កូនស្រីច្បង លោក ពាក់មី តែងខ្លួនក្នុងឈុតបុរាណ

0
106
កូនស្រីលោក ពាក់មី
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាកំប្លែងពូកែវោហារស័ព្ទ កំប្លុកកំប្លែង លោក ពាក់មី បានដឹងនាំកូនស្រី ឲ្យឈានជើងចូលវិស័យសិល្បៈ ទន្ទឹមនឹងអាចក្លាយជាតារាសម្ដែងវ័យក្មេង កូនស្រីច្បងតារារូបនេះ ក៏មានទេពកោសល្យ និងសមត្ថភាពផ្នែកសិល្បៈខ្លាំងផងដែរ។
លោក ពាក់មី និងកូនស្រី
លោក ពាក់មី និងកូនស្រី
កូនស្រីលោក ពាក់មី
កូនស្រីលោក ពាក់មី

បើគិតពីស្នាដៃថតកុនរបស់កូនស្រីតារាកំប្លែងរូបនេះ បានសម្ដែងវិញ មិនតិចរឿងនោះទេ ហើយគ្រប់រឿងកុនដែលក្មេងស្រីរូបនេះលេង សុទ្ធសឹងតែទទួលបានការសរសើរពីសមត្ថភាពដ៏ល្អរបស់នាង ពីទស្សនិកជនជាច្រើននាក់ផងដែរ។ បើងាកមកមើល កូនស្រីតារារូបនេះ នាពេលបច្ចុប្បន្នវិញ ឃើញថា ពេលនេះកុមារីរូបនេះកាន់តែលូតលាស់ធំធាត់ ហើយឆ្លាតជាងមុនគួរឲ្យកត់សម្គាល់។

កូនស្រីលោក ពាក់មី
កូនស្រីលោក ពាក់មី
កូនស្រីលោក ពាក់មី
កូនស្រីលោក ពាក់មី

ជាក់ស្ដែង ថ្មីៗនេះ កូនស្រីច្បងលោក ពាក់មី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយនាងតុបតែងខ្លួន ស្លៀកនៅឈុតបុរាណបែបកូនសក្រមុំ មើលទៅសឹងតែពេញក្រមុំស្តូកតែម្ដង។ បើក្រឡេកទៅមើលរូបសម្ផស្សវិញ នាងពិតជាមានសម្រស់ស្រស់ស្អាត ឃ្យូតគួរឲ្យស្រលាញ់ខ្លាំង ជាពិសេស មើលមួយភ្លែតទៅ សឹងតែមិនស្គាល់ ដែលនេះជាលើកទីមួយហើយ កុមារីរូបនេះរៀបចំខ្លួនក្នុងឈុតបុរាណយ៉ាងដូច្នេះ៕

កូនស្រី លោក ពាក់មី និងកុមារី យ៉ង ស្រីនីត
កូនស្រី លោក ពាក់មី និងកុមារី យ៉ង ស្រីនីត
កូនស្រី លោក ពាក់មី និងកុមារី យ៉ង ស្រីនីត
កូនស្រី លោក ពាក់មី និងកុមារី យ៉ង ស្រីនីត

LEAVE A REPLY

Please enter your comment!
Please enter your name here