សម្លៀកបំពាក់​ថ្លៃ​បំផុត​របស់ជំទាវទីមួយ Melania Trump តែងតែ​ស្លៀក​ចូលរួម​កម្មវិធី​ល្បីៗ

0
119
ជំទាវទីមួយ Melania Trump
ចាប់​តាំង​ពី​ចូល​សេតវិមាន​ក្នុង​ឆ្នាំ ២០១៧ មក​គេ​សង្កេត​ឃើញ​ថា Melania តែង​ស្លៀក​ឈុត​ថ្លៃៗ មួយ​ចំនួន​នៅ​លើ​ពិភពលោក។

នេះ​គឺ​ជា​សម្លៀកបំពាក់​ថ្លៃ​បំផុត ​ដែល​លោកស្រី Melania Trump ធ្លាប់​ស្លៀក​កន្លងមក ៖

១. អាវ​ដែល​មាន​តម្លៃ​ថ្លៃ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង
ជំទាវទីមួយ Melania Trump
ជំទាវទីមួយ Melania Trump

ត្រឡប់​មក​វិញ​នៅ​ឆ្នាំ ២០១៦ Melania Trump បាន​ធ្វើការ​ជ្រើសរើស​ម៉ូដ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​តាម​អ៊ីនធឺណិត មិនមែន​ដោយសារ​តែ​តម្លៃ​ប៉ុណ្ណោះ​ទេ។ សម្រាប់​ការ​ជជែក​វែកញែក​របស់​លោក Donald trump លើក​ទី ២​ របស់​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Melania បាន​ជ្រើសរើស​ស្លៀក​ឈុត Gucci ​ គឺ​អាវយឺត​សំពត់​ខ្លី។

អាវ​មួយ​នេះ​បាន​ច្នៃ​ពី​ក្រណាត់​សូត្រ​ពណ៌​ផ្កាឈូក fuchsia មាន​តម្លៃ ១១០០ ដុល្លារ​ ហើយ​ត្រូវ​បាន​គេ​ពណ៌នា​ថា ​ជា​ឈុត​ដ៏​ល្អឥតខ្ចោះ​បំផុត។

២. រ៉ូប​ពណ៌​លឿង​ស្លេក​អូស​ដី
ជំទាវទីមួយ Melania Trump
ជំទាវទីមួយ Melania Trump

ខណៈ​ពេល​ធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស ​លោកស្រី Melania Trump ​​ស្លៀករ៉ូប​ពណ៌​លឿង​ស្លេក​ចូលរួម​ក្នុង​អាហារ​ពេល​ល្ងាច។ រ៉ូប​នេះ​មាន​លក្ខណៈ​ពិសេស​នៃ​រាង​ពង​ក្រពើ​ និង​មាន​ខ្សែ​វែង​បិទបាំង​ស្មា​អូស​ដល់​ដី។ ការ​រចនា​ម៉ូដ​នៃ​សាច់​រ៉ូប​នេះ​​ មាន​តម្លៃ​ ៦ ៩៩០ ដុល្លារ។

៣. សម្លៀកបំពាក់​ដោយ​អ្នក​រចនា​ម៉ូដ​ថ្លៃ​នេះ​នៅ​ឆ្នាំ ២០១៧
ជំទាវទីមួយ Melania Trump
ជំទាវទីមួយ Melania Trump

ក្នុង​ពេល​ចូលរួម​កម្មវិធី​ពិព័រណ៍​ប្រចាំ​ឆ្នាំ ​នៅ​ឯ​រោង​មហោស្រព Ford នៅ​ដើម​ខែ​មិថុនា​ លោកស្រី Melania បាន​ជ្រើសរើស​យក​សំលៀកបំពាក់​សូត្រ​ពណ៌​មាស​ បង្ហាញ​ពី​ឈុត​ឆើតឆាយ​និង​ស៊ីវិល័យ​ក្នុងនាម​ជា​ភរិយា​របស់​ប្រជាធិបតី​អាមេរិក។ រ៉ូប​ដ៏​ស្រស់​ស្អាត​នេះ ​ត្រូវ​បាន​គេ​ប៉ាន​ស្មាន​ថា​ មាន​ចំនួន​ទឹក​ប្រាក់​ចំនួន ២ ៥៩៥ ដុល្លារ។

៤. ឈុត​ពណ៌​ស​ជាមួយ​មួក​ពណ៌​ស
ជំទាវទីមួយ Melania Trump
ជំទាវទីមួយ Melania Trump

ក្នុង​ពេល​ទទួល​ភ្ញៀវ​ ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron និង​ភរិយា គឺ​លោកស្រី Brigitte Macron លោកស្រី Melania Trump បាន​ពាក់អាវ​ស​និង​មួក​ពណ៌​ស។ មួក​ពណ៌ស​ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ Hervé Pierre ដែល​ជា​អ្នក​រចនា​ម៉ូដ​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ប្រទេស។

ចំណែក​ឈុត​ស​នោះ​​គឺ​មានតម្លៃ ២ ១៩៥ ដុល្លារ​ស្បែក​ជើង ល្បី​ឈ្មោះ Christian Louboutin មានតម្លៃ ៧៤៥ ដុល្លារ។

៥. ពិធី​បើក​សម្ពោធ​ Ball
ជំទាវទីមួយ Melania Trump
ជំទាវទីមួយ Melania Trump

ពិធី​បើក​សម្ពោធ​នៅ​ឆ្នាំ ២០១៧ នាង Melania Trump បាន​ស្លៀក​ឈុត​ដោយ​អ្នក​ច្នៃ​ម៉ូដ Hervé Pierre ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

Melania បាន​បរិច្ចាគ​អាវផាយ​នេះ​ទៅ​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​អាមេរិក​ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ ​រួម​ជាមួយ​សម្លៀកបំពាក់​ផ្សេង​ទៀត ​ដែល​ជា​ផ្នែក​នៃ​ការ​ប្រមូល​នារី​ដំបូង​ៗ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here