សម្រស់អ្នកម៉ាក់កូនមួយ ក្រមុំៗសុំខ្មាស ពេលថតរូបទន្ទឹមគ្នា

0
232

យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ន តារាស្រីក្នុងពិភពសិល្បៈ មួយរយៈចុងក្រោយនេះ តារាខ្លះបានសាងសុភមង្គលជាមួយគូជីវិត និងបានសម្រាកបុត្រជាហូហែរ តែបើនិយាយពីសម្រស់របស់ពួកគេវិញ នៅតែមានស្រស់ស្អាតសោភា ពោលគឺថា មិនចាញ់កាលពួកគេមិនទាន់មានបុត្រនោះទេ។

សិទ្ធី នីកា
សិទ្ធី នីកា

ជាក់ស្តែង នៅលើបណ្តាញសង្គម អ៉ីនស្តារក្រាម របស់តារាស្រី សិទ្ធី នីកា បានបង្ហោះរូបជាមួយ តារាចម្រៀងស្រីតូចច្រឡឹង ពេជ្រ សូលីកា​ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបលេចធ្លោរបស់ពួកគេ ដោយម្នាក់ពណ៌ខ្មៅ រីឯម្នាក់ទៀតពណ៌លឿង អមដោយការផាត់មុខបែបស្រាលៗ រំលេចស្នាមញញឹមមានមន្តស្នេហ៍របស់អ្នកទាំងពីររៀងៗខ្លួន។

ពេជ្រ សូលីកា​
ពេជ្រ សូលីកា​

យ៉ាងណាមិញ រូបថតមួយសន្លឹកនេះ បានធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់អ្នកទាំងពីរ ដែលមិនសាកសមជា អ្នកម្ដាយកូនមួយនោះទេ ក៏ព្រោះតែបន្ទាប់ពីអ្នកម៉ាក់សម័យថ្មីទាំងពីរដួងនេះ សម្រាលកូនហើយ សម្រស់របស់ពួកគេ មិនមានការប្រែប្រួលបន្តិចណាសោះឡើយ គឹនៅតែមានភាពស្រស់ស្អាត និងកាន់តែលេងខ្លួន ខ្ញង់ៗ លេចធ្លោជាងមុនទៀតផង៕

សិទ្ធី នីកា និង ពេជ្រ សូលីកា​

LEAVE A REPLY

Please enter your comment!
Please enter your name here