រៀន​អបអរសាទរ​ចំពោះ​ខ្លួនឯង ​ទោះបីបានជោគជ័យ​តិចតួច

0
166

ជីវិត​មនុស្ស​តែងតែ ឡើងចុះ ដូច្នេះ​ហើយ​ការ​ដេក​រង់ចាំ​ជ័យ​ជម្នះ​ធំ​ជា​រឿង​ល្ងង់ខ្លៅ​មួយ ព្រោះថា តាម​ផ្លូវ​យើង​បាន​មើល​រំលងជ័យ​ជម្នះ​តូចៗ​ជាច្រើន។

រៀន​ចំណាយ​ពេល​អបអរការ​ឈ្នះតូចៗក្នុងជីវិត​នាំមកនូវសុភមង្គលនិង​សុទិដ្ឋិនិយម តាមរយៈការបង្អង់បន្តិច​មក​ពិនិត្យមើលអ្វីៗ ក្នុងបញ្ជីការងារប្រចាំខែ ប្រចាំឆ្នាំ ដែល​យើង​ធ្វើបាន ដូចជា៖

សំអាត

សំអាត​ចោល​អ៊ីម៉េលចាស់ៗ តុ កៅអី ទូសៀវភៅ​បន្ទប់គេង បន្ទប់​ធ្វើការ​ សំអាត​ឯកសារ សម្រេច​ថា​អូខេ​ឬមិនអូខេលើការស្នើសុំនានា ការងារ​ដែល​ទុកចោលពន្យា ត្រូវ​បាន​ធ្វើ​សំអាត​ នោះ​ហើយ ជោគជ័យ!

ធ្វើ​ឲ្យ​បច្ចុប្បន្នភាព​គ្មាន​មន្ទិល

គ្មាននរណាម្នាក់ក្លាយជាសហគ្រិនពេញលេញទេប្រសិនគេនៅមាន​ភាព​រារែក ឬ​មាន​មន្ទិល ឬ​ជាប់​បំណុល​នៃ​ការសម្រេចចិត្ត​ជា​ច្រើន​ប្រតោង​ជាប់​ក ព្យួរ​ជាប់​ខួរក្បាល និង​ទាញ​ពន្យឺត​ដំណើរ​ឆ្ពោះ​ទៅ​មុខរបស់ជីវិត។ សម្រេចចិត្ត​ឲ្យ​ហើយ សកម្មភាព​ណា​ខ្លះ​ត្រូវ​បិទ​ចោល ណាខ្លះ​ត្រូវ​ចាប់ផ្ដើម ។​ ក្រុមហ៊ុន​ណាខ្លះ​ត្រូវ​បិទទ្វារ ណាខ្លះ​ចាប់ផ្ដើម​ថ្មី នេះ​ជា​ជោគជ័យ ប្រសិន​គ្រាន់តែ​សម្រេចចិត្ត បាន​ដាច់ស្រេច។

ធ្វើ​ឲ្យ​ថ្ងៃនីមួយៗមានតែការ​ពេញចិត្ត

ត្រូវ​កំណត់​គោលដៅ​ដែល​ត្រូវ​សំអាត​ឲ្យ​ចប់​ថ្ងៃ​នេះ ​ហើយ​មាន​អារម្មណ៍​ថា​នឹង​ពេញចិត្ត​ចំពោះ​ការ​ដែល​យើង​អាច​ធ្វើបាន ។​ ការរស់នៅ​ប្រចាំថ្ងៃ​ដែល​មាន​តែ​ការ​ពេញចិត្ត នាំ​ មក​នូវ​ជីវិត ដ៏​ល្អ​មួយ។​

ដើរលេងឬ ធ្វើ​ការងារថ្មី មាន​តម្លៃ​កម្សាន្ត​ស្មើគ្នា

 

តាម​ពិត​ទៅ កាលដែល​គិតថា ការងារ​ហត់នឿយ គឺ​មក​តែ​ពីរ​ការងារ​នោះ​មិន​រលូន។ មនុស្ស​ដែល​សកម្ម​ក្នុង​ជីវិត​ដើរលេង​មិន​សប្បាយ​ដូច​ការងារ​ទេ។​ ប្រសិន​អ្នក​ស្ត្រេសអ្នក​អាច​ដកឃ្លា​តែ​ជីវិត​អ្នក​មិនមែន​សម្រាប់​ដើរ​លេង​គ្មាន​លទ្ធផល​ឡើយ។ បង្កើត​បេសកកម្ម​ថ្មី ថ្ងៃ​នីមួយៗ​នឹង​កាន់​តែ​មាន​តម្លៃ​ទ្វេ។ ជោគជ័យ​ទាំង​នោះ​ហើយ តិចតួច​យ៉ាងណា​ក្តី​វា​បង្ហាញ​ថា អ្នក​កំពុង​រស់នៅ​យ៉ាង​មានតម្លៃ។

យល់​សិន​ថា ហេតុអ្វីបានជាការ​ឈ្នះតូចៗ​ក្នុង​ជីវិត​គឺជារឿង​ដ៏​សំខាន់

អ្នកចិត្តសាស្រ្តនិងអ្នកជំនាញគ្រប់គ្រងយល់ស្របថា ការបំបែកគោលដៅធំ ៗ មកជា​ព្រឹត្តិការណ៍​តូចៗ កាត់បន្ថយ​ការ​ភ័យខ្លាច បំភ្លឺ​ទិសដៅ​ល្អិតល្អន់ និងបង្កើនលទ្ធភាព​នៃ​ជោគជ័យ​ជំហានៗ។

ការសិក្សាក៏បង្ហាញផងដែរ​ថា​ការ​ឈ្នះតូចៗ ផ្ដល់​នូវ​ភាព​រីករាយ​យូរអង្វែង​ក្នុង​ជីវិត​មនុស្ស ជាជាង ការ​តឹងតែង​យូរយារ។

ចែករំលែក​ផែនការ​យុទ្ធសាស្ត្រ

កុំរំពឹងថា​មិត្តរួមក្រុម​នឹង​ជំរុញ​ក្រុមហ៊ុន​ឲ្យ​ទទួល​បាន​ជោគជ័យ​ប្រសិន​បើ​ពួកគេ​មិន​ដឹង​ថា​យើង​កំពុង​ចង់​ទៅ​ណា។ បង្ហាញ​ពី​ផែនការមេ ឲ្យ​ពួកគេ​ជា​ម្ចាស់ ដូច្នេះ​ពួកគេ​ដឹង​ពី​អ្វី​ដែល​កំពុង​ធ្វើឆ្ពោះ​ទៅ​រក​និងអាចស្គាល់ចំណុចសំខាន់ៗនៅតាមផ្លូវ។ អបអរសាទរ​ជោគជ័យ​តូចៗ​របស់​កូន​ក្រុម ព្រោះ​នោះ​នាំ​ទៅ​រកជោគជ័យ​ធំជាមួយគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here