ជាតួអាក្រក់ក្នុងរឿង តែជីវិតពិត Wawwa Nicha តស៊ូកម្សត់ខ្លាំងក្រោយម្ដាយត្រូវពិកាព្រោះគេបាញ់

0
149

ថ្មីៗនេះ តារាសម្ដែងស្រី Wawwa Nicha (วาววา ณิชารีย์) កំពុងតែត្រូវមហាជនចាប់អារម្មណ៍ផង និងស្អប់ផង តាមរយៈការសម្ដែងជាតួ នីម ក្នុងរឿង រយល្បិចមាយា(ร้อยเล่ห์มารยา)។ ការសម្តែង​ជាតួ​ប្អូនស្រីដ៏ពិសពុល​តា​មឈ្នានីសជីវិតបងស្រីដ៏​ល្អ សម្តែង​ដោយ​ Bella បាន​ធ្វើឱ្យ​ Wawwa Nicha មើល​ទៅ​ពិតជាមនុស្ស​អាក្រក់​គួរឱ្យស្អប់​យ៉ាង​ខ្លាំង។ តែអ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ នៅពីក្រោយ​របាំង​មុខពិសពុល​ក្នុង​រឿង Wawwa Nicha ជាតារា​មួយរូប​ដែល​មានការតស៊ូ​យ៉ាង​ខ្លាំង​ក្នុងឆាកជីវិត​ដើម្បីយកឈ្នះការលំបាក​រហូតក្លាយជាតារាល្បីឈ្មោះ​មួយរូប​។

ជីវិតរបស់ Wawwa Nicha បានផ្លាស់ប្ដូរទាំងស្រុង ក្រោយពីកើតហេតុការណ៍ស្លុតចិត្ត ម្ដាយត្រូវគេតាម​បាញ់រហូត​ក្លាយ​ជាជន​ពិការ​តាំង​ពី​នាង​នៅ​ជាក្មេងស្រីអាយុ១៥ ឆ្នាំ​។ នាងជានារីម្នាក់រឹងមាំ ហ៊ានក្រោកតស៊ូជាមួយជិវិត រកស៊ីចិញ្ចឹមបងប្អូនទាំងពីតូចមកម្លេះ។ Wawwa Nicha បាននិយាយពីជីវិតមុនចូលសិល្បៈទាំងមិននឹកស្មានថាបានប្រឡូកឡើយ ព្រោះកាលពីនៅក្មេងតូច នាងជាក្មេងក្រីក្រម្នាក់រស់នៅជាមួយម្ដាយ។ ឪពុកនាងមានប្រពន្ធថ្មី តែនៅជួយទំនុកបម្រុងថ្លៃសិក្សាររបស់នាង។ នៅពេលឈឺក៏ឪពុកជួយមើលថែទាល់តែជាសះស្បើយ ក៏ប៉ុន្ដែ ចំពោះការហូបចុក ម្ដាយរបស់នាងជាអ្នករ៉ាប់រង។ ម្ដាយនាងបើកតូបលក់អាហារកុម្មង់នៅលើផ្លូវតូចក្នុងភូមិ។ មានថ្ងៃមួយ ម្ដាយនាងកំពុងតែឆាបាយឱ្យភ្ញៀវ ស្រាប់តែពួកក្មេងឈាមរាវវ៉ៃគ្នា ហើយនាងក៏បានទទួលដំណឹងថា ម្ដាយត្រូវគេបាញ់​​នៅនឹងកន្លែងលក់។

នៅគ្រានោះនាងមិនសូវដឹងរឿងអ្វីទេ ព្រោះតូបម្ដាយនាងបើកដល់យប់ជ្រៅពេក នាងក៏ដេកលក់បាត់ទៅ។ ម្ដាយនាងត្រូវគេបាញ់ចំត្រង់បរិវេណពោះ។ អ្នកជិតខាងព្រួយបារម្ភ នឹងមិនចង់ឱ្យនាងដឹង ទើបបានជាមិនទាន់ប្រាប់នាងភ្លាមៗក្រោយកើតហេតុ។ នាងក៏បានទៅរៀនសូត្រធម្មតា។ លុះទៅ ដល់សាលារៀន មានមនុស្សទូរស័ព្ទមកប្រាប់ថា ម្ដាយឈឺនៅក្នុងមន្ទីរពេទ្យ ម្ដាយត្រូវគេបាញ់ កំពុងព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។ ក្រោយយប់កើតហេតុ គ្មានអ្នកទូរស័ព្ទមកប្រាប់ភ្លាមៗទេ ទើបពេលព្រឹកឡើងនាងគិតថា ម្ដាយទៅផ្សារទិញបន្លែ ហើយក៏មិនចាប់អារម្មណ៍ រួចស្លៀកពាក់ទៅរៀនធម្មតា។ នៅពេលនោះ គឺនាងមានអាយុ ១៥ឆ្នាំ ប្អូនប្រុសនាងអាយុ ១២-១៣ឆ្នាំ ហើយនាងមានតែ២នាក់បងប្អូនទេ។

ម្ដាយនាងត្រូវឈប់សម្រាកការរកស៊ីមួយរយៈសិន ព្រោះគ្មានប្រាក់បង់ថ្លៃជួលតូបប្រចាំថ្ងៃ។ នៅថ្ងៃដែលម្ដាយនាងត្រូវគេបាញ់ នៅក្នុងផ្ទះសល់លុយប្រហែលជាង១០០បាត ក៏ប៉ុន្ដែសំណាងល្អណាស់ បើទោះបីជានៅក្នុងផ្ទះមិនសូវមានលុយចាយ តែម្ដាយនាងនៅតែប្រឹងរកខ្ចីគេមកបំពេញតម្រូវការបានគ្រប់គ្រាន់ ដូចជាថ្លៃសាលារៀនថ្លៃ ព្រោះត្រូវរៀនកីឡាវាយសី និងរបាំប៉ាឡេ ជាដើម។ នាងធ្លាប់ជាកីឡាជម្រើសជាតិផ្នែកហែលទឹក និងបានយកអាជីពគ្រូបង្រៀនហែលទឹក មកធ្វើជារបរចិញ្ចឹមជិវិតតាំងពីតូចមកផងដែរ។

នៅពេលដែលអ្នកផ្ទះធ្លាក់ខ្លួនគ្មានអ្វីសោះសូម្បីតែអាហារ​ហូបចុក នាងក៏ចាប់ផ្ដើមបើកបង្រៀនហែលទឹកនៅវ័យ ១៥-១៦ ឆ្នាំ។ បង្រៀនក្នុងមួយថ្ងៃ៨ម៉ោង ក្នុង១ម៉ោង ២០០ បាត ចំណែកប្អូនបានប្រាក់ចំណូលពីកីឡា Tennis ជា Knocker និងមានប្រាក់ឧបត្ថម្ភមួយផ្នែកទៀតពីឪពុករបស់នាង។ រហូតដល់បានចូលប្រឡូកសិល្បៈ ចំណាយលើការសិក្សារបស់ប្អូនប្រុស គឺនាងជាអ្នកចំណាយ។ សព្វថ្ងៃប្អូនប្រុសនាងក្លាយគ្រូកីឡា Tennis និងជាអ្នករចនាប្លង់ តុបតែងផ្នែកខាងក្នុង។

តារាសម្ដែងស្រី Wawwa Nicha បានឆ្លងកាត់ការហ្វឹកហាត់ការងាររយៈពេល៤ឆ្នាំ តាំងពីអាយុ ១៥​ ដល់១៩ឆ្នាំ។ នាងមានបទពិសោធន៍ពូកែតែខាងហែលទឹក។ សំណាងល្អ នាងការទទួលការងារសិល្បៈតាមរយៈការសម្ដែងរឿងភាគ​ រយៈពេល៦ខែ នាងទទួលបានកម្រៃខ្លួន១សែនបាត។ ដូច្នោះហើយបានជានាងអះអាងថា ទោះបីយើងក្រ យើងគ្មានលុយ តែសមត្ថភាព និងទេពកោសល្យ គឺធ្វើឱ្យយើងបានការងារល្អៗ។ នាងទទួលការងារថតពាណិជ្ជជាច្រើន រហូតដល់រកចំណូលបានទាំងសែនៗបាត។

Wawwa Nicha ថា ឆ្លងកាត់ជីវិតជូរចត់មកច្រើន នាងបាក់ទឹកចិត្ត។ តែថ្ងៃនេះនាងអាចនិយាយនិងញញឹម ជីវិតគឺដូចជាភាពយន្ដ  បើគ្មានឧបសគ្គ វាមិនសប្បាយរីករាយនៅពេលនេះ។ យើងធ្លាប់មានវិបត្តិពីមុន យើងមិនមានគ្រួសារផ្ដត់ផ្គង់ដូចគេ មិនមានលុយគ្រប់គ្រាន់ បាត់បង់ការងារ ខាតបង់លុយ នេះហើយជាជីវិត។ បញ្ហាធំក្នុងជីវិត លុយគឺសំខាន់សម្រាប់ជីវិត តែសម្រាប់ជីវិតនាង ត្រូវការសុភមង្គលគ្រួសារជាធំ។ ចំណែកឯ ស្នេហាជាមួយមិត្តប្រុសបរទេស នាងបានបង្ហើបថា នាងបានជួបគ្នានៅញូវហ្សេឡែន មុនពេលមិត្តប្រុសនោះផ្លាស់ទៅរស់នៅប្រទេសថៃអស់រយៈពេលជាង២ ឆ្នាំ។ សព្វថ្ងៃភាគីខាងប្រុស ត្រូវសម្របសម្រួលតាមនាង គឺរស់នៅប្រទេសថៃច្រើនជាង បើទោះបីត្រូវឡើងចុះៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here