Nick Kunatip ផ្អែមល្ហែមខ្លាំងជាមួយនឹងគូកំណាន់ថ្មី

0
129

ជឿថាមានមិត្តៗយុវវ័យជាច្រើន ពិតជាបានស្គាល់តារាសម្តែងវ័យក្មេងរបស់ថៃលោក Nick Kunatip តាមរយៈរឿងថៃបែបកំប្លែងៗ ដែលធ្វើឲ្យគ្រប់គ្នាសើចចុកពោះដូចជារឿង ព្រះតេជគុណជេស 4G  តៃកុងឡានផ្តាច់ព្រលឹង 888 និងរឿងបែបកំប្លែងៗជាច្រើនទៀត ដែលចាក់បញ្ចាំងក្នុងរោងភាពយន្តនៅប្រទេសកម្ពុជា។

Nick Kunatip និង Menlon មុនពេលបែកគ្នា

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតស្នេហារបស់តារាវ័យក្មេងម្នាក់នេះវិញ គេសង្កេតឃើញថា Nick Kunatip ពិតជាមានភាពផ្អែមល្ហែម ជាមួយនឹងគូស្នេហ៍ថ្មីរបស់លោកគឺនាង Dusayarin ខ្លាំងណាស់ ក្រោយពេលបែកគ្នាជាមួយនឹងតារាស្រីនាង Menlon ដែលមានវ័យច្រើនជាងលោកគួរសមដែរ។

នាង Dusayarin គូ​ស្នេហ៍ថ្មី

Nick Kunatip និងគូស្នេហ៍ថ្មីនាង Dusayarin ដែលមានវ័យប្រហាក់ប្រហែលគ្នា ពិតជាមានភាពស្និតស្នាល ពួកគេទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល ជាពិសេសគ្រប់រូបភាពដែលពួកគេបានបង្ហោះចែកជូនដល់ហ្វេនៗគឺពិតជាមានភាពស្អិតរមួតមែនទែន៕

Nick Kunatip និង គូស្នេហ៍ថ្មីនាង Dusayarin
Nick Kunatip និង គូស្នេហ៍ថ្មីនាង Dusayarin

LEAVE A REPLY

Please enter your comment!
Please enter your name here