កំពូលតារាថៃ ៥ ដួង បានជាប់ឈ្មោះក្នុងបញ្ជី “Forbes Asia’s 100 Digital Star”

1
118
នៅក្នុងឧស្សាហកម្មវិស័យសិល្បៈរបស់ប្រទេសថៃមួយនេះ ពិតជាមានភាពល្បីល្បាញទាំងនៅក្នុងប្រទេសនិងតំបន់អាស៊ីយើងផងដែរ។ ដោយសារតែទេព្យកោសល្យការសម្តែងរបស់ពួកគេនោះ បានធ្វើឱ្យមានសន្ទុះការគាំទ្រជាខ្លាំង។

ជាក់ស្តែង មានតារាសម្តែងនិងតារាចម្រៀងជាច្រើនក៏បានធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីល្បីៗជាច្រើនរួចមកហើយ។ ដោយឡែកនៅពេលនេះពួកគេក៏បានជាប់ឈ្មោះក្នុងបញ្ជី ’’Forbes Asia’s 100 Digitals Star’’ ផងដែរ។

កំពូលតារាទាំង ៥ ដួងនេះហើយ ដែលបានជាប់ឈ្មោះក្នុងបញ្ជី Forbes Asia’s 100 Digitals Star ៖

១.​ Yaya Urassaya
Yaya Urassaya
Yaya Urassaya

តារាសម្តែងស្រី Yaya Urassaya រូបនេះ ឆ្នាំនេះនាងមានអាយុ២៧ឆ្នាំហើយ។ Yaya Urassaya គឺជាតារាសម្តែងស្រីមួយរូបដែលមានភាពល្បីល្បាញជាខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស។

គណនី Instagramផ្ទាល់ខ្លួនរបស់នាងនៅពេលនេះក៏មាន Followers ចំនួន ១០,៣៨១,៦១៥ ផងដែរ។

២. Mai Davika

តារាសម្តែងស្រី Mai Davika វ័យ​២៨ឆ្នាំរូបនេះ គឺជាកំពូលតារាស្រីមួយរូបនៅក្នុងវិស័យសិល្បៈកម្សាន្តរបស់ប្រទេសថៃ។

Mai Davika
Mai Davika

នាង មានប្រជាប្រិយភាពជាខ្លាំងបន្ទាប់ពីនាងបានបង្ហាញខ្លួនក្នុងរឿងភាគយន្តនិងរឿងភាគទូទរស្សន៍ជាច្រើន។ តារាសម្តែងរូបនេះក៏បានធ្វើការជាមួយនឹងម៉ាកផលិតផលបរទេសល្បីៗជាច្រើនផងដែរ។

គណនីInstagram របស់នាងក៏មានចំនួនអ្នកចុចFollow ១២,២០២,៣៥១ Followers ផងដែរ។

៣. Aum Patchrapa

ការប្រឡូកចូលក្នុងវិស័យសិល្បៈរបស់នាង អស់រយៈពេល២០ឆ្នាំមកនេះ ពេលនេះរូបនាងមានវ័យ៤២ឆ្នាំហើយ។ ភាពល្បីល្បាញរបស់នាងក៏មិនធម្មតាដែរ។

Aum Patchrapa
Aum Patchrapa

តារាសម្តែងរូបនេះក៏ទើបតែប្រឡូកចូលសិល្បៈវិញ ដោយបានបង្ហាញខ្លួនតាមរយៈរឿងភាគទូរទស្សន៍ Thai Channel 7ដែល មានចំណងជើងថា ‘’Jark Sadtroo Soo Huajai’’។

គណនី Instagram របស់នាងមានអ្នកចុចFollow ចំនួន​ ១២,៣៨៨,០៨៨​ Follower។

៤. Mario Maurer

តារាសម្តែងប្រុស វ័យ៣២ឆ្នាំរូបនេះ មិនត្រឹមតែមានភាពល្បីល្បាញក្នុងប្រទេសនោះទេ រូបលោកក៏មានភាពល្បីល្បាញនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។

Mario Maurer
Mario Maurer

តារាប្រុសរូបនេះក៏កំពុងតែសម្តែងរឿងភាគយន្តថ្មីជាមួយនឹងតារាសម្តែងស្រី Yaya Urassaya ដែលរឿងនោះមានចំណងជើងថា ‘’Bad Romeo’’។

គណនីInstagramរបស់លោកក៏មានអ្នកចុចFollow ចំនួន ៧,៦៩៦,៩៩៨Followers ផងដែរ។

៥. Jannie Weigel

Jannie Weigel​ នាងជាតារាចម្រៀងវ័យក្មេងមួយរូប ដែលមានវ័យទើបតែ២០ឆ្នាំ

Jannie Weigel
Jannie Weigel

នាងទើបតែបានចេញនូវបទចម្រៀងថ្មីនាខែកញ្ញាកន្លងមកនេះ ដែលបទនោះមានចំណងជើងថា ‘’Passcode’’។

គណនីInstragram របស់នាងក៏មានអ្នកFollow ចំនួន​ ១,៨០២,៧២៤Followers ផងដែរ។

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here