តែងខ្លួនស្រស់ស្អាតសោភាគ្រប់កម្មវិធី ដួង ម៉ានិច ចំណាយអស់ប៉ុន្មានដែរ?

0
181

តារាស្រីរាងតូចច្រលឹង កញ្ញា ដួង ម៉ានិច ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ស្ទីល​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​លេច​ធ្លោ​​​នៅ​​គ្រប់​​កម្មវិ​ធី​ ដែល​នាង​ចូលរួ​ម។ ថ្មីៗនេះ កញ្ញា ដួង ម៉ានិច​និយម​គ្រង​ឈុត​រ៉ូប​រាត្រី​សមោសរ​ពណ៌​ប្លែកៗ​ពីគ្នា មើល​​ទៅ​ពិតជាស្រស់ស្អាតស័ក្តិសមជាតារាឯកស្រីល្បីឈ្មោះជួរមុខ ធ្វើឱ្យអ្នកចូលរួមតាមមើលដោយ​ចាប់​អារម្មណ៍​បំផុត។ រាល់ពេលតារាស្រីរូបស្រស់នេះ បង្ហោះរូបភាពក្នុងហ្វេសប៊ុកម្តងៗ ហ្វេនភាគច្រើន​បានសរសើរ​កញ្ញា ដួង ម៉ានិច ថាជាតារាស្រីមួយរូប ដែលពូកែតុបតែងខ្លួនជាមួយហ្វេស្សិនប្លែកៗ និងស្អាតស័ក្តិសម​នឹងរូបរាង​តូច​ច្រលឹង និងសាច់សខ្ចីរបស់នាង។

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច

ចំពោះស្ទីលតុបតែងខ្លួនដ៏ទាក់ទាញរបស់តារាឯកស្រីរូបនេះ ហ្វេនភាគច្រើនក៏ចង់ដឹងដែរថា តើកញ្ញា ដួង ម៉ានិច ចំណាយប្រាក់ប៉ុន្មានក្នុងការជ្រើសរើសសម្លៀកបំពាក់ និងគ្រឿងតុបតែងកាយចូលរួមកម្មវិធីផ្សេងៗ ទើបមើលទៅ​ស្រស់ស្អាតលេចធ្លោបែបនេះ? កញ្ញា ដួង ម៉ានិច បាន​បង្ហើប​ឱ្យ​ដឹង​ថា «ជាធម្មតា ខ្ញុំរៀបចំ​តុប​តែង​​ខ្លួនទៅ​តាមប្រភេទ​កម្មវិធី​នីមួយៗ គឺមិនកំណត់ថាត្រូវចំណាយអស់ប៉ុន្មានឱ្យច្បាស់នោះទេ។ មិន​ថា​ជា​សម្លៀក​បំពាក់​ប្រេន​ (Brand) ប្ញ​មិន​​ប្រេន​​ទេ គឺខ្ញុំអាចពាក់បានទាំងអស់ ឱ្យតែស្អាត សមនឹងខ្លួន។ ចំពោះពណ៌សម្លៀកបំពាក់វិញ គឺ​ខ្ញុំ​តែង​តែ​ជ្រើស​រើស​​ឱ្យ​ត្រូវ​នឹងប្រភេទកម្មវិធី»។

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច

តារាស្រីរូបស្រស់ ដួង ម៉ានិច ក៏បានអរគុណយ៉ាងខ្លាំង​ដល់​ហ្វេន​ទាំង​អស់ ដែលស្រលាញ់ពេញចិត្តការតុបតែង​ខ្លួន​របស់​នាង ក៏ដូចជាគាំទ្រការសម្តែងរបស់នាងកន្លងមក។ ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញានឹងបង្ហាញមុខជា​តួឯក​ស្រី​ក្នុងខ្សែភាពយន្តភាគថ្មីមួយទៀតរបស់ផលិតកម្មសាស្រ្តា (Sastra Film) ដោយចាប់ដៃគូសម្តែង​ជាមួយតារាប្រុស​រូប​សង្ហារ​លោក ព្រីន៕

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច

LEAVE A REPLY

Please enter your comment!
Please enter your name here