បទថ្មីពី មាស ​សុខសោភា “រាំៗៗ” ផ្អើល​អស់​​អ្នក​គាំទ្រ

0
108

កំពូលតារាចម្រៀងជួរមុខ កញ្ញា មាស សុខសោភាគឺជាតារាស្រីដែលមានរូបសម្រស់ស្រស់ត្រកាល មានសំនៀង​ផ្អែម​ស្រទន់ ហើយកញ្ញាក៏អាចច្រៀងបានស្ទើរតែគ្រប់ទំរង់ទាំងអស់នៃបទចំរៀង មិនថាបទញាក់ មនោសញ្ចេតនា រាំវង់ រឺបទ​ប្រពៃណី​នោះទេ​ គឺកញ្ញាអាចច្រៀងបានទាំងអស់។

បន្ទាប់ពីផ្ដាច់កុងត្រាជាមួយផលិតកម្មធំមួយនៅស្រុករួចមក គេសង្កេតឃើញថា មាស សុខសោភា បានធ្វើជា​អ្នកចម្រៀងឯករាជ ដោយពុំបានចុះកុងត្រាច្រៀងឲ្យផលិតកម្មណានោះឡើយ ស្របគ្នានោះដែលបន្ទាប់​ពីបញ្ចប់​កុងត្រា គេឃើញ​កញ្ញាចេញបទចំរៀងជាហូរហែរ ដូចជាបទ សុំទោសខ្លួនឯង បទឈប់ឆ្ងល់ បទម្ដងទៀត ហើយនឹងបទយំ​ប៉ុន្មានដងទៀត ដោយបទទាំងអស់នោះទទួលបានគាំទ្រជាខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រ។

ក្រឡែកមកមើលនៅល្ងាចនេះផងដែល ដែលត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ កញ្ញា មាស សុខសោភា បាន​បញ្ចេញ​បទថ្មីមួយបទទៀតបែបញាក់ ដែលច្រៀងរួមគ្នាជាមួយលោក Samuri Champs & Seann ដែលបទនេះជាបទ​ដែល​ផលិត​ឡើងរួមគ្នារវាងកញ្ញានឹងលោក Samuri Champs & Seann។ បទនេះស្ដាប់ហើយមានអារម្មណ៍ថា​ប្លែក​ជាង​បទរាល់ៗដងដែលកញ្ញាបានច្រើង៕

ចង់ដឹងថាតើបទចម្រៀងនោះមានអត្ថន័យ និងខ្លឹមសារយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here