ជី​វប្រវត្តិ​ លោក ព្រាប សុវត្ថិ

0
255
History of Preap Sovath

លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ នៅពេលល្ងាចក្រោមដើមស្នាយ ទើបជាប់ឈ្មោះថា ស្នាយ រហូតមក។ លោក​ជា​កូនទោល​នៅក្នុង​គ្រួសារ​មួយ ដែលរស់នៅ​ស្រុកកោះធំ ខេត្ត​កណ្តាល។ មានឪពុក​ឈ្មោះ ព្រាប សុ​វុទ្ធ និង​ម្តាយ​ឈ្មោះ ផូ សំណាង។ នៅក្នុងឆ្នាំ១៩៧៧ ឪពុកលោកក៏ត្រូវបានប៉ុលពតសម្លាប់ ពេលលោកអាយុបាន២ឆ្នាំ។

history of Preap Sovath
លោក​ព្រាប​សុវត្ថិ​ថត​រូប​សែលហ្វី

នៅឆ្នាំ១៩៨២ លោក និងម្តាយក៏បានមករស់នៅភ្នំពេញយ៉ាងលំបាកវេទនា ប៉ុន្តែដោយសារម្តាយជាអ្នកមានចំណេះដឹងក៏បានចូលបម្រើការខាងផ្នែកហិរញ្ញវត្ថុរហូតដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៩១ លោកក៏បានប្រលងជាប់បាក់ឌុប និងបានចូលរៀនបន្តនៅសាកលវិទ្យាល័យសេដ្ឋកិច្ច (RULE) ដោយរៀនជំនាញសេដ្ឋកិច្ច និងច្បាប់។ ហើយនៅឆ្នាំ១៩៩២ក៏បានចូលធ្វើជាទាហាន។ 

History of Preap Sovath
លោក​ព្រាប​សុវត្ថិ​ក្រាប​ថ្វាយព្រះ​ករុណាជា​អម្ចាស់​ជីវិត​លើ​ត្បូង

ក្រោយមកដោយសារមានទេពកោសល្យផ្នែកសិល្បៈចម្រៀងក៏បានចូលច្រៀងដំបូងនៅក្នុងរង្គសាល និងបន្តមកចូលក្នុងផលិតកម្មរស្មីហង្សមាសជា​តារា​ចម្រៀង​សម័យនៅឆ្នាំ១៩៩៧។ ក្រៅ​ពី​ថត​ចម្រៀង លោក​ ព្រាប សុវត្ថិ ក៏​បាន​ដើរ​តួ​សម្តែងក្នុង​ការ​ថត​វីដេអូខារ៉ាអូខេផ្សេងៗ ហើយដៃគូ​ចម្រៀង​របស់​លោក​គឺ​អ្នក​ស្រី ហ៊ឹម ស៊ីវន។ ចំណែកឯការ​សិក្សាត្រូវបាន​ព្យួរចោលសិនព្រោះ​​មមាញឹក​ក្នុង​វិស័យ​សិល្បៈពេក។ បទដំបូងរបស់លោកដែលទទួលបានការគាំទ្រយ៉ាងច្រើនគឺបទ«ខ្សែជីវិត» និង«ហែកបេះដូង»។ 

History of Preap Sovath
លោក​ព្រាប​សុវត្ថិថត​រូប​ស្វីត​ជា​មួយ​ភរិយា

បន្តមកក៏បានក្លាយខ្លួនជាតារាចម្រៀងល្បីល្បាញជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងប្រទេសរហូតដល់សព្វថ្ងៃនេះ។ ចំពោះជីវិតស្នេហាលោកបានរៀបការជាមួយអ្នកនាង ឡុង ស្រីមុំ ហើយបច្ចុប្បន្នមានកូនប្រុសសង្ហាៗចំនួន៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here