវិញនូវគោលបំណងជីវិត​ ថាតើខ្លួនចង់បានអ្វីនៅថ្ងៃខាងមុខ នោះ​នឹងជួយជំរុញឱ្យយើងមានកម្លាំងចិត្តសន្សំប្រាក់បានមិនខាន​។

ទីពីរ រៀបចំផែនការថវិកាចំណាយ

ការចំណាយដែលពុំមានផែនការថវិកាត្រឹមត្រូវ នឹងធ្វើឲ្យខ្ទង់ចំណាយកើនឡើងច្រើនជាងខ្ទង់ង់ចំណូល។ ដូច្នេះគ្រប់គ្នាមាន​ភារកិច្ច រៀបចំផែនការចាយវាយ ឲ្យបានត្រឹមត្រូវតាមវិធីខ្លះៗដូចខាងក្រោម៖

·       ប្រាក់សម្រាប់ម្ហូបអាហារប្រចាំខែ

·       ប្រាក់សម្រាប់សិក្សារបស់កូនៗ ឬផ្ទាល់ខ្លួន

·       ប្រាក់សម្រាប់បង់រំលោះអចលនទ្រព្យផ្សេងៗ

·       ប្រាក់សម្រាប់ដំណើរកម្សាន្ត

·       ប្រាក់សម្រាប់សុខភាព

·       ប្រាក់សម្រាប់ការចំណាយផ្សេងៗ

ប្រសិនបើគ្រប់គ្នាអនុវត្តទៅតាមផែនការ នោះមិនងាយ​ជួបបញ្ហាលើការចំណាយឡើយ។ សូមចងចាំថាដំបូន្មានហិរញ្ញវត្ថុខាងលើមានប្រសិទ្ធភាព លុះត្រាណាតែយើង​ខ្លួនឯង​ដែល​ប្ដេជ្ញាចិត្តដើម្បីអនុវត្តប៉ុណ្ណោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here