ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសតាមជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង

0
167

Bagua ឬយ័ន្ត ៨ ទិស មានប្រភពមកពីតៃវ៉ាន់ ជាហុងស៊ុយថាមពលវិជ្ជមានសម្រាប់តាំងក្នុងគេហដ្ឋាន ការិយាល័យ និងសួនច្បារ ដើម្បីលើករាសី។

គេរមែងប្រើ Bagua សម្រាប់លើករាសីដល់គេហដ្ឋាន ឬកន្លែងការងារដើម្បីកាត់គ្រោះ ឬឆុង នៅទិសណាមួយដែលម្ចាស់មិនត្រូវធាតុជាមួយ។ ក្នុងជំនឿរបស់តៃវ៉ាន់ និងចិនបុរាណ កាលណាតែរស់នៅមិនសុុខសប្បាយ ឬការងារមិនចម្រុងចម្រើន​ គេតែងប្រើយ័ន្តនេះជាជំនួយចក្រាជានិច្ច។

ទោះយ៉ាងនោះក្ដី យ័ន្តនេះពុំមែនសម្រាប់តែកាត់គ្រោះឡើយ។ ចំពោះនរណាដែលគ្មានគ្រោះ​ឬឆុង គេអាចប្រើវាដើម្បីលើកហុងស៊ុយឲ្យត្រដែតត្រដឹមទៅតាមទិសដែលគេចង់បាន។

រីឯទិសទាំង ៨ នៃ Bagua តំណាងឲ្យធាតុទាំង ៨ រួមទាំងហុងស៊ុងផងនោះមាន៖

ទិសខាងត្បូង តំណាង ឋានសួគ៌ លើកហុងស៊ុយសុខភាពល្អនិងសុភមង្គលគ្រួសារ

ទិសខាងលិច តំណាង ទឹក លើកហុងស៊ុយទ្រព្យសម្បត្តិនិងភាពបរិបូរណ៍

ទិសខាងជើង តំណាង ផែនដី លើកហុងស៊ុយកិត្តិនាមនិងកេរ្តិ៍ឈ្មោះរន្ទឺ

ទិសខាងកើត តំណាង ភ្លើង លើកហុងស៊ុយស្នេហាផ្អែមល្ហែមនិងអាពាហ៍ពិពាហ៍

ទិសឦសាន តំណាង រន្ទះ លើកហុងស៊ុយ ការច្នៃប្រឌិតនិងសម្បូរកូនចៅ

ទិសអាគ្នេយ៍ តំណាង ទន្លេ លើកហុងស៊ុយនូវជំនួយនានានិងពរជ័យ

ទិសនិរតី តំណាង ភ្នំ លើកហុងស៊ុយ អាជីពជោគជ័យនិងផ្លូវជីវិតរលូន

ទិសពាយ័ព្យ តំណាង  ខ្យល់ ការលូតលាស់ផ្នែកវិញ្ញាណនិងការដាំដុះផលានុផល

ដើម្បីកំណត់ហុងស៊ុយបែបបុរាណនេះ ឲ្យត្រូវនឹងគេហដ្ឋាន ឬការិយាល័យរបស់អ្នក ដំបូងត្រូវប្រើត្រីវិស័យមើលទ្វារផ្ទះឬការិយាល័ជាមុនសិនថា តើទិសណាមួយមានគ្រោះ ហើយទិសមួយណាអាចរាសីខ្ពស់បាន សឹមតាំងវាតាមទិសនោះ។

មួយវិញទៀត ហុងស៊ុយយ័ន្ត ៨ ទិស ដែលអាចផ្ដល់ថាមពលប្រកបឲ្យសុខដុមរមនានិងរស់រវើកពេញផ្ទះ ឬការិយាល័យបាន លើកណាតែអ្នកដឹងពីចំណុចឆុងនៃទិសរបស់ទីកន្លែងអ្នកជាមុន ទើបអារកចទិសនោះដាក់យ័ន្តទៅល្អ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here