ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង

0
142
អ្នក​ចម្រៀង​រ៉េប​វ័យ​ក្មេង វណ្ណដា ដែល​ភាគ​ច្រើន​គ្រប់​គ្នា​ស្គាល់​ថា​ជា​ម្ចាស់​បទ Jo បាន​និង​កំពុង​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ​ជា​ពិសេសហ្វេន​ស្រីៗ។
ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង
ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង

ក្នុង​វ័យ​២៣​ឆ្នាំ វណ្ណដា បាន​សាង​ភាព​ល្បីល្បាញ​មិន​ចាញ់​តារា​រៀមច្បង​ប៉ុន្មាន​នោះទេ។ តារា​ចម្រៀង​មក​ពី​ខេត្ត​ព្រះ​សីហនុ​រូប​នេះ ក៏​បាន​ធ្វើ​ឲ្យ​បរទេស​ជា​ច្រើន​ទទួល​ស្គាល់​លោក​តាមរយៈ​បទ​ចម្រៀង​ជា​ច្រើន ដែល​លោក​បាន​ចេញ​នៅ​តាមបណ្ដាញ​សង្គម​យូធូប។ តើ​ចំណុច​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​វណ្ណដា ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​យ៉ាង​នេះ?

១. ទេពកោសល្យ

ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង

បើ​ទោះ​បី​ជា​នៅ​ក្មេង តែ​វណ្ណដាមានសមត្ថភាព ក្នុង​ការ​ផលិត​បទ​ភ្លេង ទំនុកច្រៀង និង​ការ​ច្រៀង​ដោយ​ផ្ទាល់​រួម​ជាមួយ​ការ​រ៉េប​ដ៏​ប៉ិនប្រសព្វ​ បាន​ធ្វើ​ឲ្យ​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​បែប​នេះ។

២. អត្ថន័យ​នៃ​បទ​ចម្រៀង

ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង

ដោយ​សារ​តែ​ការ​រ៉េប រួម​ជា​មួយ​ការ​និពន្ធ​ពាក្យពេចន៍​ចាក់​ដោត ចំ​នឹង​បញ្ហា​សង្គម ដែល​បាន​ធ្វើ​ឲ្យ​យុវវ័យ​ពេញ​ចិត្ត​ នឹង​មាន​ការ​លើក​សរសើរ ចំពោះ​បទ​ចម្រៀង​នីមួយៗ​របស់​ខ្លួន។

៣. បច្ចេកទេស​នៃ​ការ​ផលិត

ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង

នៅ​ក្នុង​បច្ចេកទេស​នៃ​ការ​ផលិតចម្រៀង​របស់​វណ្ណដា សំឡេង​ភ្លេង​នី​មួយៗ ពិត​ជា​ល្អ អាច​និយាយ​បាន​ថា មិន​ចាញ់​បរទេស​ប៉ុន្មាន​នោះទេ។

៤. ការ​តស៊ូ

ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង

ពី​ជីវិត​ក្មេង​កោស​ដូង​នៅ​ក្នុង​ផ្សារ ខ្លួន​បាន​ជម្នះ​គ្រប់​បញ្ហា តស៊ូរៀន​រស់​ដោយ​ខ្លួនឯង ដើម្បី​សម្រេច​ក្ដីស្រមៃ​ក្លាយ​ជា​តារា​រ៉េប។ តាំង​ពី​គ្មាន​អ្វី​សោះ វណ្ណដា បាន​ស្នាក់​នៅ​ផ្ទះ​មិត្តភក្ដិ​ ដែល​គេ​ស្គាល់ឈ្មោះ​ថា វណ្ណជេស្ដា ដោយ​ធ្វើការ​ផង​ផលិត​បទ​ចម្រៀង​ផង តាម​ចិត្ត​ស្រលាញ់។ ទម្រាំ​មាន​ថ្ងៃ​នេះ វណ្ណដា ក៏មាន​អ្នក​មើល​ងាយ​មិន​ស្ទើរ​ទេ ដៀល​លោក​ថា ជា​មនុស្ស​អត់​កំណើត មនុស្ស​អត់​បានការ គ្មាន​អាច​ធ្វើ​អ្វីបាន ដោយ​សារ​តែ​ការ​មើល​ងាយ​ទាំង​អស់​នេះ វា​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​វណ្ណដា មាន​ថ្ងៃ​នេះ​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ហ្វេន​និង​មនុស្ស​ជុំ​វិញ​ខ្លួន។

ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង

ទន្ទឹម​នឹងនេះ វណ្ណដា កំពុង​ជ្រកក្រោម​ដំបូល​ផលិតកម្ម​បារមី ដែល​មាន​កញ្ញា ឡូរ៉ាម៉ម ជា​ម្ចាស់និង​មាន​តារា​វ័យ​ក្មេង​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ផ្អែក​តែង​និពន្ធ ច្រៀង និង​ផលិតចម្រៀង Original ​ជា​ច្រើន​រូប​ទៀត​ដូច​ជា វណ្ណដា ក្មេង​ខ្មែរ អូន ប៉ូឡារិច សង្ហា រិទ្ធី។

ម្ចាស់​បទ JO លោក វណ្ណដា ផ្ទុះ​ការ​គាំទ្រជា​ខ្លាំង
បារមី – SKULL

គួរ​រំលឹក​ផង​ដែរ​ថា វណ្ណដា ក៏​បាន​ចេញ​ចម្រៀង​ជា​ច្រើន​បទ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់ទស្សនិកជន និងហ្វេន​ដូចជា Move On, J+O, Born This Way, Black Rose, Mama, Demon។ ​ថ្មី​ៗ​នេះ វណ្ណដា ក៏​បាន​​ចេញ Solo Album ដែល​មាន​ចំណង​ជើងថា Skull ក្នុង​នោះ​មាន​ចម្រៀង​១០បទ ផង​ដែរ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here