ឆ្នាំ២០២១ ខាងមុខ តារាថៃ​ Bella ឡើងតម្លៃខ្លួនដល់ទៅ១០០លានបាត ស្របពេលស្នេហាកាន់តែផ្អែមល្ហែម

0
144

តាមរយៈសារព័ត៌មានថៃបានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា ទោះបីជាប្រទេសថៃនៅមានភាពវឹកវរជាមួយស្ថានភាពជំងឺកូវីដ១៩ ក៏ពិតមែន ក៏ប៉ុន្ដែសម្រាប់កំពូលតារាស្រីថៃ Bella Ranee ឯណេះវិញហាក់បីដូចជារាសីឡើងស្រឺតៗតែម្ដង។ នាងគឺជាកំពូលតារាស្រីថៃ ដែលស្រវាបានតម្លៃខ្លួនថ្លៃជាងគេនៅអំឡុងឆ្នាំ២០២០នេះ ទាំងភាពយន្ដ និងរឿងភាគទូរទស្សន៍។ នាងទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ឆ្នាំថ្មីនេះ តម្លៃខ្លួនរបស់នាងឡើងដល់ទៅ ១០០លានបាតហើយ។

bella

ខណៈបង្ហាញវត្តមានក្នុងថ្ងៃសម្ពោធក្រុមហ៊ុនមួយ កំពូលតារាស្រីថៃរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា « ខ្ញុំពិតជាសប្បាយចិត្ត ដែលមានអ្នកគាំទ្រផ្ដល់កម្លាំងចិត្ត ហើយជំរុញឱ្យខ្ញុំក្លាយជាតារាឯកស្រី ១០០លានបាត ទាំងប្រទេសថៃកំពុងតែស្ថិតក្នុងស្ថានភាពរាតត្បាលនៃជំងឺកូវីដ១៩។ ទោះបីយ៉ាងណា ពិតគ្មានការរំខានចំពោះការបំពេញការងាររបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនជួបបញ្ហាវិបត្តិសេដ្ឋកិច្ចដែរ ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលជាកម្លាំងចិត្តតែមួយរបស់ខ្ញុំ ធ្វើឱ្យភាយន្ដខ្នាតធំ និងរឿងភាគ ទទួលបានការគាំទ្រហួសពីការរំពឹងទុក»។

bella

តារាស្រីរូបនេះបានបន្ដថា «ពីដើមឆ្នាំថ្មីនេះតទៅ ការងាររបស់នាងខ្ញុំគឺពេញណែនតែម្ដង សឹងតែថា រកពេលសម្រាកគ្មានចន្លោះថ្ងៃទេ។ មានទាំងការងារសម្ដែងរឿងភាគ ភាពយន្ដ ថតឃោសនាផលិតផល និងការងារអញ្ចើញសម្ពោធតាមកម្មវិធីធំៗជាច្រើនទៀត។ ដូចហ្វេនបានឃើញហើយថា រយៈពេលខ្លីនាចុងឆ្នាំនេះ គឺមានភាពផ្អែមល្ហែមបន្ដិចជាមួយបង Weir Sukonwat ក៏ពិតមែន ក៏ប៉ុន្ដែឆ្នាំថ្មីខាងមុខនេះ សឹងតែថារកពេលឱ្យខ្លួនឯងមិនបានផង»។

bella

សូមជម្រាបផងដែរថា កំពូលតារាសម្ដែងស្រី Bella Ranee បានសម្រេចចិត្តចាប់ដៃគូស្នេហាជាមួយតារាឯកប្រុស Weir Sukonwat អស់រយៈពេលជាង ៨ ឆ្នាំមកហើយ នៅមិនទាន់មានដំណឹងរៀបការទៀត។ យ៉ាងណាមិញ បើទោះបីជាមិត្តភក្ដិរបស់អ្នកទាំងពីរមានគ្រួសារអស់ហើយក្ដី តែអ្នកទាំងពីរនៅតែអះអាង ពួកគេសប្បាយចិត្តជាមួយការធ្វើការងារច្រើនជាង ការសម្រេចជ្រើសថ្ងៃរៀបការ៕

Bella Ranee និង​គូ​ស្នេហ៍តារាឯកប្រុស Weir Sukonwat

LEAVE A REPLY

Please enter your comment!
Please enter your name here