Taew Natapohn និង សង្សារសេដ្ឋី លោក Pranai កាន់​តែ​ស្រស់ផូរផង់ ផ្អែម​ល្ហែមកណ្ដាលសួនផ្កា

1
188
Taew Natapohn និង សង្សារសេដ្ឋី

ចាប់តាំងពីរដូវធ្លាក់ខ្យល់ឈានចូល និងអាកាសធាតុចាប់ផ្តើមចុះត្រជាក់ គេសង្កេតឃើញថា មានតារាថៃជាច្រើន បានដឹងដៃគូស្នេហ៍ ទៅដើរលេង នៅខេត្តឈៀងម៉ៃ នៃតំបន់សួនច្បារផ្កា ដែលកំពុងមានប្រជាប្រិយបំផុតក្នុងខេត្តនេះ។

Taew Natapohn និង សង្សារសេដ្ឋី
Taew Natapohn និង សង្សារសេដ្ឋី

ជាក់ស្តែង នៅលើគណនី របស់តារាសម្តែងស្រី Taew Natapohn នៅក្នុង Instagram បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលបានផ្តិតចេញ ពីទេសភាព ដ៏ស្រស់ស្អាត ក្នុងសួនច្បារផ្កា​ ដែលកំពុងរីកសុះសាយ ដែលបានធ្វើឲ្យរូបភាពមួយសន្លឹកៗ របស់តារាស្រីរូបនេះ កំពុងចាយរាង កាន់តែទាក់ទាញទ្វេដង។

Taew Natapohn និង សង្សារសេដ្ឋី
Taew Natapohn

អ្វីដែលពិសេសនោះ Taew Natapohn ក៏បានឆ្លៀតបង្ហោះរូបភាព ជាមួយគូស្នេហ៍ហាយសូរបស់នាង លោក Pranai បានកាន់ដៃ​យ៉ាងផ្អែមល្ហែមផងដែរ នៅកណ្តាលសួនផ្កាពណ៌ក្រហម ដែលមើលទៅ ពិតជាឡូយខ្លាំង បូករួមនឹងទេសភាព ថែមទាំងសម្រស់ដ៏ស្រស់ស្អាត និង ភាពស្រស់់សង្ហាអ្នកទាំងពីរ បានធ្វើឲ្យប៉ុស្តិ័នីមួយៗ មិនសរសើរមិនបាន។

Taew Natapohn និង សង្សារសេដ្ឋី
Taew Natapohn

លើសពីនេះទៀតសោត តារាស្រីរូបនេះ ក៏បានបញ្ចេញ ជាវីដេអូផងដែរ នៃទិដ្ឋភាពទាំងមូល នៃតំបន់សួនច្បារ កំពុងតែរីកសុះសាយធំគួរឲ្យចង់គយគន់នេះ ដែលអ្នកទាំងពីរបានដើរកាន់ដៃគ្នា កណ្តាលសួន យ៉ាងរ៉ូមែនទិក ហាក់បីដូចអ្នកទាំងពីរកំពុងតែថត Pre-Wedding តែម្តង៕

Taew Natapohn និង សង្សារសេដ្ឋី
Taew Natapohn និង សង្សារសេដ្ឋី

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here