តារាកំពូលៗ ៥ ដួង​ដែលជោគជ័យខ្លាំងលើអាជីព តែមានប្រវត្តិបោះបង់ចោលសាលា

0
104

មិនចាំបាច់ទាល់តែមានសញ្ញាបត្រ ទើបអាចក្លាយជាមនុស្សជោគជ័យទេ។ បុគ្គលល្បីល្បាញមួយចំនួនរៀននៅសាលារដ្ឋ មួយចំនួនរៀននៅផ្ទះ ហើយមួយចំនួនផ្សេងទៀតបានបោះបង់ការសិក្សាទាំងមិនទាប់វិទ្យាល័យស្រួលបួលផង។ អ្វីដែលសំខាន់ពួកគេបានខិតខំដុសខាត់សមត្ថភាពដែលពួកគេមាន ដោយការយកចិត្តទុកដាក់ដើម្បីសម្រេចគោលបំណងរបស់ខ្លួនដោយខានតែបាន។

ជាក់ស្ដែងតារាល្បីៗលំដាប់ពិភពលោក ៥ រូបនេះ ទទួលជោគជ័យខ្លាំងក្នុងអាជីពរបស់ខ្លួន ប៉ុន្តែពួកគេជាមនុស្សដែលធ្លាប់បោះបង់ការសិក្សាទាំងវ័យក្មេង។

ជានរណាខ្លះ?

១. តារាសម្ដែង Jennifer Lawrence

Jennifer Lawrence ឈប់រៀននៅអនុវិទ្យាល័យពេលខ្លួនមានអាយុ ១៤ ឆ្នាំ។ បន្ទាប់ពីទុកសៀវភៅប៊ិកចោល នាងសម្រេចចិត្តចាប់អាជីពជាអ្នកសម្តែង រហូតក្លាយជាតារាហូលីវូដជួរមុខមល់ទល់បច្ចុប្បន្ន។

២. តារាចម្រៀង និងអ្នកនិពន្ធ Harry Styles

Harry បោះបង់ចោលការសិក្សានៅវិទ្យាល័យពេលលោកមានវ័យ ១៦ ឆ្នាំ។ ក្រោយមកនាឆ្នាំ ២០១០ លោកចូលប្រឡងក្នុងកម្មវិធី The X Factor និងបានបង្កើតក្រុមចម្រៀង One Direction ដោយជោគជ័យផងដែរ។

៣. តារាចម្រៀង Rihanna

Rihanna ឈប់រៀននៅវិទ្យាល័យតាំងពីអាយុ ១៦ ឆ្នាំ ហើយបានផ្លាស់ទៅរស់នៅអាមេរិកនៅពេលនាងមានអាយុ ១៧ ឆ្នាំ។ ទៅដល់ទីនោះ នាងចុះកុងត្រាតន្រ្តីជាមួយនឹងផលិតកម្ម Def Jam ហើយរហូតនឹងពេលនេះម្ចាស់បទ Diamond បានក្លាយជាតារាចម្រៀងជើងចាស់ដ៏មានប្រជាបប្រិយភាពមួយរូប។

៤. តារាសម្ដែង Robert Downey Jr.

កាលនៅរៀន Downey មិនមែនជាសិស្សពូកែក្នុងថ្នាក់ទេ ដូច្នេះឪពុករបស់លោកបានផ្តល់ជម្រើសឲ្យរើស២គឺ ឈប់រៀនឬរកការងារធ្វើ ហើយលោកក៏សម្រេចបោះបង់ការសិក្សាចោលនៅអាយុ ១៥ ឆ្នាំតែម្ដង។​ ប៉ុន្តែសព្វថ្ងៃ តួឯក ស៊េរីភាពយន្ត Avenger រូបនេះ ត្រូវបានមហាជនស្គាល់ទូទាំងពិភពលោក និងបានក្លាយជាផលិតករមួយរូបផងដែរ។

៥. តារាទូរទស្សន៍ Simon Cowell

Simon ឈប់រៀនខណៈលោកមានអាយុ ១៦ ឆ្នាំ ព្រោះជីវភាពមិនអំណោយផល។ ចោលសាលាភ្លាម លោកចូលធ្វើការជាអ្នកហាត់ការឲ្យផលិតកម្មតន្រ្តី EMI Music Publishing។ កន្លែងនោះហើយ ជាទីចាប់ផ្តើមអាជីពជោគជ័យរបស់លោក រហូតបច្ចុប្បន្ន Simon ជាគណកម្មការកម្មវិធីទូរទស្សន៍ល្បីៗទាំងនៅអាមេរិក និងអង់គ្លេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here